ثلاثة الأصول وأدلتها
هذا الكتاب هو متن صغير أساسي يبين فيه التوحيد والدين والنبوة، يبين هذه المعاني الثلاثة الأساسية المهمة في فهم العقيدة، وفي دراستها دراسة سليمة وصحيحة. وهو كتاب مختصر، لكنه كتاب مبارك؛ لأنه سهل العبارة ومركز وموجه، وليس فيه أي تعقيد أو إشكالات. فالإنسان بمجرد أن يقرأ الكتاب يستطيع أن يفهمه، ويستطيع أن يعرف المعاني المتضمنة فيه. هذا الكتاب قبل أن يبدأ الشيخ في الأصول الثلاثة قدم لذلك بأربعة مسائل، ثم بعد ذلك بثلاثة مسائل أخرى، ثم شرع في الأصول الثلاثة، وهي التي يجب على كل مسلم أن يتعلمها، وهي التي يسأل عنها العبد في قبره: من ربك؟ وما دينك؟ ومن نبيك؟ ألفها رحمه الله للمبتدئين واجتهد في تسهيلها واختصارها حتى خرجت بأحسن حلة وأعظم فائدة؛ يفهم بها الصغير، ولا يستغني عنها الكبير فعم نفعها، وكثر خيرها؛ لعظم قدر موضوعاتها وشرف محتواها.
These files are generated automatically from the book's text; their layout may differ from the printed edition.
គោលការណ៍ទាំងបី និងភស្តុតាងរបស់វា
និពន្ធដោយ៖ ស្ហៃឃុលអ៊ីស្លាម មូហាំម៉ាត់ ពិន អាប់ទុលវ៉ះហាប
អ្វីដែលចាំបាច់លើជនមូស្លីមគ្រប់រូបត្រូវសិក្សា
بسم الله الرحمن الرحيم
ចូរជ្រាបចុះថា ចាំបាច់លើយើងត្រូវសិក្សានូវបញ្ហាចំនួនបួន៖
ទីមួយ៖ ចំណេះដឹង គឺការស្គាល់អល់ឡោះ ស្គាល់ណាពីរបស់ទ្រង់ និងស្គាល់សាសនាអ៊ីស្លាមតាមរយៈភស្តុតាងទាំងឡាយរបស់វា។
ទីពីរ៖ អនុវត្តតាមចំណេះដឹងនោះ។
ទីបី៖ អំពាវនាវឱ្យអនុវត្តតាមវា។
ទីបួន៖ អត់ធ្មត់ចំពោះបញ្ហានៅក្នុងការអនុវត្តវា។ ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “អល់ឡោះស្បថនឹងពេលវេលា! ពិតប្រាកដណាស់ មនុស្សលោក គឺស្ថិតក្នុងភាពខាតបង់ លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ហើយផ្ដែផ្ដាំគ្នាឲ្យប្រកាន់ភ្ជាប់នូវការពិត និងបានផ្ដែផ្ដាំគ្នាឲ្យមានការអត់ធ្មត់ប៉ុណ្ណោះ”។ [១] [១] ស៊ូរ៉ោះ អាល់អោសរ៍ : ១-៣។
អ៊ីម៉ាំ ស្ហាហ្វីអ៊ី រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ ប្រសិនបើអល់ឡោះជាម្ចាស់មិនបញ្ចុះភស្តុតាងណាមួយទៅកាន់ខ្ញុំបម្រើរបស់ទ្រង់ ក្រៅតែពីជំពូកនេះ ក៏វាគ្រប់គ្រាន់សម្រាប់ហើយពួកគេ។ ហើយ អ៊ីម៉ាំ អាល់ពូខរី រ៉ហ៊ីម៉ាហ៊ុលឡោះ បានលើកឡើងនៅក្នុងសៀវភៅរបស់គាត់(ភាគទី១ ទំព័រទី៤៥)៖
ជំពូក៖ “ចំណេះដឹងត្រូវមានមុនការនិយាយ និងការអនុវត្ត”។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកជ្រាបចុះថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះឡើយ ហើយចូរអ្នកសុំការអភ័យទោសចំពោះបាបកម្មរបស់អ្នក”។ [២] ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់បានចាប់ផ្តើមដោយចំណេះដឹងមុនការនិយាយ និងការអនុវត្ត។ [២] ស៊ូរ៉ោះ មូហាំម៉ាត់ : ១៩
ចូរជ្រាបចុះថា ចាំបាច់លើជនមូស្លីមគ្រប់រូប ទាំងប្រុស ទាំងស្រី ត្រូវសិក្សារៀនសូត្រពីបញ្ហាទាំងបីនេះ និងអនុវត្តតាមវា៖
ទីមួយ៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលបង្កើតយើង និងបានប្រទានដល់យើងនូវលាភសក្ការៈផ្សេងៗ ហើយទ្រង់មិនបានទុកយើងចោលដោយគ្មានទិសដៅនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានបញ្ជូនអ្នកនាំសារម្នាក់មកកាន់យើង។ ហេតុនេះ ជនណាដែលគោរពប្រតិបត្តិតាមអ្នកនាំសារនោះ ជននោះនឹងបានចូលឋានសួគ៌ ហើយជនណាដែលប្រឆាំងនឹងលោក ជននោះនឹងត្រូវចូលឋាននរក។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារម្នាក់(មូហាំម៉ាត់)មកកាន់ពួកអ្នកដើម្បីធ្វើជាសាក្សីលើពួកអ្នក ដូចដែលយើងបានបញ្ជូនអ្នកនាំសារម្នាក់(មូសា)ទៅកាន់ហ្វៀអោនដែរ។ ប៉ុន្តែហ្វៀរអោនបានប្រឆាំងនឹងអ្នកនាំសារនោះ។ ដូច្នេះ យើងបានដាក់ទណ្ឌកម្មចំពោះគេយ៉ាងធ្ងន់ធ្ងរបំផុត”។ [៣] ស៊ូរ៉ោះ អាល់មុហ្សហ្សាំមិល : ១៥-១៦។ [៣] ស៊ូរ៉ោះ អាល់មុហ្សហ្សាំមិល : ១៥-១៦។
ទីពីរ៖ អល់ឡោះជាម្ចាស់ទ្រង់មិនយល់ព្រមឲ្យយកនរណាម្នាក់ធ្វើជាដៃគូរួមជាមួយទ្រង់ក្នុងការគោរពសក្ការៈឡើយ មិនថាជាម៉ាឡាអ៊ីកាត់ដែលមានឋានៈជិតចំពោះទ្រង់ ឬជាណាពីដែលត្រូវបានបញ្ជូនមកនោះទេ។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយពិតប្រាកដណាស់ ម៉ាស្ជិតទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកុំបួងសួងសុំពីនរណាម្នាក់រួមជាមួយអល់ឡោះជាម្ចាស់ឲ្យសោះ”។ [៤] ស៊ូរ៉ោះ អាល់ជិន : ១៨។ [៤] ស៊ូរ៉ោះ អាល់ជិន : ១៨។
ទីបី៖ ជាការពិតណាស់ ជនណាដែលប្រតិបត្តិតាមអ្នកនាំសារ និងមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ គឺគេមិនអនុញ្ញាតឱ្យជននោះចងសម្ព័ន្ធភាព ឬគាំទ្រអ្នកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ឡើយ ទោះបីជាអ្នកនោះជាសាច់ញាតិជិតដិតបំផុតរបស់គេក៏ដោយ។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “អ្នក(មូហាំម៉ាត់)នឹងមិនជួបប្រទះក្រុមមួយដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ស្រឡាញ់ពួកដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឡើយ ទោះបីជាពួកទាំងនោះជាឪពុករបស់ពួកគេ ឬកូនចៅរបស់ពួកគេ ឬបងប្អូនរបស់ពួកគេ ឬក៏ពូជពង្សរបស់ពួកគេក៏ដោយ។ អ្នកទាំងនោះហើយដែលទ្រង់បានចារទុកនូវសេចក្តីជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេ ហើយទ្រង់បានធ្វើឱ្យពួកគេមានភាពរឹងមាំកាន់តែខ្លាំងដោយមានជំនួយពីទ្រង់។ ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ អល់ឡោះបានពេញចិត្តចំពោះពួកគេ ហើយពួកគេក៏បានពេញចិត្តចំពោះទ្រង់វិញដែរ។ អ្នកទាំងនោះហើយគឺជាក្រុមរបស់អល់ឡោះ។ ចូរដឹងចុះថា ពិតប្រាកដណាស់ ក្រុមរបស់អល់ឡោះ គឺជាអ្នកដែលទទួលបានជោគជ័យ”។ [៥] ស៊ូរ៉ោះ អាល់មូជើទើឡះ : ២២។ [៥] ស៊ូរ៉ោះ អាល់មូជើទើឡះ : ២២។
សាសនារបស់អ៊ីព្រហ៊ីមដ៏បរិសុទ្ធ គឺការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់
ចូរជ្រាបចុះថា សាសនារបស់អ៊ីព្រហ៊ីមដ៏បរិសុទ្ធ គឺការគោរពសក្ការៈអល់ឡោះជាម្ចាស់តែមួយគត់ប្រកបដោយភាពជ្រះថ្លាចំពោះសាសនារបស់ទ្រង់។ នេះហើយជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើចំពោះមនុស្សលោកទាំងអស់ ហើយទ្រង់បង្កើតពួកគេក៏ព្រោះតែបុព្វហេតុនេះផងដែរ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកឡើយ លើកលែងតែដើម្បីឲ្យពួកគេគោរពសក្ការៈមកចំពោះយើងប៉ុណ្ណោះ”។ [៦] អត្ថន័យនៃពាក្យ “គោរពសក្ការៈមកចំពោះយើង” ពោលគឺទទួលស្គាល់ចំពោះភាពជាព្រះជាម្ចាស់តែមួយគត់របស់អល់ឡោះជាម្ចាស់។ [៦] ស៊ូរ៉ោះ អាហ្សហ្សារីយ៉ាត : ៥៦។
បទបញ្ជាដ៏ចម្បងជាងគេបំផុតដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជានោះគឺ ឯកទេពនិយម(តាវហេទ) ពោលគឺត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។
ហើយបម្រាមដ៏ចម្បងជាងគេបំផុតដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់នោះ គឺពហុទេពនិយម(ស្ហ៊ីរិក) នោះគឺការបួងសួងទៅកាន់អ្នកផ្សេងរួមជាមួយនឹងទ្រង់។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ហើយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ”។ [៧] [៧] ស៊ូរ៉ោះ អាន់នីសាក : ៣៦។
ប្រសិនបើគេសួរអ្នកថា៖ តើអ្វីទៅជាគោលការណ៍ទាំងបីដែលចាំបាច់លើមនុស្សត្រូវស្គាល់នោះ?
