អាប់ទុលអាហ្ស៊ីស ពិន អាប់ទុលឡោះ ពិន ហ្ពាហ្ស
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់
រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។ សូមសន្តិភាព និងពរជ័យកើតមានដល់ខ្ញុំបម្រើ និងអ្នកនាំសាររបស់ទ្រង់ គឺណាពីម៉ូហាំម៉ាត់ﷺ របស់យើង ព្រមទាំងក្រុមគ្រួសារ និងបណ្ដាសហាហ្ពាត់របស់លោក។ ជាបន្តមកទៀត៖
នេះគឺជាពាក្យពេចន៍សង្ខេបដែលបកស្រាយនូវរបៀបនៃការសឡាតរបស់ណាពី ﷺ ដែលខ្ញុំចង់ផ្តល់ជូនដល់រាល់អ្នកមូស្លីមប្រុស និងមូស្លីមស្រី ដើម្បីឲ្យរាល់អ្នកដែលបានអានវា ខិតខំប្រឹងប្រែងក្នុងការយកគំរូតាមលោកនៅក្នុងរឿងនេះ ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ "ចូរពួកអ្នកសឡាត ដូចដែលពួកអ្នកបានឃើញខ្ញុំសឡាត"។ [១] ការបកស្រាយជូនមិត្តអ្នកអានមានដូចតទៅ៖
និងប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ "ការសឡាតមិនត្រូវបានទទួលយកដោយគ្មានភាពជ្រះស្អាតឡើយ"។
[២]
និងប្រសាសសន៍របស់លោកដែលបានមានប្រសាសន៍ទៅកាន់អ្នកដែលសឡាតមិនត្រឹមត្រូវថា៖ "នៅពេលដែលអ្នកក្រោកឈរដើម្បីប្រតិបត្តិសឡាត ចូរយកវូហ្ទុឱ្យបានល្អត្រឹមត្រូវ"។ [៣]
២. អ្នកសឡាតត្រូវតម្រង់ទៅកាន់ទិសគិបឡាត់ ដែលនោះគឺកាក់ហ្ពះ ទោះបីជាគាត់នៅទីណាក៏ដោយជាមួយនឹងរាងកាយទាំងមូលរបស់គាត់ ដោយការតាំងចិត្ត(នៀត)នៅក្នុងបេះដូងរបស់គាត់ដើម្បីធ្វើសឡាតដែលគាត់ចង់សឡាត ទោះជាសឡាតហ្វើរទូ(កាតព្វកិច្ច) ឬសឡាតណាហ្វីឡះ(ស៊ូណាត់)ក៏ដោយ ហើយមិនត្រូវបន្លឺនៀតដោយអណ្ដាតឡើយ។ ពីព្រោះការបន្លឺដោយអណ្ដាតគឺមិនមានចែងក្នុងច្បាប់សាសនាឡើយ ផ្ទុយទៅវិញវាគឺជាទង្វើពិតអះ(ការប្រឌិតថ្មីក្នុងសាសនា) ដោយសារតែព្យាការី (សូមសន្តិភាពកើតមានដល់លោក) មិនដែលបន្លឺការនៀតឡើយ ហើយបណ្ដាសហាហ្ពាត់របស់លោក (សូមអល់ឡោះពេញចិត្តចំពោះពួកគេ) ក៏មិនដែលបន្លឺសម្លេងដែរ។ ហើយគាត់ត្រូវដាក់សិតរ៉ោះ(របាំង)នៅពីមុខគាត់ដើម្បីសឡាតឆ្ពោះទៅរកវា ប្រសិនបើគាត់ជាអ៊ីមាំ ឬសឡាតតែម្នាក់ឯង។ ហើយការតម្រង់ទៅកាន់ទិសគិបឡាត់គឺជាលក្ខខណ្ឌមួយនៃការសឡាត លើកលែងតែក្នុងករណីមួយចំនួនដែលត្រូវបានលើកលែង ដែលមានការដឹងឮ និងបញ្ជាក់យ៉ាងច្បាស់នៅក្នុងសៀវភៅរបស់អ្នកប្រាជ្ញសាសនា។
