សៀវភៅ
សៀវភៅ
មធ្យោបាយដ៏មានប្រសិទ្ធិភាពដើម្បីជីវិតមានសុភមង្គល
សៀវភៅ«មធ្យោបាយដ៏មានប្រសិទ្ធិភាពដើម្បីជីវិតមានសុភមង្គល» របស់សាសនវិទូឥស្លាម លោក អាប់ទុលរ៉ោះម៉ាន កូនលោក ណាសៀរ អាស្សាក់ទី បានដោះស្រាយនូវបញ្ហានៃឫសគល់នៃសេចក្តីសុខពិតប្រាកដតាមរយៈទស្សនវិជ្ជាជំនឿដ៏ស៊ីជម្រៅ។ លោកបានណែនាំអ្នកអានឱ្យស្វែងរកភាពស្ងប់សុខនៃដួងចិត្ត តាមរយៈការមានជំនឿនិងសាងទង្វើកុសល ការរំឭកដល់អល់ឡោះ ការមានចិត្តស្កប់ស្កល់ ការពិចារណាទៅលើឧបការគុណទាំងឡាយ ការធ្វើអំពើល្អ ការប្រគល់ការទុកចិត្ត ការអត់ធ្មត់ និងការចេះវាយតម្លៃរឿងរ៉ាវក្នុងជីវិតឱ្យបានត្រឹមត្រូវ។ តាមរយៈរចនាបថនៃការសរសេរដ៏ល្អវិសេស សៀវភៅនេះបានដាក់មកក្នុងដៃរបស់អ្នកនូវ"ផែនទីបង្ហាញផ្លូវ"សម្រាប់ជីវិតមួយដែលពោរពេញដោយភាពស្ងប់ស្ងៀម មានតុល្យភាព…
قاموس الجمل المتكررة في المحتوى
ស៊ូរ៉ោះ អាល់ហ្វាទីហះ ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ ស៊ូរ៉ោះ អាលីអ៊ិមរ៉ម ស៊ូរ៉ោះ អាន់នីសាក ស៊ូរ៉ោះ អាល់ម៉ាអ៊ីដះ ស៊ូរ៉ោះ អាល់អាន់អាម
សេចក្តីបកស្រាយសង្ខេបអំពីគោលជំនឿឥស្លាម
សៀវភៅនេះពន្យល់អំពីគោលការណ៍នៃជំនឿ ដែលរួមមានជំនឿចំពោះអល់ឡោះ ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ ជំនឿចំពោះបណ្តាគម្ពីររបស់ទ្រង់ ជំនឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ ជំនឿចំពោះថ្ងៃបរលោក និងជំនឿចំពោះការកំណត់វាសនា ព្រមទាំងបង្ហាញពីគោលការណ៍មូលដ្ឋានដែលមូស្លីមត្រូវជឿជាក់និងប្រតិបត្តិតាម ដោយបញ្ជាក់ពីសារៈសំខាន់នៃការរឹតចំណងសម្ព័ន្ធភាពជាមួយអល់ឡោះ តាមរយៈការយល់ដឹងយ៉ាងស៊ីជម្រៅអំពីគោលជំនឿអ៊ីស្លាម។
សារអំពីប្រភេទនៃការហូរឈាមតាមធម្មជាតិរបស់ស្ត្រី
សៀវភៅ «សារអំពីប្រភេទនៃការហូរឈាមតាមធម្មជាតិរបស់ស្ត្រី» របស់អ្នកប្រាជ្ញដ៏ឆ្នើម លោកមូហាំម៉ាត់ ប៊ីន សឡេះ អាល់អ៊ូសៃមីន (សូមអល់ឡោះប្រទាន់នូវក្តីមេត្តាករុណាដល់លោក) គឺជាសារផ្នែកសិក្សាស្រាវជ្រាវដ៏រឹងមាំមួយ ដែលបានលើកយកមកសិក្សាស្រាវជ្រាវ និងត្រួតពិនិត្យអំពីការហូរឈាមតាមធម្មជាតិរបស់ស្ត្រី ដូចជា ឈាមរដូវ ឈាមអ៊ីសទីហាហ្ទោះ(ឈាមជំងឺ) និងឈាមក្រោយសម្រាលកូន