ចូរអ្នកឆ្លើយថា៖ គឺខ្ញុំបម្រើអល់ឡោះត្រូវស្គាល់ព្រះជាម្ចាស់របស់ខ្លួន សាសនារបស់ខ្លួន និងណាពីរបស់ខ្លួន មូហាំម៉ាត់ ﷺ ។
ប្រសិនបើគេសួរអ្នកថា៖ តើនរណាជាព្រះជាម្ចាស់របស់អ្នក?
ចូរអ្នកឆ្លើយថា៖ ព្រះជាម្ចាស់របស់ខ្ញុំ គឺអល់ឡោះជាម្ចាស់ដែលជាអ្នកចិញ្ចឹមបីបាច់ខ្ញុំ និងជាអ្នកចិញ្ចឹមបីបាច់គ្រប់សត្វលោកទាំងអស់ដោយឧបករគុណរបស់ទ្រង់ ហើយទ្រង់ជាអ្នកដែលខ្ញុំគោរពសក្ការៈ។ ខ្ញុំគ្មានអ្នកណាផ្សេងដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់”។ [៨] រាល់អ្វីទាំងអស់ក្រៅពីអល់ឡោះ គឺជាភាវៈ(ម៉ាខ្លូក)របស់ទ្រង់ដែលទ្រង់បានបង្កើត ហើយខ្ញុំគឺជាផ្នែកមួយនៃភាវៈដែលទ្រង់បានបង្កើតនោះ។ [៨] ស៊ូរ៉ោះ អាល់ហ្វាទីហះ : ២។
ប្រសិនបើគេសួរអ្នកថា៖ តើអ្នកស្គាល់ព្រះជាម្ចាស់របស់អ្នកដោយតាមរយៈអ្វី?
ចូរអ្នកឆ្លើយថា៖ គឺតាមរយៈសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់ និងភាវៈទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្កើត។ ក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់នោះ គឺពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ។ ចំណែកឯក្នុងចំណោមភាវៈទាំងឡាយដែលទ្រង់បានបង្កើតនោះ គឺមេឃានិងផែនដីទាំងប្រាំពីរជាន់ ព្រមទាំងអ្វីៗដែលមាននៅក្នុងនោះ និងអ្វីៗដែលនៅចន្លោះនោះ។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយក្នុងចំណោមសញ្ញាភស្ដុតាងទាំងឡាយ(ដែលបញ្ជាក់ពីអានុភាព)របស់ទ្រង់នោះ គឺពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ។ ចូរពួកអ្នកកុំក្រាបស៊ូជោតចំពោះព្រះអាទិត្យ និងព្រះចន្ទឱ្យសោះ តែពួកអ្នកត្រូវក្រាបស៊ូជោតចំពោះអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយមែននោះ”។ [៩] ស៊ូរ៉ោះ ហ្វុសស៊ីឡាត់ : ៣៧។ [៩] ស៊ូរ៉ោះ ហ្វុសស៊ីឡាត់ : ៣៧។
ទ្រង់បានមានបន្ទូលទៀតថា៖ “ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក គឺអល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្ដប់លើពេលថ្ងៃដោយវានីមួយៗផ្លាស់វេនគ្នាយ៉ាងឆាប់រហ័ស។ ហើយ(ទ្រង់បានបង្កើត)ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយជាច្រើនឱ្យគោរពតាមបញ្ជារបស់ទ្រង់។ ចូរដឹងថា ការបង្កើត និងការគ្រប់គ្រង គឺជាកម្មសិទ្ធិរបស់ទ្រង់។ អល់ឡោះដ៏មហាឧត្ដុង្គឧត្ដម ជាព្រះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់”។ [១០] ស៊ូរ៉ោះ អាល់អាក់រ៉ហ្វ : ៥៤ [១០] ស៊ូរ៉ោះ អាល់អាក់រ៉ហ្វ : ៥៤
ពាក្យថា “ព្រះជាម្ចាស់” គឺអ្នកដែលត្រូវគេគោរពសក្ការៈ។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នក និងមនុស្សជំនាន់មុនពួកអ្នក ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ។ ទ្រង់ជាអ្នកដែលបានបង្កើតផែនដីមានសណ្ឋានលាតសន្ធឹង និងមេឃជាដំបូលសម្រាប់ពួកអ្នក។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បានបញ្ចេញមកវិញតាមរយៈទឹកភ្លៀងនេះនូវផលានុផលជាច្រើនជាលាភសក្ការៈសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំធ្វើបង្កើតដៃគូសម្រាប់អល់ឡោះឲ្យសោះ ខណៈដែលពួកអ្នកដឹងច្បាស់ហើយនោះ”។ [១១] ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ : ២១-២២ [១១] ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ : ២១-២២
អ៊ិពនូកាសៀរ រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ អ្នកដែលបង្កើតនូវរបស់ទាំងនេះ គឺជាអ្នកដែលសមនឹងទទួលការគោរពសក្ការៈ។
ប្រភេទនៃការគោរពសក្ការៈដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើ
ប្រភេទនៃការគោរពសក្ការៈដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើឱ្យធ្វើមានដូចជា អ៊ីស្លាម អ៊ីម៉ាន (ជំនឿ) និងអៀហសាន(កុសលល្អ)។ ក្នុងនោះផងដែរមានដូចជា ការបួងសួង ការបារម្ភខ្លាច ការសង្ឃឹម ការប្រគល់ការទុកចិត្ត ការប្រាថ្នាចង់បាន ការភ័យខ្លាច ការមានលំនឹងចិត្ត ការខ្លាច ការវិលត្រឡប់ទៅកាន់អល់ឡោះ ការសុំជំនួយ ការសុំបញ្ចៀស ការសុំជួយសង្គ្រោះ ការសំឡេះសត្វ ការសច្ចាបង់(ណាហ្សើរ) ក៏ដូចជាការគោរពសក្ការៈផ្សេងៗជាច្រើនទៀតដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើ ទាំងអស់នោះ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយពិតប្រាកដណាស់ ម៉ាស្ជិតទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកុំបួងសួងសុំពីនរណាម្នាក់រួមជាមួយអល់ឡោះជាម្ចាស់ឲ្យសោះ”។ [១២] ស៊ូរ៉ោះ អាល់ជិន : ១៨។ [១២] ស៊ូរ៉ោះ អាល់ជិន : ១៨។
ដូចនេះ ជនណាដែលបង្វែរ ឬឧទ្ទិសថ្វាយនូវការគោរពសក្ការៈណាមួយទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ ជននោះគឺជាអ្នកដែលធ្វើពហុពេទនិយម(ស្ហ៊ីរិក) និងជាអ្នកដែលគ្មានជំនឿ(កាហ្វៀរ)។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ជនណាហើយដែលគោរពសក្ការៈព្រះផេ្សងរួមជាមួយនឹងអល់ឡោះដែលគ្មានភស្ដុតាងបញ្ជាក់សម្រាប់គេចំពោះការគោរពបូជានោះ ពិតណាស់ ការជំនុំជម្រះរបស់គេ គឺស្ថិតលើព្រះជាម្ចាស់របស់គេ។ ពិតប្រាកដណាស់ ពួកគ្មានជំនឿនោះពុំទទួលបានជោគជ័យឡើយ។ [១៣] ស៊ូរ៉ោះ អាល់មុមីនូន : ១១៧។ [១៣] ស៊ូរ៉ោះ អាល់មុមីនូន : ១១៧។
ចំណែកឯនៅក្នុងហាទីស្ហវិញ៖ “ការបួងសួង គឺជាខួរក្បាលនៃការគោរពសក្ការៈ”។ [១៤] ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយព្រះជាម្ចាស់របស់ពួកអ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងសុំពីយើងចុះ យើងនឹងទទួលយកការបួងសួងរបស់ពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈមកចំពោះយើងនោះ ពួកគេនឹងចូលក្នុងនរកជើហាន់ណាំយ៉ាងអាម៉ាស់បំផុត”។ [១៥] ស៊ូរ៉ោះ ហ្គហ្វៀរ : ៦០។ [១៤] រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី ក្នុងជំពូក ការបួងសួង : ៣៣៧១។ [១៥] ស៊ូរ៉ោះ ហ្គហ្វៀរ : ៦០។