៣. សូត្រតឹកពៀរ៉តុលអៀហរ៉មដោយសូត្រថា “الله أكبر” ដោយសម្លឹងមើលទៅកន្លែងស៊ូជូតរបស់គេ។
៤. លើកដៃទាំងពីរនៅពេលតឹកពៀរឲ្យស្មើនឹងស្មា ឬឲ្យស្មើនឹងត្រចៀក។
៥. ដាក់ដៃទាំងពីររបស់គេនៅលើទ្រូង ដោយដាក់ដៃស្តាំលើបាតដៃឆ្វេង កដៃ និងកំភួនដៃ ព្រោះមានការបញ្ជាក់អំពីរឿងនេះពីណាពី ﷺ។
៦. ជាប្រការស៊ុណ្ណះឱ្យសូត្រទូអាអ៊ិសទីហ្វតះ គឺ៖ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឲ្យឃ្លាតឆ្ងាយផងចុះរវាងរូបខ្ញុំ និងកំហុសឆ្គងទាំងឡាយរបស់ខ្ញុំ ដូចដែលទ្រង់បានធ្វើឲ្យឃ្លាតឆ្ងាយពីគ្នារវាងទិសខាងកើតនិងទិសខាងលិច។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសម្អាតរូបខ្ញុំអំពីបាបកម្មទាំងឡាយ ដូចដែលគេសំអាតក្រណាត់ពណ៌សអំពីកំអែលផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាលាងសម្អាតកំហុសឆ្គងទាំងឡាយរបស់ខ្ញុំនឹងទឹក(ធម្មតា) ព្រិល និងព្រិលទឹកកផងចុះ) [4]។
ហើយគេក៏អាចសូត្របែបនេះជំនួសវិញផងដែរថា៖ سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ، وَتَبَارَكَ اسْمُكَ، وَتَعَالَى جَدُّكَ، وَلَا إِلَهَ غَيْرُكَ
(ឱអល់ឡោះ!ទ្រង់ដ៏មហាបរិសុទ្ធ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ព្រះនាមទ្រង់ប្រកបដោយពរជ័យ ហើយភាពអស្ចារ្យរបស់ទ្រង់ គឺខ្ពង់ខ្ពស់បំផុត។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ)។ [៥] ប្រសិនបើគេសូត្រទូអាផ្សេងក្រៅពីទូអាទាំងពីរនេះ ក្នុងចំណោមទូអាអ៊ិសទីហ្វតះដែលបានបញ្ជាក់ពីណាពី ﷺ នោះក៏មិនជាអ្វីដែរ។ ប៉ុន្តែជាការប្រសើរ គឺត្រូវអនុវត្តទូអាមួយនេះម្ដង និងទូអាមួយនោះម្ដង ពីព្រោះការធ្វើបែបនេះ គឺកាន់តែពេញលេញក្នុងការអនុវត្តតាម។ បន្ទាប់មក ត្រូវសូត្រថា៖ អាអ៊ូហ្ស៊ូពិលឡើហ៊ី មីណាស់ស៊ៃតូនៀររ៉ជីម ពីសមីលឡើហៀររ៉ស់ម៉ាននៀររ៉ហ៊ីម ហើយសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ យោងតាមប្រសាសន៍របស់ណាពី ﷺ ថា៖ “គ្មានទេការសឡាតសម្រាប់អ្នកដែលមិនសូត្រជំពូកអាល់ហ្វាទីហះ”។