ដោយផ្អែកលើគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម និងស៊ុណ្ណះដ៏បរិសុទ្ធ ព្រមទាំងការស្វែងយល់ដ៏ស៊ីជម្រៅនូវទស្សនៈរបស់អ្នកប្រាជ្ញអ៊ីស្លាមក្នុងបញ្ហាទាំងនេះ។ នៅក្នុងសារនេះបានចែងអំពីបទបញ្ញត្តិ(ហ៊ូកុម)នៃការហូរឈាម ដោយបានបញ្ជាក់ពីភាពខុសប្លែកគ្នាយ៉ាងលម្អិតរវាងស្ថានភាពនីមួយៗ…
الإسلام - نبذة موجزة عن الإسلام (مشتملة على الأدلة)
សាសនាអ៊ីស្លាម សេចក្តីបកស្រាយសង្ខេបអំពីសាសនាអ៊ីស្លាមដូចដែលមានចែងនៅក្នុងព្រះគម្ពីរគួរអាននិងស៊ុណ្ណះ ជាសៀវភៅសំខាន់មួយដែលផ្ដល់ជូននូវសេចក្តីពន្យល់ណែនាំដោយសង្ខេបអំពីសាសនាអ៊ីស្លាមដោយបង្ហាញពីគោលការណ៍សំខាន់ៗ ការប្រៀនប្រដៅ និងលក្ខណៈពិសេសនៃសាសនានេះពីប្រភពដើមរបស់វា គឺព្រះគម្ពីរគួរអាន និងស៊ុណ្ណះ(លំអាន)របស់ព្យាការីមូហាំម៉ាត់។ សៀវភៅនេះត្រូវបានរៀបចំឡើងសម្រាប់មនុស្សទូទៅ ទាំងមូស្លីម និងមិនមែនមូស្លីមទៅតាមភាសារបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់សម័យកាល ទោះជាស្ថានភាពខុសគ្នាក៏ដោយ។ (អត្ថបទភ្ជាប់ទៅដោយភស្តុតាងពីគម្ពីរគួរអាន និងស៊ុណ្ណះ ឬលំអានព្យាការី) ១. សាសនាអ៊ីស្លាម គឺជាសាររបស់ព្រះអល់ឡោះទៅកាន់មនុស្សលោកទាំងអស់។…
صفة الوضوء والصلاة (مرئي)
តើខ្ញុំត្រូវយកទឹកវូហ្ទុដោយរបៀបណា? ម សំឡេង 1 សំឡេងអាហ្សាន 2
من خلقني؟ ولماذا؟
តើនរណាជាអ្នកដែលបង្កើតខ្ញុំ? ហេតុអ្វី? រាល់អ្វីៗទាំងអស់ចង្អុលបង្ហាញថា មានអ្នកដែលបង្កើត តើនរណាជាអ្នកដែលបានបង្កើតមេឃនិងផែនដី ព្រមទាំងភាវៈដ៏អស្ចារ្យទាំងឡាយដែលមាននៅក្នុងនោះដែលមនុស្សមិនអាចយល់អស់? តើនរណាជាអ្នកដែលបានបង្កើតប្រព័ន្ធដ៏ល្អឥតខ្ចោះ និងសុក្រឹតបំផុតនេះនៅលើមេឃ និងផែនដី? តើនរណាជាអ្នកដែលបានបង្កើតមនុស្ស ហើយផ្តល់ឲ្យពួកគេនូវការស្តាប់ឮ ការមើលឃើញ និងបញ្ញាញាណ ព្រមទាំងធ្វើឲ្យពួកគេមានសមត្ថភាពក្នុងការទទួលយកចំណេះដឹង និងយល់ដឹងពីការពិត? តើអ្នកពន្យល់យ៉ាងណាចំពោះសុក្រឹតភាពនៃការបង្កើតនៅក្នុងសរីរាង្គកាយរបស់អ្នក និងរាងកាយរបស់សត្វមានជីវិតដទៃទៀត? ហើយតើនរណាជាអ្នកបង្កើតឲ្យមានវាឡើង? តើសាកលលោកដ៏អស្ចារ្យនេះដំណើរការ…
الإسلام دين رسل الله
ឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ ឥស្លាមគឺជាការចុះចូលចំពោះអល់ឡោះជាម្ចាស់ ដែលជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រងចក្រវាឡ ហើយធ្វើការគោរពប្រតិបត្តិចំពោះទ្រង់ដោយសេចក្តីស្រឡាញ់ និងការគោរព។ មូលដ្ឋានគ្រឹះនៃសាសនាឥស្លាមគឺការមានជំនឿលើអល់ឡោះថាទ្រង់គឺជាអ្នកបង្កើត ហើយអ្វីផ្សេងទៀតទាំងអស់គឺត្រូវបានបង្កើត។ ហើយទ្រង់តែមួយគត់ដែលសក្តិសមនឹងទទួលបានការគោរពសក្ការៈដ៏ត្រឹមត្រូវ ដោយគ្មានដៃគូ និងគ្មានអ្នកណាក្រៅពីទ្រង់ដែលប្រៀបបាននឹងទ្រង់ ឬស្មើនឹងទ្រង់ឡើយ។ ទ្រង់មានព្រះនាមដ៏ប្រសើរបំផុត និងគុណសម្បត្ដិខ្ពស់បំផុត ហើយទ្រង់មានលក្ខណៈល្អឥតខ្ចោះ ទ្រង់មិនបានប្រសូតអ្នកណា ក៏មិនត្រូវបានគេប្រសូតទ្រង់ដែរ ហើយគ្មានអ្នកណាអាចប្រៀបធៀប…
أسماء اللغات
ភាសាអារ៉ាប់ ភាសាអង់គ្លេស ភាសាបារាំង ភាសាអេស្ប៉ាញ ភាសារុស្ស៊ី ភាសាអ៊ួរឌូ
مقدمة وغلاف المنتقى من موسوعة الأحاديث النبوية
بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ សេចក្តីផ្តើម الحمد لله رب العالمين، وصلى الله وسلم على نبينا محمد، وعلى آله وصحبه أجمعين، ومن تبعهم بإحسان إلى يوم الدين، أما بعد: ជាការពិតណាស់ អ្វីដែលចាំបាច់លើជនមូស្លីមត្រូវយកចិត្តទុកដាក់(បន្ទាប់គម្ពីររបស់អល់ឡោះ) គឺការអាន ត្រិះរិះពិចារណា សិក្សាស្វែងយល់ និងអនុវត្តតាមស៊ុណ្ណះរ៉ស៊ូលុលឡោះ ﷺ ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱមនុស្សទាំងឡាយ! យើងបានបន្សល់ទុកឲ្យពួកអ្នកនូវអ្វីដែលប្រសិនបើពួកអ្នកប្រកាន់ខ្ជាប់នឹងវា នោះពួកអ្នកនឹងមិនវង្វេងជាដាច់ខាត គឺគម្ពីររបស់អល់ឡោះ និងស៊ុណ្ណះណាពីរបស់ទ្រង់”។ [រាយការណ៍ដោយ អ៊ីម៉ាំម៉ាលិក] អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូល៖…
الشهادتين
ប្រសិនបើអ្នកចង់ចូលសាសនាអ៊ីស្លាម អ្នកត្រូវតែពោលដោយបន្លឺសម្លេងនូវពាក្យសាហើហ្ទះទាំង២ខាងក្រោមនេះ ព្រមទាំងយល់អត្ថន័យ និងមានជំនឿលើវា៖ ខ្ញុំសូមធ្វើសាក្សីថា គ្មានព្រះណាដែលត្រូវគោរពសក្ការៈក្រៅពីអល់ឡោះឡើយ (ពាក្យទាំងនេះមានន័យថា គ្មានព្រះណាដែលសាកសមនឹងទទួលការគោរពសក្ការៈក្រៅពីអល់ឡោះឡើយ)។ ហើយខ្ញុំសូមធ្វើសាក្សីថា មូហាម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយអ៊ីសា (យេស៊ូ) កូនរបស់ម៉ារីយ៉ាំ គាត់ជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់អល់ឡោះ។ ខ្ញុំសូមធ្វើសាក្សីថា គ្មានព្រះណាដែលត្រូវគោរពសក្ការៈក្រៅពីអល់ឡោះឡើយ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា មូហាម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះ។
ការស្រាវជ្រាវបញ្ជាក់ និងការពន្យល់លម្អិតអំពីបញ្ហាជាច្រើននៃហាជ្ជី អំុរ៉ោះ និងហ្ស៊ីយ៉ារ៉ោះ(ការទស្សនកិច្ច) យោងតាមគម្ពីរគួរអាន និងសុណ្ណះ
សៀវភៅនេះបកស្រាយអំពីក្បួនច្បាប់នៃហាជ្ជី អ៊ុំរ៉ោះ និងការទស្សនកិច្ច យោងតាមគម្ពីរគួរអាន និងសុណ្ណះ, ហើយក៏បានបញ្ជាក់ពីកាតព្វកិច្ចនៃហាជ្ជី និងអ៊ុំរ៉ោះ, បម្រាមនានាអំឡុងពេលអៀហរ៉ម, និងសុជីវធម៌នៃការទស្សនកិច្ចម៉ាស្ជិតណាពី ព្រមទាំងធ្វើការព្រមានពីការបង្កើតថ្មី(ពិតអះ)នៅក្នុងសាសនា។
សុជីវធម៌ និងក្បួនច្បាប់នៃការធ្វើដំណើរ
الحمد لله رب العالمين، والصلاة والسلام على نبينا محمد، وعلى آله وصحبه أجمعين أما بعد: នេះគឺជាសារសង្ខេបខ្លីមួយទាក់ទងនឹងសុជីវធម៌និងក្បួនច្បាប់នៃការធ្វើដំណើរ។ នៅក្នុងសារនេះ យើងព្យាយាមពន្យល់បកស្រាយនូវអ្វីដែលអ្នកដំណើរត្រូវការដឹងជាចម្បង។ យើងសូមបួងសួងពីអល់ឡោះជាម្ចាស់សូមទ្រង់មេត្តាធ្វើឱ្យការងារនេះមានភាពបរិសុទ្ធជ្រះថ្លាសម្រាប់ទ្រង់ និងសូមឲ្យបានជាប្រយោជន៍ដល់ជនមូស្លីមទូទៅ។ ទីមួយ៖ សុជីវធម៌នៃការធ្វើដំណើរ
សេចក្តីសង្ខេបអំពីរបៀបនៃការធ្វើអ៊ុំរ៉ោះ និងក្បួនច្បាប់របស់វា
ការសរសើរ និង លើកតម្កើងចំពោះអល់ឡោះជាម្ចាស់នៃពិភពលោក និង សូមសន្តិភាព និងពរជ័យមានដល់ព្យាការីម៉ូហាំម៉ាត់របស់យើងព្រមទាំងក្រុមគ្រួសារ និង បណ្ដាសហាហ្ពាត់ទាំងអស់របស់គាត់ បន្ទាប់មកទៀត៖ នេះគឺជាសារសង្ខេបអំពីរបៀបនៃការធ្វើអំុរ៉ោះ ក៏ដូចជាច្បាប់បញ្ញត្តិ និងសុជីវធម៌របស់វា ដែលយើងបានព្យាយាមរៀបរាប់អំពីប្រការចម្បងដែលអ្នកធ្វើអំុរ៉ោះចាំបាច់ត្រូវដឹង។ យើងសុំឱ្យអល់ឡោះជាម្ចាស់ប្រទាន់នូវភាពបរិសុទ្ធចំពោះកិច្ចការមួយនេះសម្រាប់ទ្រង់តែមួយគត់ និងក្លាយជាប្រយោជន៍ដល់ប្រជាជនម៉ូស្លីមទាំងអស់គ្នា។
ការប្រពឹត្តខុសកុ្នងពេលធ្វើហាជ្ជី អ៊ុំរ៉ោះ និង ការទស្សនកិច្ច