ភស្តុតាងដែលបញ្ជាក់ពីការបារម្ភខ្លាចចំពោះអល់ឡោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហេតុនេះ ចូរពួកអ្នកកុំខ្លាចពួកគេ តែពួកអ្នកត្រូវខ្លាចយើងវិញ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ”។ [១៦] ស៊ូរ៉ោះ អាលីអ៊ិមរ៉ន : ១៧៥។ [១៦] ស៊ូរ៉ោះ អាលីអ៊ិមរ៉ន : ១៧៥។
ភស្តុតាងដែលបញ្ជាក់ពីការសង្ឃឹមចំពោះអល់ឡោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ដូចនេះ ជនណាហើយដែលសង្ឃឹមថានឹងបានជួបព្រះជាម្ចាស់របស់ខ្លួននោះ ចូរឱ្យគេសាងទង្វើកុសល ហើយកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូក្នុងការគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ខ្លួនឱ្យសោះ”។ [១៧] ស៊ូរ៉ោះ អាល់កះហ្វី : ១១០។ [១៧] ស៊ូរ៉ោះ អាល់កះហ្វី : ១១០។
ភស្តុតាងដែលបញ្ជាក់ពីការប្រគល់ការទុកចិត្តចំពោះអល់ឡោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកប្រគល់ការទុកចិត្តចំពោះអល់ឡោះចុះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ”។ [១៨] ស៊ូរ៉ោះ អាល់ម៉ាអ៊ីហ្ទះ : ២៣។ “ជនណាហើយដែលប្រគល់ការទុកចិត្តលើអល់ឡោះ នោះទ្រង់ជាអ្នកផ្ដល់ភាពគ្រប់គ្រាន់ដល់គេ”។ [១៩] ស៊ូរ៉ោះ អាត់តឡាក : ៣។ [១៨] ស៊ូរ៉ោះ អាល់ម៉ាអ៊ីហ្ទះ : ២៣។ [១៩] ស៊ូរ៉ោះ អាត់តឡាក : ៣។
ភស្តុតាងដែលបញ្ជាក់ពីការប្រាថ្នាចង់បាន ការភ័យខ្លាច និងការមានលំនឹងចិត្ត គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ពួកគេស្វាហាប់ក្នុងការសាងអំពើល្អ ហើយពួកគេបួងសួងសុំមកចំពោះយើងដោយក្ដីចង់បាន និងកោតខ្លាច។ ហើយពួកគេ គឺជាអ្នកដែលឱនលំទោនមកចំពោះយើង”។ [២០] [២០] ស៊ូរ៉ោះ អាល់អាំពីយ៉ាក : ៩០។
ភស្តុតាងដែលបញ្ជាក់ពីការខ្លាចចំពោះអល់ឡោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នកកុំខ្លាចពួកគេឲ្យសោះ តែពួកអ្នកខ្លាចយើងវិញ”។ [២១] ស៊ូរ៉ោះ អាល់ម៉ាអ៊ីហ្ទះ : ៣។ [២១] ស៊ូរ៉ោះ អាល់ម៉ាអ៊ីហ្ទះ : ៣។
ភស្តុតាងដែលបញ្ជាក់ពីការវិលត្រឡប់ទៅកាន់អល់ឡោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកប្រគល់ខ្លួនចំពោះទ្រង់”។ [២២] ស៊ូរ៉ោះ អាហ្សហ្ស៊ូមើរ : ៥៤។ [២២] ស៊ូរ៉ោះ អាហ្សហ្ស៊ូមើរ : ៥៤។
ភស្តុតាងដែលបញ្ជាក់ពីការសុំជំនួយពីអល់ឡោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំជំនួយ”។ [២៣] ស៊ូរ៉ោះ អាល់ហ្វាទីហះ : ៥។ [២៣] ស៊ូរ៉ោះ អាល់ហ្វាទីហះ : ៥។
ចំណែកឯនៅក្នុងហាទីស្ហវិញ៖ “បើកាលណាអ្នកសុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ”។ [២៤] [២៤] រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី ក្នុងសៀវភៅ ស៊ីហ្វះ អាល់គីយ៉ាម៉ះ វ៉ើររ៉ក៏អ៊ិក វ៉ាក់វ៉ារ៉ក់ : ២៥១៦ និង អះម៉ាត់ : ១/៣០៨។
ភស្តុតាងដែលបញ្ជាក់ពីការសុំការបញ្ចៀសពីអល់ឡោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំពីព្រះជាម្ចាស់នៃមនុស្សលោក ដែលជាសេ្ដចគ្រប់គ្រងមនុស្សលោកឲ្យបញ្ចៀស...”។ [២៥] [២៥] ស៊ូរ៉ោះ អាន់ណាស : ១-២។
ភស្តុតាងដែលបញ្ជាក់ពីការសុំការជួយសង្គ្រោះពីអល់ឡោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “នៅពេលដែលអ្នកសុំការជួយសង្គ្រោះពីព្រះជាម្ចាស់របស់ពួកអ្នក ពេលនោះ ទ្រង់បានឆ្លើយតបចំពោះពួកអ្នក”។ [២៦] ស៊ូរ៉ោះ អាល់អាន់ហ្វាល : ៩។ [២៦] ស៊ូរ៉ោះ អាល់អាន់ហ្វាល : ៩។
ភស្តុតាងដែលបញ្ជាក់ពីការសំឡេះសត្វចំពោះអល់ឡោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ការសឡាតរបស់ខ្ញុំ ការបូជាសត្វរបស់ខ្ញុំ ការរស់នៅរបស់ខ្ញុំ ហើយនិងសេចក្ដីស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះដែលជាព្រះជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ ហើយដោយសារប្រការទាំងនោះ ខ្ញុំត្រូវបានគេ(អល់ឡោះ)ដាក់បទបញ្ជា។ ហើយខ្ញុំ គឺជាអ្នកកាន់សាសនាអ៊ីស្លាមមុនគេបង្អស់”។ [២៧] ស៊ូរ៉ោះ អាល់អាន់អាម : ១៦២-១៦៣។ [២៧] ស៊ូរ៉ោះ អាល់អាន់អាម : ១៦២-១៦៣។
ភស្តុតាងពីស៊ុណ្ណះ៖ “អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្ដាសាចំពោះជនដែលសំឡេះសត្វបូជាចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ”។ [២៨] [២៨] រាយការណ៍ដោយ មូស្លីម ក្នុងជំពូក អាល់អ៊ុតហ៊ីយ៉ះ : ១៩៧៨, អាន់ណាសាអ៊ី ក្នុងជំពូក អាត់ហ្ទហាយ៉ា : ៤៤២២ និង អះម៉ាត់ : ១/១១៨។
ភស្តុតាងដែលបញ្ជាក់ពីការសច្ចាបន់(ណាហ្សើរ)ចំពោះអល់ឡោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពួកគេបំពេញតាមបំណន់ ហើយពួកគេខ្លាចថ្ងៃមួយដែលទណ្ឌកម្មរបស់វារាលដាលគ្រប់ទីកន្លែង”។ [២៩] ស៊ូរ៉ោះ អាល់អ៊ិនសាន : ៧។ [២៩] ស៊ូរ៉ោះ អាល់អ៊ិនសាន : ៧។
គោលការណ៍ទីពីរ៖ ការស្គាល់សាសនាអ៊ីស្លាមតាមរយៈភស្តុតាងរបស់វា
ឥស្លាម គឺជាការចុះចូល ឬប្រគល់ខ្លួនចំពោះអល់ឡោះជាម្ចាស់ដោយការទទួលស្គាល់នូវភាពជាព្រះជាម្ចាស់តែមួយគត់របស់ទ្រង់ គោរពប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់ ហើយចាកឆ្ងាយពីអំពើពហុទេពនិយម(គោរពសក្ការៈអ្នកផ្សេងរួមនឹងអល់ឡោះ)។ វាមានបីលំដាប់គឺ៖
អ៊ីស្លាម អ៊ីម៉ាន និងអៀហសាន ហើយលំដាប់នីមួយៗមានគោលគ្រឹះ(រូកុន)របស់វា។
លំដាប់ទីមួយ៖ អ៊ីស្លាម