[៦] បន្ទាប់ពីនោះ ត្រូវពោលថា -អាមីន- ឮៗនៅក្នុងសឡាតដែលត្រូវសូត្រឮៗ និងសូត្រតិចៗនៅក្នុងសឡាតដែលត្រូវសូត្រតិចៗ។ បន្ទាប់មកទៀត សូត្រអ្វីដែលងាយស្រួលអំពីគម្ពីរគួរអានដែលគេចាំ។ ហើយជាការប្រសើរ បន្ទាប់ពីសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះរួច នៅក្នុងសឡាតហ៊្សូហួរ សឡាតអាសើរ និងសឡាតអ៊ីសា គួរសូត្រស៊ូរ៉ោះដែលមានប្រវែងមធ្យម ហើយនៅក្នុងសឡាតស៊ូពុស គួរសូត្រស៊ូរ៉ោះវែងៗ ចំណែកឯនៅក្នុងសឡាតម៉ាហ្គ្រិប ជួនកាលគួរសូត្រស៊ូរ៉ោះវែងៗ និងជួនកាលទៀតសូត្រស៊ូរ៉ោះខ្លីៗ ដើម្បីអនុវត្តតាមបណ្ដាហាទីស្ហដែលបានបញ្ជាក់បែបនេះ។
៧. ត្រូវឱនរូកុដោយសូត្រតឹកពៀរ ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេឲ្យស្មើនឹងស្មាទាំងពីរ ឬត្រចៀកទាំងពីរ។ ហើយត្រូវដាក់ក្បាលស្មើនឹងខ្នង ហើយដាក់ដៃទាំងពីរលើជង្គង់ដោយញែកម្រាមដៃចេញពីគ្នា។ ត្រូវស្ងប់ស្ងៀមនៅក្នុងពេលរូកុរបស់គេ ហើយសូត្រថា "سُبْحَانَ ربِّي العظيمِ" ។ ការដែលប្រសើរបំផុតនោះ គឺត្រូវសូត្រវាឲ្យបានចំនួនបីដង ឬច្រើនជាងនេះ ហើយជាការប្រការស៊ូណាត់ត្រូវសូត្របន្ថែមជាមួយគ្នានោះថា៖ (سُبْحَانَكَ اللهُمَّ وَبِحَمْدِكَ، اللهُمَّ اغْفِرْ لِي) [7].
៨. ងើបក្បាលពីរូកុមកវិញ ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេឲ្យស្មើនឹងស្មាទាំងពីរ ឬត្រចៀកទាំងពីរ ដោយសូត្រថា៖ (سَمِعَ اللَّهُ لِمَنْ حَمِدَهُ) ប្រសិនបើជាអ៊ីម៉ាំ ឬអ្នកសឡាតម្នាក់ឯង ហើយសូត្រក្នុងពេលដែលគាត់កំពុងងើបឈរថា៖ (رَبَّنَا ولَكَ الحَمْدُ حَمْدًا كَثِيرًا طَيِّبًا مُبَارَكًا فِيهِ مِلْءَ السَّمَواتِ ومِلْءَ الأرضِ، ومِلْءَ ما شِئتَ مِن شيءٍ بَعدُ) [៨].