ការប្រព្រឹត្តខុស និងកំហុសទាក់ទងនឹងការធ្វើអ៊ុំរ៉ោះ ទីមួយ៖ ការប្រពិត្តខុស និងកំហុសរបស់មនុស្សក្នុងពេលអៀហរ៉ម ការបោះបង់អាល់អៀហឡាល (ការបន្លឺសំឡេងនៀត) ដោយមិនបន្លឺសំឡេងរបស់គាត់បញ្ជាក់ពីការតព្វកិច្ចដែលគាត់មានបំណងធ្វើវា នៅពេលចាប់ផ្តើមនៀតអៀហរ៉ម។ ហើយសុណ្ណះ៖ គឺត្រូវបន្លឺសំឡេងនៀតចំពោះវា
សេចក្តីសង្ខេបអំពីរបៀបនៃការធ្វើហាជ្ជី
الحمد لله رب العالمين، والصلاة والسلام على نبينا محمد، وعلى آله وصحبه أجمعين. បន្ទាប់មក៖ នេះគឺជាសារសង្ខេបអំពីបៀបនៃការធ្វើហាជ្ជី ដែលយើងបានព្យាយាមរៀបរាប់អំពីប្រការចម្បងដែលអ្នកធ្វើហាជ្ជីចាំបាច់ត្រូវដឹង។ យើងសុំឱ្យអល់ឡោះជាម្ចាស់ប្រទាន់នូវភាពបរិសុទ្ធចំពោះកិច្ចការមួយនេះសម្រាប់ទ្រង់តែមួយគត់ និងក្លាយជាប្រយោជន៍ដល់ប្រជាជនម៉ូស្លីមទាំងអស់គ្នា។ សេចក្តីផ្តើម
បណ្ដុំនៃការទូអាបួងសួង
នេះគឺជាបណ្ដុំទូអាទូទៅដែលមានក្នុងគម្ពីរគួរអាន ឬត្រូវបានបញ្ជាក់ពីរព្យាការីមូហាំម៉ាត់ ﷺ។ ច្បាប់បានណែនាំឱ្យសូត្រទូអាទាំងនេះគ្រប់ពេលវេលានិងទីកន្លែង រួមទាំងពេលធ្វើតាវ៉ាហ្វ ការដើរសាអ៊ី ពេលនៅអារ៉ាហ្វះ និងមូហ្សទើលីហ្វះ ប៉ុន្តែមិនមែនជាការទូអាសម្រាប់តែពេលទាំងនេះឡើយ។ ទីមួយ៖ ទូអាដែលបានចែងក្នុងគម្ពីរគួរអាន رَبَّنَا تَقَبَّلْ مِنَّا إِنَّكَ أَنتَ السَّمِيعُ الْعَلِيمُ មានន័យថា៖ ឱម្ចាស់របស់ពួកយើងខ្ញុំ! សូមទ្រង់ទទួលយកអំពើល្អនិងការបួងសួងសុំពីយើងខ្ញុំផង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។ وَتُبْ عَلَيْنَآ إِنَّكَ أَنتَ التَّوَّابُ الرَّحِيمُ មានន័យថា៖ និងអភ័យទោសដល់យើងខ្ញុំផង។ ពិតប្រាកដណាស់…
សារសង្ខេបជូនចំពោះអ្នកដែលបដិសេធវត្តមានរបស់អល់ឡោះព្រះជាម្ចាស់
សារសង្ខេបជូនចំពោះអ្នកដែលគ្មានជំនឿលើអល់ឡោះព្រះជាម្ចាស់ ជាការឆ្លើយតបដោយបញ្ញា បញ្ជាក់ពីភាពជាក់លាក់និងសណ្តាប់ធ្នាប់នៃសកលលោកដែលបដិសេធនូវការកើតឡើងរបស់វាដោយចៃដន្យ និងបង្ហាញពីអ្នកបង្កើតដែលពោរពេញដោយប្រាជ្ញាញាណ។ តើសមហេតុផលទេដែលថាអ្វីទាំងអស់នេះកើតចេញពីភាពទទេ? ចូរបើកចិត្តរបស់អ្នកដើម្បីគិតពិចារណា និងស្វែងរកការពិត ព្រោះអ្នកអាចនឹងរកឃើញពន្លឺដែលនាំផ្លូវអ្នក។