គោលគ្រឹះអ៊ីស្លាម(រូកុនអ៊ីស្លាម)មានប្រាំគឺ ធ្វើសាក្សីថា គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់ទ្រង់ ប្រតិបត្តិសឡាត(ថ្វាយបង្គំ) បរិច្ចាគហ្សាកាត់ បួសខែរ៉ម៉ាហ្ទន និងធ្វើធម្មយាត្រាហាជ្ជីនៅគេហដ្ឋានរបស់អល់ឡោះ(កាក់ហ្ពះ)។
ភស្តុតាងដែលបញ្ជាក់ពីការធ្វើសាក្សី(ស្ហាហាហ្ទះ)ចំពោះអល់ឡោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “អល់ឡោះជាម្ចាស់បានបញ្ជាក់ថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលឈរលើភាពយុត្ដិធម៌នោះឡើយ។ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងអ្នកមានចំណេះដឹងទាំងឡាយក៏ដូច្នោះដែរ។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ”។ [៣០] ស៊ូរ៉ោះ អាលីអ៊ិមរ៉ន : ១៨។ ឃ្លា “لا إله إلا الله” គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។ “لا إله” (គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ) គឺបដិសេធរាល់អ្វីដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះ។ “إلا الله” (លើកលែងតែអល់ឡោះ) គឺទទួលស្គាល់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដោយគ្មានដៃគូសម្រាប់ទ្រង់ក្នុងការគោរពសក្ការៈឡើយ ដូចដែលគ្មានដៃគូសម្រាប់ទ្រង់ចំពោះភាពជាអ្នកគ្រប់គ្រងដូច្នោះដែរ។ ការបកស្រាយដែលធ្វើឱ្យឃ្លានេះកាន់តែច្បាស់ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបាននិយាយទៅកាន់ឪពុករបស់គេ និងក្រុមរបស់គេថា៖ ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈនោះឡើយ លើកលែងតែអ្នកដែលបានបង្កើតខ្ញុំ(អល់ឡោះ)ប៉ុណ្ណោះ ព្រោះទ្រង់ពិតជានឹងចង្អុលបង្ហាញដល់ខ្ញុំ។ ហើយគេ(អ៊ីព្រហ៊ីម)បានចាត់ទុកវា(لاَ إِلَهَ إِلاَّ اللهُ)ជាពាក្យសំដីដែលមិនសាបសូន្យសម្រាប់អ្នកជំនាន់ក្រោយរបស់គេ សង្ឃឹមថាពួកគេនឹងវិលត្រឡប់”។ [៣១] ស៊ូរ៉ោះ អាហ្សហ្សុខរ៉ុហ្វ : ២៦-២៨។ [៣០] ស៊ូរ៉ោះ អាលីអ៊ិមរ៉ន : ១៨។ [៣១] ស៊ូរ៉ោះ អាហ្សហ្សុខរ៉ុហ្វ : ២៦-២៨។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៀតថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱពួកអះលីគីតាប! ចូរពួកអ្នកត្រឡប់មករកពាក្យសំដីមួយដែលសើ្មភាពគ្នារវាងពួកយើងនិងពួកអ្នក គឺពួកយើងទាំងអស់គ្នាមិនត្រូវគោរពសក្ការៈព្រះផេ្សងពីអល់ឡោះ និងមិនត្រូវធ្វើស្ហ៊ីរិកនឹងទ្រង់នូវប្រការណាមួយឡើយ ហើយពួកយើងក៏មិនត្រូវយកគ្នាឯងធ្វើជាព្រះផេ្សងពីអល់ឡោះដែរ។ តែប្រសិនបើពួកគេបែរចេញ(ពីការអំពាវនាវដ៏ល្អនេះ) ចូរពួកអ្នក(អ្នកមានជំនឿ)និយាយទៅកាន់ពួកគេថា៖ ចូរដឹងឮផងថា៖ ពិតប្រាកដណាស់ ពួកយើង គឺជាជនមូស្លីម”។ [៣២] ស៊ូរ៉ោះ អាលីអ៊ិមរ៉ន : ៦៤។ [៣២] ស៊ូរ៉ោះ អាលីអ៊ិមរ៉ន : ៦៤។
ភស្តុតាងដែលបញ្ជាក់ពីការធ្វើសាក្សីថា មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ជាការពិតណាស់ អ្នកនាំសារម្នាក់(មូហាំម៉ាត់)ចេញពីពូជពង្សរបស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ គាត់ជាអ្នកទទួលរងការលំបាកនូវអ្វីដែលពួកអ្នកបានទទួលរងការលំបាកនោះ។ គាត់ជាអ្នកចង់បាន(នូវប្រការល្អ)ដល់ពួកអ្នក និងជាអ្នកមេត្ដាករុណា អាណិតស្រឡាញ់ដល់បណ្ដាអ្នកដែលមានជំនឿទាំងឡាយ”។ [៣៣] ស៊ូរ៉ោះ អាត់តាវហ្ពះ : ១២៨។ ចំពោះអត្ថន័យនៃការធ្វើសាក្សីថា “មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ” គឺ៖ ត្រូវប្រតិបត្តិតាមលោកនូវអ្វីដែលលោកបានបង្គាប់ប្រើ ជឿជាក់លើលោកចំពោះអ្វីដែលលោកបានប្រាប់ ជៀសវាងនូវអ្វីដែលលោកបានហាមឃាត់និងព្រមាន ហើយត្រូវគោរពសក្ការៈចំពោះអល់ឡោះទៅតាមអ្វីដែលលោកបានបញ្ញត្តិ។ [៣៣] ស៊ូរ៉ោះ អាត់តាវហ្ពះ : ១២៨។
ភស្តុតាងដែលបញ្ជាក់ពីការសឡាត និងបរិច្ចាគហ្សាកាត់ ព្រមទាំងការបកស្រាយអំពីភាពជាព្រះជាម្ចាស់តែមួយគត់របស់អល់ឡោះ(តាវហេទ) គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយពួកគេមិនត្រូវបានគេបញ្ជាឱ្យធើ្វអ្វីក្រៅពីឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ ដោយចិត្ដស្មោះស និងត្រឹមត្រូវចំពោះទ្រង់ ហើយត្រូវប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់នោះឡើយ។ ហើយនោះគឺជាសាសនាដ៏ត្រឹមត្រូវ”។ [៣៤] ស៊ូរ៉ោះ អាល់ពៃយីណះ : ៥។ [៣៤] ស៊ូរ៉ោះ អាល់ពៃយីណះ : ៥។
ភស្តុតាងដែលបញ្ជាក់ពីការបួស គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! គេបានដាក់កាតព្វកិច្ចបួសមកលើពួកអ្នកដូចដែលគេបានដាក់កាតព្វកិច្ចទៅលើអ្នកជំនាន់មុនៗដែរ ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ”។ [៣៥] ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ : ១៨៣។ [៣៥] ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ : ១៨៣។
ភស្តុតាងដែលបញ្ជាក់ពីការធ្វើធម្មយាត្រាហាជ្ជី គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្សលោកឱ្យធ្វើធម្មយាត្រាហាជ្ជីនៅឯគេហដ្ឋានរបស់អល់ឡោះ(កាក់ហ្ពះ)ចំពោះអ្នកដែលមានលទ្ធភាពទៅដល់។ តែជនណាដែលបដិសេធ ពិត ប្រាកដណាស់ អល់ឡោះជាម្ចាស់មិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ”។ [៣៦] ស៊ូរ៉ោះ អាលីអ៊ិមរ៉ន : ៩៧។ [៣៦] ស៊ូរ៉ោះ អាលីអ៊ិមរ៉ន : ៩៧។
លំដាប់ទីពីរ៖ អ៊ីម៉ាន(ជំនឿ)
អ៊ីម៉ាន ឬជំនឿមានជាងចិតសិបផ្នែក។ ផ្នែកដែលខ្ពស់ជាងគេ គឺការពោលថា៖ “لا إله إلا الله” (គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ)។ ចំណែកឯផ្នែកដែលទាបជាងគេ គឺការយករបស់ដែលអាចបង្កគ្រោះថ្នាក់ចេញពីផ្លូវ ហើយភាពអៀនខ្មាស ក៏ជាផ្នែកមួយនៃជំនឿដែរ។