ហើយប្រការស៊ូណាត់ឱ្យពួកគេម្នាក់ៗ (ពោលគឺ អ៊ីម៉ាំ ម៉ាក់មុំ និងអ្នកសឡាតម្នាក់ឯង) ដាក់ដៃទាំងសងខាងរបស់ខ្លួននៅលើទ្រូង ដូចដែលគាត់បានធ្វើក្នុងអំឡុងពេលឈរមុនពេលរូកុ ដោយសារមានភស្តុតាងបញ្ជាក់អំពីបញ្ហានេះពីព្យាការី ﷺ តាមរយៈហាទីស្ហរបស់ វ៉ាអ៊ីល កូន ហ៊ុជើរ និង សាហាល់ កូន សាអាត (សូមអល់ឡោះស្រឡាញ់ពេញចិត្តគាត់ទាំងពីរ)។
៩. ត្រូវចុះទៅស៊ូជោតដោយសូត្រតឹកពៀរ ហើយត្រូវដាក់ក្បាលជង្គង់ទាំងពីរមុនដៃទាំងពីរ ប្រសិនបើមានភាពងាយស្រួលសម្រាប់គាត់។ តែបើមានការលំបាក ត្រូវដាក់ដៃទាំងពីរមុនក្បាលជង្គង់ទាំងពីរ ហើយត្រូវដាក់ម្រាមជើង និងម្រាមដៃតម្រង់គិបឡាត ដោយផ្តុំម្រាមដៃចូលគ្នា ហើយសន្ធឹងវាឲ្យត្រង់។ ត្រូវស៊ូជោតលើអវៈយវៈទាំងប្រាំពីរ គឺថ្ងាសរួមនឹងច្រមុះ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងបាតម្រាមជើងទាំងពីរ។ ហើយត្រូវសូត្រថា៖ “سبحان ربي الأعلى”។ ជាប្រការស៊ុណ្ណះ ត្រូវសូត្របែបនេះចំនួនបីដង ឬច្រើនជាងនេះ ហើយជាការប្រសើរ ត្រូវសូត្របន្ថែមពីលើនេះថា៖ (سُبْحانَكَ اللَّهُمَّ رَبَّنا وبِحَمْدِكَ، اللَّهُمَّ اغْفِرْ لِي) ហើយត្រូវសុំទូអាឱ្យបានច្រើន ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “រីឯនៅក្នុងពេលឱនរូកុ ចូរពួកអ្នកលើកតម្កើងទៅចំពោះព្រះអល់ឡោះ។ ចំណែកឯនៅក្នុងពេលក្រាបស៊ូជូត ចូរពួកអ្នកប្រឹងប្រែងបួងសួងសុំ ព្រោះវាងាយនឹងគេទទួលយក”។ [១០]
ហើយគេសុំពីព្រះជាម្ចាស់របស់គេនូវប្រការល្អក្នុងលោកិយ និងបរលោក ទោះបីជាសឡាតហ្វើរទូ ឬស៊ូណាត់ក៏ដោយ ត្រូវដាក់ដើមដៃទាំងពីរឱ្យឃ្លាតពីចំហៀងខ្លួនទាំងពីរ ពោះឱ្យឃ្លាតពីភ្លៅទាំងពីរ និងភ្លៅទាំងពីរឱ្យឃ្លាតពីកំភួនជើងទាំងពីរ ហើយត្រូវលើកកំភួនដៃទាំងពីរឱ្យផុតពីដី យោងតាមប្រសាសន៍របស់ណាពី ﷺ ៖ "ចូរពួកអ្នករក្សាភាពត្រឹមត្រូវក្នុងពេលស៊ូជោត ហើយកុំឲ្យអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកលាតកំភួនដៃទាំងពីររបស់គេជាប់នឹងដី ដូចជាការលាតសន្ធឹងរបស់ឆ្កែឡើយ"។ [11]។