គោលគ្រឹះនៃជំនឿ(រូកុនអ៊ីម៉ាន)មានប្រាំមួយគឺ អ្នកត្រូវមានជំនឿចំពោះអល់ឡោះ បណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់ បណ្តាគម្ពីររបស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ មានជំនឿចំពោះថ្ងៃបរលោក និងមានជំនឿចំពោះវាសនាល្អអាក្រក់ដែលអល់ឡោះបានកំណត់។
ភស្តុតាងដែលបញ្ជាក់ពីគោលគ្រឹះនៃជំនឿទាំងប្រាំមួយ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ការតម្រង់មុខរបស់ពួកអ្នកឆ្ពោះទៅទិសខាងកើត ឬទិសខាងលិច(ក្នុងពេលសឡាត) មិនចាត់ទុកជាអំពើល្អឡើយ។ ប៉ុន្ដែអំពើល្អនោះ គឺជនណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក បណ្តាម៉ាឡាអ៊ីកាត់ និងគម្ពីរទាំងឡាយ ហើយនិងបណ្ដាណាពី”។ [៣៧] ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ : ១៧៧។ [៣៧] ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ : ១៧៧។
ភស្តុតាងដែលបញ្ជាក់ពីការកំណត់ព្រេងវាសនា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានបង្កើតអ្វីៗទាំងអស់ដោយមានការកំណត់យ៉ាងពិតប្រាកដ”។ [៣៨] ស៊ូរ៉ោះ អាល់កម៉ើរ : ៤៩។ [៣៨] ស៊ូរ៉ោះ អាល់កម៉ើរ : ៤៩។
លំដាប់ទីបី៖ អៀហសាន(កុសលល្អ) ហើយវាមានគោលគ្រឹះតែមួយគត់
គឺអ្នកគោរពសក្ការៈចំពោះអល់ឡោះ ហាក់ដូចជាអ្នកឃើញទ្រង់ បើទោះជាជាក់ស្ដែង អ្នកមិនអាចមើលឃើញទ្រង់ តែត្រូវជឿជាក់ថា ទ្រង់កំពុងឃើញអ្នក។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ អល់ឡោះនៅជាមួយបណ្ដាអ្នកដែលកោតខ្លាច និងបណ្ដាអ្នកដែលសាងអំពើល្អ”។ [៣៩] ស៊ូរ៉ោះ អាន់ណះល៍ : ១២៨។ [៣៩] ស៊ូរ៉ោះ អាន់ណះល៍ : ១២៨។
ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយចូរអ្នកប្រគល់ការទុកចិត្ដទៅចំពោះព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់ ដែលទ្រង់ឃើញអ្នកនៅពេលដែលអ្នកប្រតិបត្ដិសឡាត(នាពេលយប់អាធ្រាត) និងរាល់សកម្មភាពសឡាតរបស់អ្នកជាមួយបណ្ដាអ្នកសឡាតទាំងឡាយ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង”។ [៤០] ស៊ូរ៉ោះ អាស្ហស្ហ៊ូអារ៉ក : ២១៧-២២០។ [៤០] ស៊ូរ៉ោះ អាស្ហស្ហ៊ូអារ៉ក : ២១៧-២២០។
ទ្រង់បានមានបន្ទូលផងដែរថា៖ “ហើយគ្មានកិច្ចការណាមួយដែលអ្នកបានធ្វើ និងគ្មានអ្វីមួយដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន ហើយក៏គ្មានអ្វីមួយដែលពួកអ្នកបានធ្វើនោះដែរ លើកលែងតែយើងឃើញពួកអ្នកនៅពេលដែលពួកអ្នកបានធ្វើវា”។ [៤១] ស៊ូរ៉ោះ យូនុស : ៦១។ [៤១] ស៊ូរ៉ោះ យូនុស : ៦១។
ចំណែកឯភស្តុតាងពីស៊ុណ្ណះវិញ គឺហាទីស្ហជីព្រីលដ៏ល្បីល្បាញ អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه គាត់បាននិយាយថា៖
ថ្ងៃមួយ ពេលដែលពួកយើងកំពុងនៅជាមួយរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែមានបុរសម្នាក់បានលេចមុខមកដោយស្លៀកសម្លៀកបំពាក់ពណ៌សស្គុស សក់ខ្មៅរលោង។ មិនឃើញមានស្លាកស្នាមអ្វីមួយនៅលើខ្លួនគាត់ដែលបញ្ជាក់ថា ជាអ្នកដំណើរមកពីឆ្ងាយនោះឡើយ ហើយក៏គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងស្គាល់គាត់នោះដែរ។ ក្រោយមក បុរសនោះក៏អង្គុយទល់មុខណាពី ﷺ ដោយយកជង្គង់របស់គាត់ទាំងពីរដាក់ទល់នឹងជង្គង់ណាពី ហើយបាតដៃទាំងពីររបស់គាត់ដាក់លើភ្លៅខ្លួនឯង រួចគាត់និយាយថា៖ ឱមូហាំម៉ាត់! ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីស្លាម។ រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “អ៊ីស្លាមគឺ អ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡាះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយត្រូវប្រតិបត្តិសឡាត បរិច្ចាគហ្សាកាត់ បួសខែរ៉ម៉ាហ្ទន និងធ្វើធម្មយាត្រាហាជ្ជីនៅពៃតុលឡោះ ប្រសិនបើអ្នកមានលទ្ធភាពទៅដល់”។ បុរសនោះក៏និយាយថា៖ ត្រឹមត្រូវ។ គាត់(អ៊ូមើរ)បាននិយាយថា៖ ពួកយើងមានការងឿងឆ្ងល់ជាខ្លាំង ព្រោះគាត់សួរណាពី ហើយគាត់និយាយថា ត្រឹមត្រូវ។
បន្ទាប់មក បុរសនោះក៏សួរបន្តទៀតថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន(ជំនឿ)។ ណាពីបានឆ្លើយថា៖ អ៊ីម៉ាន(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ បណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីររបស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក ហើយត្រូវជឿចំពោះវាសនាល្អនិងវាសនាអាក្រក់(ថាត្រូវបានអល់ឡោះកំណត់រួចជាស្រេច)”។ បុរសនោះក៏និយាយថា៖ ត្រឹមត្រូវ។ គាត់ក៏សួរបន្តទៀតថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីអៀហសាន(កុសលល្អ)? រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “អៀហសាននោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់ដូចជាអ្នកមើលឃើញទ្រង់ បើទោះជា(ជាក់ស្តែង)អ្នកមិនបានឃើញទ្រង់ តែ(អ្នកត្រូវជឿជាក់ថា)ទ្រង់កំពុងមើលឃើញអ្នក”។ បុរសនោះសួរបន្តទៀតថា៖ ចូរប្រាប់ខ្ញុំអំពីថ្ងៃបរលោក(តើវាកើតឡើងនៅពេលណា)? ណាពីបានឆ្លើយថា៖ “មិនមែនអ្នកដែលត្រូវគេសួរសុទ្ធតែចេះជាងអ្នកសួរនោះទេ”។ បុរសនោះក៏សួរបន្តទៀតថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីសញ្ញាសម្គាល់របស់វា(ថ្ងៃបរលោក)។ ណាពីបានឆ្លើយថា៖ “នៅពេលដែលទាសីប្រសូត្របានកូនជាចៅហ្វាយនាយរបស់ខ្លួន នៅពេលដែលអ្នកក្រខ្សត់គ្មានស្បែកជើងនិងសម្លៀកបំពាក់ អ្នកគង្វាលចៀមប្រកួតប្រជែងគ្នាខាងការសាងសង់”។ បន្ទាប់មក បុរសនោះក៏ចាកចេញទៅ។ មួយសន្ទុះក្រោយមក ណាពីក៏បានសួរមកកាន់ខ្ញុំថា៖ “ឱអ៊ូមើរ! តើអ្នកដឹងទេថា តើនរណាជាអ្នកដែលសួរ(អម្បាញ់មិញ)”? ខ្ញុំបានឆ្លើយថា៖ មានតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទេដែលដឹងជាងគេ។ លោកបានប្រាប់ថា៖ “ពិតប្រាកដណាស់ នោះគឺម៉ាឡាអ៊ីកាត់ជីព្រីល។ គាត់មកជួបពួកអ្នកដើម្បីបង្រៀនកិច្ចការសាសនារបស់ពួកអ្នកដល់ពួកអ្នក”។ [៤២]