១០. ត្រូវងើបក្បាលឡើងដោយសូត្រថា “الله أكبر” លាប្រអប់ជើងខាងឆ្វេង ហើយអង្គុយពីលើ និងបញ្ឈរជើងខាងស្តាំ ហើយដាក់ដៃទាំងពីរលើភ្លៅ និងជង្គង់ រួចសូត្រថា៖ [១២] (رَبِّ اغْفِرْ لِي وَارْحَمْنِي وَاهْدِنِي وَارْزُقْنِي وَعَافِنِي وَاجْبُرْنِي)
មានន័យថា៖ ឱព្រះជាម្ចាស់របស់ខ្ញុំ! សូមអភ័យទោសឱ្យខ្ញុំ សូមអាណិតមេត្តាចំពោះខ្ញុំ សូមចង្អុលបង្ហាញខ្ញុំ សូមផ្ដល់លាភសក្ការៈដល់ខ្ញុំ សូមការពារខ្ញុំ និងសូមបំពេញចំណុចខ្វះខាតរបស់ខ្ញុំផង។ ហើយត្រូវស្ងប់ស្ងាត់នៅក្នុងពេលអង្គុយនេះ។
១១. ត្រូវតឹកពៀរចុះទៅស៊ូជោតជាលើកទីពីរ ដោយត្រូវធ្វើដូចការស៊ូជោតលើកទីមួយដែរ។
១២. គេត្រូវងើបក្បាលឡើងដោយតឹកពៀរ ហើយត្រូវអង្គុយមួយសន្ទុះខ្លី ដូចរបៀបដែលគេអង្គុយនៅចន្លោះរវាងស៊ូជោតទាំងពីរដូច្នោះដែរ។ ការអង្គុយនេះហៅថា ការអង្គុយសម្រាក ហើយវាជាការប្រសើរ តែបើមិនបានធ្វើវា ក៏គ្មានបញ្ហាអ្វីឡើយ ហើយក៏មិនមានការសូត្រហ្ស៊ីកៀរ ឬទូអាអ្វីនៅក្នុងការអង្គុយនេះដែរ។ បន្ទាប់មក ត្រូវក្រោកឈរឡើងសម្រាប់រ៉ក្អាត់ទីពីរ ដោយច្រត់នឹងជង្គង់ទាំងពីរ ប្រសិនបើជាការងាយស្រួលសម្រាប់គាត់ តែបើមានការលំបាក ត្រូវច្រត់នឹងដី។ បន្ទាប់មកទៀត ត្រូវសូត្រជំពូកអាល់ហ្វាទីហះ និងសូត្រវគ្គណាមួយនៃគម្ពីរគួរអានដែលងាយស្រួលសម្រាប់គាត់ បន្ទាប់ពីសូត្រជំពូកអាល់ហ្វាទីហះរួច។ រួចត្រូវធ្វើដូចដែលបានធ្វើក្នុងរ៉ក្អាត់ទីមួយដែរ។
បន្ទាប់មក គេអាចបួងសួងសុំនូវអ្វីដែលគេចង់បានពីភាពល្អប្រសើរនៃលោកិយ និងបរលោក ហើយប្រសិនបើគេសុំទូអាឱ្យមាតាបិតារបស់គេ ឬអ្នកដទៃទៀតពីចំណោមជនមូស្លីម នោះក៏មិនមានបញ្ហាអ្វីឡើយ ទោះបីជាសឡាតនោះជាសឡាតហ្វើរទូ ឬសឡាតស៊ូណាត់ក៏ដោយ ព្រោះផ្អែកតាមអត្ថន័យទូទៅនៃប្រសាសន៍របស់ណាពី ﷺ នៅក្នុងហាទីសរបស់អ៊ីបនូម៉ាស្អូត (សូមអល់ឡោះសព្វព្រះទ័យនឹងគាត់) នៅពេលដែលលោកបានបង្រៀនគាត់អំពីតះយិតថា៖ (បន្ទាប់មក គេអាចជ្រើសរើសពាក្យបួងសួង(ទូអា)ណាមួយដែលគេពេញចិត្តបំផុត ហើយបួងសួង) [15]។ ចំណែកឯនៅក្នុងពាក្យពេចន៍មួយផ្សេងទៀត៖ (បន្ទាប់មក ចូរឱ្យគេជ្រើសរើសយកការសុំនូវអ្វីដែលគេចង់បាន) [16]។
ហើយនេះគឺគ្របដណ្តប់នូវរាល់ប្រការទាំងអស់ដែលផ្តល់អត្ថប្រយោជន៍ដល់ខ្ញុំបម្រើអល់ឡោះ ទាំងក្នុងលោកិយ និងបរលោក។ ចុងក្រោយ គេត្រូវឲ្យសាឡាមទៅខាងស្តាំ និងខាងឆ្វេង ដោយសូត្រថា "السلام عليكم ورحمة الله، السلام عليكم ورحمة اللّه"។
ហើយគេត្រូវសូត្រតាសពេស្ហចំពោះអល់ឡោះចំនួន ៣៣ ដង សូត្រសរសើរទ្រង់ក្នុងចំនួនដូចគ្នា និងពោលលើកតម្កើងទ្រង់ក្នុងចំនួនដូចគ្នា រួចពោលបំពេញឲ្យគ្រប់ចំនួនមួយរយថា៖ «لا إلَهَ إلَّا الله وحْدَهُ لا شَرِيكَ لَه، لَهُ المُلْكُ، ولَهُ الحَمْدُ، وَهوَ عَلَى كُلِّ شيءٍ قَدِيرٌ» (គ្មានព្រះជាម្ចាស់ណាផ្សេងដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវក្រៅពីអល់ឡោះតែមួយគត់ គ្មានដៃគូឡើយសម្រាប់ទ្រង់ អំណាចគ្រប់គ្រង និងការសរសើរ គឺជារបស់ទ្រង់ ហើយទ្រង់មានមហិទ្ធិឫទ្ធិលើសព្វកិច្ចការទាំងអស់)។ ហើយគេត្រូវសូត្រ អាយ៉ាត់អាល់កួរស៊ី, «قل هو اللّه أحد»
, «قل أعوذ برب الفلق» និង «قل أعوذ برب الناس» បន្ទាប់ពីរាល់ការសឡាត។ ហើយប្រការស៊ូណាត់ សូត្រស៊ូរ៉ោះទាំងបីនេះចំនួនបីដង បន្ទាប់ពីការសឡាតហ្វាជើរ និងការសឡាតម៉ាហ្គ្រឹប ដោយផ្អែកលើហាទីសនានាដែលបានបញ្ជាក់ពីណាពី ﷺ ។ ហើយរាល់ហ្ស៊ីកៀរ ទាំងអស់នេះ គឺជាស៊ុណ្ណះ មិនមែនជាកាតព្វកិច្ច (ហ្វើរទូ)ឡើយ។
ហើយត្រូវបានបញ្ញត្តិចំពោះជនមូស្លីមប្រុសនិងស្រីគ្រប់រូប ឱ្យប្រតិបត្តិសឡាតនៅមុនសឡាតហ្ស៊ូហួរ(ពេលថ្ងៃត្រង់) ចំនួនបួនរ៉ក្អាត់ និងបន្ទាប់ពីវា ចំនួនពីររ៉ក្អាត់ និងបន្ទាប់ពីសឡាតម៉ាហ្គ្រិប(ពេលព្រលប់បន្ទាប់ពីថ្ងៃលិច) ចំនួនពីររ៉ក្អាត់ និងបន្ទាប់ពីសឡាតអ៊ីសា(សឡាតពេលយប់) ចំនួនពីររ៉ក្អាត់ និងនៅមុនសឡាតស៊ូពុស(ពេលទៀបភ្លឺ) ចំនួនពីររ៉ក្អាត់ ដែលសរុបទាំងអស់មានចំនួនដប់ពីររ៉ក្អាត់។ ហើយរ៉ក្អាត់ទាំងនេះត្រូវបានគេហៅថា រ៉វ៉ាទិប ពីព្រោះណាពីﷺ តែងតែថែរក្សាការប្រតិបត្តិវាយ៉ាងខ្ជាប់ខ្ជួននៅពេលដែលលោកស្នាក់នៅ(មិនបានធ្វើដំណើរ)។ ចំណែកឯក្នុងពេលធ្វើដំណើរឆ្លាយវិញ ណាពី ﷺ តែងតែបោះបង់ការធ្វើស៊ុណ្ណះរ៉វ៉ាតិបទាំងនោះ លើកលែងតែការសឡាតស៊ូណាត់មុនហ្វាជើរ និងវីតៀរ ព្រោះថាលោកតែងតែរក្សាវាទាំងពីរជាប់ជានិច្ច