[៤២] រាយការណ៍ដោយ មូស្លីម ក្នុងជំពូក អ៊ីម៉ាន : ៨, អាត់តៀរមីហ្ស៊ី ក្នុងជំពូក អ៊ីម៉ាន : ២៦១០, អាន់ណាសាអ៊ី ក្នុងជំពូក អ៊ីម៉ាន : ៤៩៩០, អាពូហ្ទាវូទ ក្នុងជំពូក ស៊ុណ្ណះ : ៤៦៩៥ ,អ៊ិពនូម៉ាហ្ជះ ក្នុងសេចក្តីផ្តើម : ៦៣ និង អះម៉ាត់ : ១/៥២។
គោលការណ៍ទីបី៖ ការស្គាល់ណាពីរបស់ពួកអ្នក មូហាំម៉ាត់ ﷺ
លោកគឺ មូហាំម៉ាត់ ជាកូនប្រុសរបស់ អាប់ទុលឡោះ ត្រូវជាចៅរបស់ អាប់ទុលមូតល់ឡឹប និងត្រូវជាចៅទួតរបស់ហាស្ហ៊ិម។ ហាស្ហ៊ិមជាអម្បូរគូរ៉ស្ហ ហើយគូរ៉ស្ហជាជនជាតិអារ៉ាប់។ ជនជាតិអារ៉ាប់ គឺជាពូជពង្សរបស់ណាពីអ៊ីស្មាអេល កូនប្រុសរបស់ណាពីអ៊ីព្រហ៊ីម អាល់ខលីល សូមសឡាវ៉ាត និងសាឡាមកើតមានដល់លោក និងណាពីយើង ﷺ ។
លោកមានអាយុ ៦៣ឆ្នាំ ក្នុងនោះ ៤០ឆ្នាំមុនពេលលោកក្លាយជាណាពី និង ២៣ឆ្នាំក្នុងនាមជាណាពីនិងជាអ្នកនាំសារ។ លោកបានក្លាយណាពីនៅពេលដែលអល់ឡោះបញ្ចុះអាយ៉ាត់ “اقرأ” និងបានក្លាយជាអ្នកនាំសារ(រ៉សូល)នៅពេលដែលអល់ឡោះបញ្ចុះអាយ៉ាត់ “يا أيها المدثر”។ កន្លែងកំណើតរបស់លោក គឺក្រុងម៉ាក្កះ។ អល់ឡោះបានតែងតាំងលោកជាអ្នកព្រមានពីអំពើពហុទេពនិយម និងអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ឱអ្នកដែលដណ្ដប់ភួយ(មូហាំម៉ាត់)! ចូរអ្នកក្រោកឡើង ហើយដាស់តឿនព្រមាន។ ហើយចូរអ្នកលើកតម្កើងម្ចាស់របស់អ្នកចុះ។ ហើយចូរអ្នកសម្អាតសម្លៀកបំពាក់របស់អ្នក។ ហើយចូរអ្នកចៀសឱ្យឆ្ងាយពីអំពើពហុទេពនិយម។ ហើយចូរអ្នកកុំឱ្យអ្វីដល់គេដោយអ្នកចង់បានការតបស្នងច្រើនមកវិញឱ្យសោះ។ ហើយដើម្បីបំពេញបទបញ្ជានៃម្ចាស់របស់អ្នក ចូរអ្នកអត់ធ្មត់”។ [៤៣] ស៊ូរ៉ោះ អាល់មុទហ្ទាសសៀរ : ១-៧។ [៤៣] ស៊ូរ៉ោះ អាល់មុទហ្ទាសសៀរ : ១-៧។
“ចូរអ្នកក្រោកឡើង ហើយដាស់តឿនព្រមាន”៖ ពោលគឺ ចូរអ្នកក្រោកឡើង ហើយព្រមានពីអំពើពហុទេពនិយម(ស្ហ៊ីរិក) និងអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់(តាវហេទ)។ “ចូរអ្នកលើកតម្កើងម្ចាស់របស់អ្នក”៖ ពោលគឺ ចូរអ្នកលើកតម្កើងពីភាពធំធេងនៃព្រះជាម្ចាស់របស់អ្នក ដោយការគោរពសក្ការៈចំពោះទ្រង់តែមួយគត់។ “ហើយចូរអ្នកសម្អាតសម្លៀកបំពាក់របស់អ្នក”៖ ពោលគឺ សម្អាតទង្វើរបស់អ្នកឱ្យបរិសុទ្ធពីអំពើពហុទេពនិយម។ “ហើយចូរអ្នកចៀសឱ្យឆ្ងាយពីអំពើពហុទេពនិយម”៖ ពោលគឺចៀសឲ្យឆ្ងាយពីការគោរពសក្ការៈបដិមា ក៏ដូចជាអ្នកដែលគោរពបូជាបដិមា និងត្រូវចាកផុតពីគោរពសក្ការៈបដិមា ហើយនិងអ្នកដែលគោរពបូជាបដិមា។
លោកបានចំណាយពេលដប់ឆ្នាំដើម្បីអំពាវនាវទៅកាន់ជំនឿចំពោះអល់ឡោះតែមួយ(តាវហេទ)។ បន្ទាប់ពីរយៈពេលដប់ឆ្នាំ លោកត្រូវបានគេនាំឡើងទៅលើមេឃ ហើយគេបានដាក់កាតព្វកិច្ចសឡាតទាំងប្រាំពេលលើរូបលោក។ លោកបានប្រតិបត្តិសឡាតនៅក្រុងម៉ាក្កះអស់រយៈពេលបីឆ្នាំ។ បន្ទាប់ពីនោះមក លោកត្រូវបានគេបង្គាប់ប្រើឲ្យធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)ទៅកាន់ក្រុងម៉ាទីណះ។ ចំណាកស្រុក ឬហ៊ិជ្ជរ៉ោះ គឺការផ្លាស់ទីលំនៅពីទឹកដីពហុទេពនិយម ទៅកាន់ទឹកដីអ៊ីស្លាម។ ការធ្វើចំណាកស្រុក ផ្លាស់ទីលំនៅពីទឹកដីពហុទេពនិយម ទៅកាន់ទឹកដីអ៊ីស្លាម គឺជាកាតព្វកិច្ចលើប្រជាជាតិនេះ ហើយវានៅតែជាកាតព្វកិច្ច រហូតដល់ថ្ងៃបរលោក។
ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ អ្នកដែលម៉ាឡាអ៊ីកាត់បានបពា្ចប់ជីវិតរបស់ពួកគេ ខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯង(ដោយមិនព្រមភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ)នោះ ម៉ាឡាអ៊ីកាត់បានសួរទៅពួកគេថា៖ តើពួកអ្នកបានធ្វើអ្វីខ្លះ(សម្រាប់កិច្ចការសាសនា)? ពួកគេបានតបថា៖ ពួកយើងជាអ្នកទន់ខ្សោយដែលរស់នៅលើផែនដីនេះ។ ម៉ាឡាអ៊ីកាត់បានសួរទៀតថា៖ តើផែនដីរបស់អល់ឡោះមិនធំទូលំទូលាយសម្រាប់ឱ្យពួកអ្នកភៀសខ្លួនចេញទេឬ? ពួកទាំងនោះ ទីជម្រករបស់ពួកគេ គឺនរកជើហាន់ណាំដែលជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។ លើកលែងតែពួកដែលទន់ខ្សោយក្នុងចំណោមបុរស និងស្ដ្រី ហើយនិងកេ្មងតូចៗដែលគ្មានលទ្ធភាពរិះរកមធ្យោបាយ(ចាកចេញ) និងមិនស្គាល់ផ្លូវប៉ុណ្ណោះ។ អ្នកទាំងនោះ សង្ឃឹមថាអល់ឡោះនឹងអធ្យាស្រ័យដល់ពួកគេ។ ហើយអល់ឡោះមហាអធ្យាស្រ័យ មហាអភ័យទោស”។ [៤៤] ស៊ូរ៉ោះ អាន់នីសាក : ៩៧-៩៩។ [៤៤] ស៊ូរ៉ោះ អាន់នីសាក : ៩៧-៩៩។
ទ្រង់បានមានបន្ទូលទៀតថា៖ “ឱបណ្ដាខ្ញុំរបស់យើងដែលមានជំនឿ! ពិតប្រាកដណាស់ ផែនដីរបស់យើងធំទូលាយណាស់។ (ដូចេ្នះ ចូរពួកអ្នកភៀសខ្លួនទៅកន្លែងដែលមានសុវត្ថិភាព)។ ហើយពួកអ្នកត្រូវគោរពសក្ការៈមកចំពោះយើងតែមួយគត់”។ [៤៥] ស៊ូរ៉ោះ អាំងកាពូត : ៥៦។ [៤៥] ស៊ូរ៉ោះ អាំងកាពូត : ៥៦។
អ៊ីម៉ាំ អាល់ហ្ពាហ្គ៏វី រ៉ហ៊ីម៉ាហ៊ុល បាននិយាយថា៖ មូលហេតុនៃការបញ្ចុះអាយ៉ាត់នេះ គឺទាក់ទងនឹងអ្នកមូស្លីមដែលរស់នៅក្រុងម៉ាក្កះដែលពួកគេមិនធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ) ដោយអល់ឡោះបានហៅពួកគេថា ជាអ្នកមានជំនឿ។
ចំណែកឯភស្តុតាងពីស៊ុណ្ណះដែលបញ្ជាក់ពីការធ្វើចំណាកស្រុក គឺប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “ការធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)នឹងមិនបញ្ចប់ឡើយ រហូតទាល់តែការសារភាពកំហុស(តាវហ្ពាត់)ត្រូវបានបញ្ចប់ ហើយការសារភាពកំហុសនឹងមិនត្រូវបានបញ្ចប់ឡើយ រហូតទាល់តែថ្ងៃរះពីទិសខាងលិច”។ [៤៦] នៅពេលដែលលោកបានតាំងទីលំនៅនៅក្រុងម៉ាទីណះ លោកបានបង្គាប់ប្រើឱ្យអនុវត្តនូវច្បាប់បញ្ញត្តិផ្សេងទៀតនៃសាសនាអ៊ីស្លាម ដូចជា ការបរិច្ចាគហ្សាកាត់ ការបួស ការធ្វើធម្មយាត្រាហាជ្ជី ការអាហ្សាន ការធ្វើសង្គ្រាមក្នុងមាគ៌ាអល់ឡោះ(ជីហាទ) ការប្រើគ្នាឲ្យធ្វើអំពើល្អនិងហាមឃាត់គ្នាពីអំពើអាក្រក់ ក៏ដូចជាច្បាប់បញ្ញត្តិផ្សេងៗទៀត។ លោកបានអនុវត្តប្រការទាំងនេះអស់រយៈពេលដប់ឆ្នាំ។ [៤៦] រាយការណ៍ដោយ អាពូហ្ទាវូទ ជំពូក អាល់ជីហាទ : ២៤៧៩, អះម៉ាត់ ៤/៩៩ និងអាត់ទើរីមី ក្នុងជំពូក ប្រវត្តិសាស្ត្រ : ២៥១៣។