ទាំងពេលស្នាក់នៅ ឬពេលធ្វើដំណើរឡើយ។ ហើយអ្វីដែលល្អបំផុតគឺ គួរសឡាតស៊ូណាត់រ៉វ៉ាទីបទាំងនេះ និងវីតៀរនៅឯផ្ទះ ប៉ុន្តែប្រសិនបើគាត់សឡាតវានៅក្នុងម៉ាស្ជិតវិញគឺគ្មានបញ្ហាអ្វីឡើយ យោងតាមប្រសាសន៍របស់ណាពី ﷺ ៖ «ការសឡាតដ៏ប្រសើរបំផុតរបស់មនុស្សម្នាក់ គឺការសឡាតស៊ូណាត់នៅក្នុងផ្ទះរបស់ខ្លួន លើកលែងតែការសឡាតជាកាតព្វកិច្ច ៥ ពេល ប៉ុណ្ណោះដែលត្រូវធ្វើក្នុងម៉ាស្ជិត។» [19]
ហើយការថែរក្សារ៉ក្អាត់(សឡាតរ៉វ៉ាតីប)ទាំងនេះ គឺជាមូលហេតុដែលនាំឱ្យចូលឋានសួគ៌ ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ៖ «ជនណាដែលបានសឡាតចំនួន ១២ រ៉ក្អាត់ (ស៊ុណ្ណះរ៉វ៉ាតិប) ក្នុងរយៈពេល ១ ថ្ងៃ និង ១ យប់ នោះគេនឹងត្រូវបានសាងសង់ផ្ទះមួយជូនគាត់នៅក្នុងឋានសួគ៌។ [20]។
ហើយប្រសិនបើគេសឡាតស៊ូណាត់បួនរ៉ក្អាត់មុនសឡាតអាសើរ ពីររ៉ក្អាត់មុនសឡាតម៉ាហ្គ្រិប និងពីររ៉ក្អាត់មុនសឡាតអ៊ីសា នោះវាគឺជាការប្រសើរ ពីព្រោះមានហាទីសដ៏ត្រឹមត្រូវពីណាពី ﷺ ដែលបញ្ជាក់អំពីសកម្មភាពទាំងនោះ។ ហើយប្រសិនបើគេសឡាតបួនរ៉ក្អាត់ក្រោយសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់មុនវា នោះវាគឺជាការប្រសើរផងដែរ ដោយយោងលើប្រសាសន៍របស់ណាពី ﷺ ថា៖ (បុគ្គលណាដែលអនុវត្តខ្ជាប់ខ្ជួននូវបួនរ៉ក្អាត់មុនសឡាតហ៊្សូហួរនិងបួនរ៉ក្អាត់ក្រោយវា នោះអល់ឡោះនឹងហាមឃាត់រូបគេពីភ្លើងនរក) [21]។ អត្ថន័យគឺថា ត្រូវបន្ថែមលើសឡាតស៊ុណ្ណះរ៉វ៉ាទិបចំនួនពីររ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហួរ ពីព្រោះសឡាតស៊ុណ្ណះរ៉វ៉ាទិបគឺមានបួនរ៉ក្អាត់មុនវា និងពីររ៉ក្អាត់បន្ទាប់ពីវា។ ដូច្នេះ ប្រសិនបើគេបន្ថែមពីររ៉ក្អាត់ទៀតបន្ទាប់ពីវា នោះគេនឹងទទួលបាននូវអ្វីដែលបានបញ្ជាក់ដូចក្នុងហាទីស្ហរបស់អ៊ុំមូហាពីហ្ពះ ( សូមអល់ឡោះពេញចិត្តដល់អ្នកស្រី) ។
ហើយអល់ឡោះជាម្ចាស់ គឺជាម្ចាស់នៃការចង្អុលបង្ហាញ។ សូមអល់ឡោះជាម្ចាស់ប្រទានពរ និងសន្តិភាពដល់ណាពីយើងមូហាំម៉ាត់ ﷺ កូនអាប់ទុលឡោះ ព្រមទាំងក្រុមគ្រួសារ និងសហាហ្ពាត់របស់លោក និងអ្នកដែលដើរតាមលោកដោយសេចក្ដីល្អ រហូតដល់ថ្ងៃបរលោក។