ថ្វីបើណាពី ﷺ លោកបានទទួលមរណភាពក៏ពិតមែន ក៏ប៉ុន្តែសាសនារបស់លោកនៅតែស្ថិតស្ថេរជានិច្ច។ នេះគឺជាសាសនារបស់លោក។ គ្មានអំពើល្អណាមួយឡើយ លើកលែងតែលោកបានណែនាំប្រជាជាតិឱ្យអនុវត្តវា ហើយក៏គ្មានអំពើអាក្រក់ណាមួយដែរ លើកលែងតែលោកបានព្រមានប្រជាជាតិរបស់លោកឱ្យប្រុងប្រយ័ត្នអំពីវា។ អំពើល្អដែលលោកបានណែនាំប្រជាជាតិឲ្យអនុវត្តវានោះ គឺការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(តាវហេទ) រួមទាំងអ្វីទាំងអស់ដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ និងពេញចិត្ត។ ចំណែកឯអំពើអាក្រក់ដែលលោកបានព្រមានប្រជាជាតិឱ្យប្រុងប្រយ័ត្នអំពីវានោះ គឺការធ្វើពហុទេពនិម(ស្ហ៊ីរិក) រួមទាំងអ្វីទាំងអស់ដែលអល់ឡោះទ្រង់មិនពេញចិត្ត និងបដិសេធ។ អល់ឡោះជាម្ចាស់ទ្រង់បានតែងតាំងលោកទៅកាន់មនុស្សជាតិទាំងមូល ហើយទ្រង់បានដាក់កាតព្វកិច្ចលើមនុស្សលោកនិងជិនឲ្យគោរពប្រតិបត្តិតាមលោក។ ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នករាល់គ្នា”។ [៤៧] ស៊ូរ៉ោះ អាល់អាក់រ៉ហ្វ : ១៥៨។ ហើយអល់ឡោះបានធ្វើឱ្យសាសនាឥស្លាមមានភាពពេញលេញតាមរយៈលោក។ [៤៧] ស៊ូរ៉ោះ អាល់អាក់រ៉ហ្វ : ១៥៨។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក និងបានបង្គ្រប់ឧបការគុណរបស់យើងឱ្យពួកអ្នក ហើយយើងបានជ្រើសរើសសាសនាអ៊ីស្លាមជាសាសនាសម្រាប់ពួកអ្នក”។ [៤៨] ស៊ូរ៉ោះ អាល់ម៉ាអ៊ីហ្ទះ : ៣។ [៤៨] ស៊ូរ៉ោះ អាល់ម៉ាអ៊ីហ្ទះ : ៣។
ភស្តុតាងដែលបញ្ជាក់ពីមរណភាពរបស់ណាពី ﷺ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)នឹងស្លាប់ ហើយពិតប្រាកដណាស់ ពួកគេក៏នឹងស្លាប់ដែរ។ បន្ទាប់មក ពិតប្រាកដណាស់ ពួកអ្នកនឹងឈ្លោះប្រកែកគ្នានៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នកនៅថ្ងៃបរលោក”។ [៤៩] ស៊ូរ៉ោះ អាហ្សហ្ស៊ូម៉ើរ : ៣០-៣១។ នៅពេលដែលមនុស្សលោកស្លាប់ទៅ ពួកគេនឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញ។ ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “អំពីដីនេះហើយដែលយើងបានបង្កើតពួកអ្នក ហើយយើងនឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅជាដីវិញ(ស្លាប់) ហើយ(នៅថ្ងៃបរលោក)យើងនឹងបពោ្ចញពួកអ្នកពីវាម្ដងទៀត(រស់ឡើងវិញ)”។ [៥០] ស៊ូរ៉ោះ តហា : ៥៥។ [៤៩] ស៊ូរ៉ោះ អាហ្សហ្ស៊ូម៉ើរ : ៣០-៣១។ [៥០] ស៊ូរ៉ោះ តហា : ៥៥។
ទ្រង់បានមានបន្ទូលទៀតថា៖ “ហើយអល់ឡោះបានបង្កើតធាតុដើមរបស់ពួកអ្នកអំពីដី។ បន្ទាប់មក ទ្រង់នឹងធ្វើឱ្យអ្នកវិលត្រឡប់ទៅក្នុងដីវិញ ហើយទ្រង់ក៏បញ្ចេញពួកអ្នកពីវាវិញផងដែរ(នៅថ្ងៃបរលោក)”។ [៥១] ស៊ូរ៉ោះ នួហ : ១៧-១៨ បន្ទាប់ពីបង្កើតឲ្យរស់ឡើងវិញ ពួកគេនឹងត្រូវគេជំនុំជម្រះ និងទទួលការតបស្នងចំពោះទង្វើរបស់ខ្លួន។ ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ដែលទ្រង់នឹងតបស្នងចំពោះពួកដែលបានប្រព្រឹត្ដបាបកម្មឱ្យសមទៅនឹងអ្វីដែលពួកគេបាន ប្រព្រឹត្ដ។ ហើយទ្រង់នឹងតបស្នងចំពោះបណ្ដាអ្នកដែលបានសាងអំពើល្អនូវផលបុណ្យដ៏ល្អប្រពៃ(ឋានសួគ៌)។ [៥២] ស៊ូរ៉ោះ អាន់ណាច្ចម៍ : ៣១។ [៥១] ស៊ូរ៉ោះ នួហ : ១៧-១៨ [៥២] ស៊ូរ៉ោះ អាន់ណាច្ចម៍ : ៣១។
ជនណាហើយដែលបដិសេធការបង្កើតឲ្យរស់ឡើងវិញ នឹងក្លាយជាអ្នកដែលគ្មានជំនឿ(កាហ្វៀរ)។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពួកដែលគ្មានជំនឿបានគិតថា ពួកគេនឹងមិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ពុំដូច្នោះឡើយ សូមស្បថនឹងព្រះជាម្ចាស់របស់ខ្ញុំ! ពួកអ្នកពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញ។ បន្ទាប់មក ពួកអ្នកនឹងត្រូវគេប្រាប់នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។ ហើយទាំងនោះ គឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះ”។ [៥៣] អាត់តាហ្គ៏ពុន : ៧។ ហើយអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនអ្នកនាំសារទាំងអស់មកដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកព្រមានបន្លាច។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “គឺបណ្ដាអ្នកនាំសារដែលជាអ្នកផ្សព្វផ្សាយដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន ដើម្បីកុំឱ្យមនុស្សលោកមានហេតុផលតវ៉ាណាមួយចំពោះអល់ឡោះបន្ទាប់ពី(ការបញ្ជូន)អ្នកនាំសារទាំងនោះ”។ [៥៤] ស៊ូរ៉ោះ អាន់នីសាក : ១៦៥។ អ្នកនាំសារដំបូងគេបង្អស់ គឺណាពីនួហ អាឡៃហ៊ីស្សាឡាម ហើយអ្នកនាំសារចុងក្រោយបង្អស់ គឺណាពីមូហាំម៉ាត់ ﷺ ។ [៥៣] អាត់តាហ្គ៏ពុន : ៧។ [៥៤] ស៊ូរ៉ោះ អាន់នីសាក : ១៦៥។
ភស្តុតាងដែលបញ្ជាក់ថា ណាពីនួហ គឺជាអ្នកនាំសារដំបូងគេបង្អស់ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ យើងបានផ្ដល់វ៉ាហ៊ី(សារ)ដល់អ្នក(មូហាំម៉ាត់)ដូចដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់នួហ និងបណ្ដាណាពីបន្ទាប់ពីគេដែរ”។ [៥៥] ស៊ូរ៉ោះ អាន់នីសាក : ១៦៣។ រាល់ប្រជាជាតិនីមួយៗ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនអ្នកនាំសារម្នាក់ទៅកាន់ពួកគេ ចាប់តាំងពីណាពីនួហ រហូតដល់ណាពីមូហាំម៉ាត់ ﷺ ដោយបញ្ជាពួកគេឲ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយហាមឃាត់ពួកគេពីការគោរពសក្ការៈចំពោះតហ្គ៊ូត។ ភស្តុតាងរបស់វា គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗ យើងបានតែងតាំងអ្នកនាំសារម្នាក់ ដោយបង្គាប់ពួកគេឱ្យគោរពសក្ការៈចំពោះអល់ឡោះ និងចៀសវាងពីតហ្គ៊ូត”។ [៥៦] ស៊ូរ៉ោះ អាន់ណះល៍ : ៣៦។ ហើយអល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចលើខ្ញុំបម្រើរបស់ទ្រង់ទាំងអស់ឲ្យប្រឆាំងនឹងតហ្គ៊ូត និងមានជំនឿចំពោះអល់ឡោះ។ [៥៥] ស៊ូរ៉ោះ អាន់នីសាក : ១៦៣។ [៥៦] ស៊ូរ៉ោះ អាន់ណះល៍ : ៣៦។
អ៊ិពនូ អាល់កយ្យឹម រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ អត្ថន័យនៃពាក្យតហ្គ៊ូត គឺអ្វីដែលអ្នកធ្វើហួសហេតុ មិនថាជាការគោរពសក្ការៈ ឬធ្វើតាម ឬស្តាប់បង្គាប់។ តហ្គ៊ូតមានច្រើន តែមេរបស់វាមានប្រាំគឺ៖ អ៊ិព្លីស ដែលត្រូវបានអល់ឡោះដាក់បណ្តាសា, បុគ្គលដែលត្រូវបានគេគោរពសក្ការៈមកចំពោះខ្លួន ហើយខ្លួនពេញចិត្តនឹងរឿងនោះ, បុគ្គលដែលអំពាវនាវមនុស្សឲ្យគោរពសក្ការៈមកចំពោះខ្លួន, បុគ្គលដែលអះអាងថា ខ្លួនដឹងនូវប្រការអាថ៌កំបាំងអ្វីមួយ ហើយនិងបុគ្គលដែលកាត់សេចក្តីខុសពីអ្វីដែលអល់ឡោះបានបញ្ចុះមក។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “គ្មានការបង្ខិតបង្ខំឡើយនៅក្នុងសាសនាអ៊ីស្លាម។ ពិតប្រាកដណាស់ ការពិតបានបង្ហាញច្បាស់ពីប្រការមិនពិត។ ហេតុនេះ ជនណាដែលមិនមានជំនឿលើតហ្គ៊ូត ហើយមានជំនឿលើអល់ឡោះនោះ គេប្រាកដជាបានប្រកាន់ខ្ជាប់នូវខ្សែដ៏រឹងមាំ(សាសនាអ៊ីស្លាម)ដោយមិនអាចកាត់ផ្ដាច់បានឡើយ។ ហើយអល់ឡោះមហាឮ មហាដឹង”។ [៥៧] ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ : ២៥៦។ នេះហើយជាអត្ថន័យនៃពាក្យ “لا إله إلا الله” (គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងអល់ឡោះ)។ [៥៧] ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ : ២៥៦។
ចំណែកឯនៅក្នុងហាទីស្ហវិញ៖ “កិច្ចការដំបូងគេ គឺអ៊ីស្លាម។ សសរទ្រូងរបស់វា គឺសឡាត។ ហើយចំណុចកំពូលរបស់វា គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ”។ [៥៨] អល់ឡោះជាម្ចាស់មហាដឹងបំផុត។ [៥៨] រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី ក្នុងជំពូក ជំនឿ : ២៦១៦, អ៊ិពនូម៉ាហ្ជះ ក្នុងជំពូក ភាពវឹកវរ : ៣៩៧៣ និង អះម៉ាត់ : ៥/២៤៦។
Related books
All books
សេចក្តីបកស្រាយសង្ខេបអំពីគោលជំនឿឥស្លាម75 ភាសាសេចក្តីបកស្រាយសង្ខេបអំពីគោលជំនឿឥស្លាម
សៀវភៅនេះពន្យល់អំពីគោលការណ៍នៃជំនឿ ដែលរួមមានជំនឿចំពោះអល់ឡោះ ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ ជំនឿចំពោះបណ្តាគម្ពីររបស់ទ្រង់ ជំនឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ ជំនឿចំពោះថ្ងៃបរលោក និងជំនឿចំពោះការកំណត់វាសនា ព្រមទាំងបង្ហាញពីគោលការណ៍មូលដ្ឋានដែលមូស្លីមត្រូវជឿជាក់និងប្រតិបត្តិតាម ដោយបញ្ជាក់ពីសារៈសំខាន់នៃការរឹតចំណងសម្ព័ន្ធភាពជាមួយអល់ឡោះ តាមរយៈការយល់ដឹងយ៉ាងស៊ីជម្រៅអំពីគោលជំនឿអ៊ីស្លាម។
ឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ85 ភាសាឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ
ឥស្លាមគឺជាការចុះចូលចំពោះអល់ឡោះជាម្ចាស់ ដែលជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រងចក្រវាឡ ហើយធ្វើការគោរពប្រតិបត្តិចំពោះទ្រង់ដោយសេចក្តីស្រឡាញ់ និងការគោរព។ មូលដ្ឋានគ្រឹះនៃសាសនាឥស្លាមគឺការមានជំនឿលើអល់ឡោះថាទ្រង់គឺជាអ្នកបង្កើត ហើយអ្វីផ្សេងទៀតទាំងអស់គឺត្រូវបានបង្កើត។ ហើយទ្រង់តែមួយគត់ដែលសក្តិសមនឹងទទួលបានការគោរពសក្ការៈដ៏ត្រឹមត្រូវ ដោយគ្មានដៃគូ និងគ្មានអ្នកណាក្រៅពីទ្រង់ដែលប្រៀបបាននឹងទ្រង់ ឬស្មើនឹងទ្រង់ឡើយ។ ទ្រង់មានព្រះនាមដ៏ប្រសើរបំផុត និងគុណសម្បត្ដិខ្ពស់បំផុត ហើយទ្រង់មានលក្ខណៈល្អឥតខ្ចោះ ទ្រង់មិនបានប្រសូតអ្នកណា ក៏មិនត្រូវបានគេប្រសូតទ្រង់ដែរ ហើយគ្មានអ្នកណាអាចប្រៀបធៀប ឬតំណាងនឹងទ្រង់បានឡើយ ។ ទ្រង់មិននៅ…
មេរៀនសំខាន់ៗសម្រាប់សាធារណជនទូទៅ78 ភាសាមេរៀនសំខាន់ៗសម្រាប់សាធារណជនទូទៅ
សៀវភៅ «មេរៀនសំខាន់ៗសម្រាប់សាធារណជនទូទៅ» របស់សាសនវិទូឥស្លាម អាប់ទុលអាហ្ស៊ីស ពិន ហ្ពាហ្ស (សូមអល់ឡោះមេត្តាប្រោសប្រណីដល់គាត់) គឺជាសារលិខិតដ៏សង្ខេបដែលប្រកបដោយអត្ថប្រយោជន៍យ៉ាងធំធេង ដែលអ៊ីម៉ាំរូបនេះបានចងក្រងឡើងដើម្បីធ្វើជាស្បៀងចំណេះដឹងសម្រាប់ប្រជាជនមូស្លីមទូទៅ។ នៅក្នុងសៀវភៅនេះ លោកបានលើកយកនូវមូលដ្ឋានគ្រឹះនៃសាសនា និងគោលគ្រឹះរបស់វា ចាប់តាំងពីតាវហេទ(ឯកទេវនិយម) អ៊ីម៉ាន(ជំនឿ) និងអ៊ីស្លាម រហូតដល់ច្បាប់វិន័យនៃការជម្រះសម្អាត ការសឡាត និងសុជីវធម៌អ៊ីស្លាម ព្រមទាំងការព្រមានពីអំពើស្ហ៊ីរិក(ពហុទេវនិយម) និងអំពើបាបនានា តាមរយៈរចនាបថតែងនិពន្ធដែលងាយយល់ និងច្បាស់ៗ ដោយផ្អែកលើប្រភពពីគម្ពីរគួរអាន និងស៊ុណ្ណះ…
ការស្រាវជ្រាវបញ្ជាក់ និងការពន្យល់លម្អិតអំពីបញ្ហាជាច្រើននៃហាជ្ជី អំុរ៉ោះ និងហ្ស៊ីយ៉ារ៉ោះ(ការទស្សនកិច្ច) យោងតាមគម្ពីរគួរអាន និងសុណ្ណះ54 ភាសាការស្រាវជ្រាវបញ្ជាក់ និងការពន្យល់លម្អិតអំពីបញ្ហាជាច្រើននៃហាជ្ជី អំុរ៉ោះ និងហ្ស៊ីយ៉ារ៉ោះ(ការទស្សនកិច្ច) យោងតាមគម្ពីរគួរអាន និងសុណ្ណះ
សៀវភៅនេះបកស្រាយអំពីក្បួនច្បាប់នៃហាជ្ជី អ៊ុំរ៉ោះ និងការទស្សនកិច្ច យោងតាមគម្ពីរគួរអាន និងសុណ្ណះ, ហើយក៏បានបញ្ជាក់ពីកាតព្វកិច្ចនៃហាជ្ជី និងអ៊ុំរ៉ោះ, បម្រាមនានាអំឡុងពេលអៀហរ៉ម, និងសុជីវធម៌នៃការទស្សនកិច្ចម៉ាស្ជិតណាពី ព្រមទាំងធ្វើការព្រមានពីការបង្កើតថ្មី(ពិតអះ)នៅក្នុងសាសនា។