របៀបសឡាត
(វីដេអូសង្ខេប)
ជាវីដេអូខ្លីដែលបង្ហាញពីការអនុវត្តជាក់ស្ដែងពីរបៀបនៃការប្រតិបត្តិសឡាត
ដើម្បីឱ្យពួកយើងគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់នៅលើមូលដ្ឋាននៃចំណេះដឹងច្បាស់លាស់
និងដើម្បីឱ្យការប្រតិបត្តិសឡាតរបស់យើងមានលក្ខណៈពេញលេញទៅតាមគោលគ្រឹះ និងលក្ខខណ្ឌរបស់វា។ របៀបសឡាត
នៅពេលដែលយើងមានបំណងចង់ប្រតិបត្តិសឡាត ចាំបាច់លើយើងត្រូវជម្រះសម្អាតខ្លួនប្រាណឱ្យបានស្អាតពីហាហ្ទាសតូច(ត្រូវយកវូហ្ទុ)
និងពីហាហ្ទាសធំ(ត្រូវងូតទឹក)។
ហើយយើងត្រូវសឡាតដោយស្លៀកសម្លៀកបំពាក់ដែលជ្រះស្អាត
និងបិទបាំងរាងកាយ(អាវរ៉ាត់)របស់យើងបានជិតល្អ។
ហើយខ្លួនប្រាណរបស់យើង
និងកន្លែងសឡាតរបស់យើងត្រូវតែជ្រះស្អាតពីភាពកខ្វក់។
យើងបែរមុខតម្រង់ទៅរកគិបឡាត់ ហើយស៊ូណិតដាក់របាំងពីខាងមុខ។
បន្ទាប់មក យើងត្រូវតឹកពៀរ៉តុលអៀហរ៉ម ដោយពោលថា៖
យើងលើកដៃទាំងពីរស្មើនឹងស្មា ឬស្មើនឹងត្រចៀកទាំងសងខាង
ដោយត្រូវឱ្យបាតដៃទាំងសងខាងបែរត្រង់ទៅរកគិបឡាត់
ហើយដាក់ដៃស្តាំរបស់យើងពីលើដៃឆ្វេង។
ស៊ូណិត គប្បីចាប់ផ្ដើមសឡាតនឹងទូអាអ៊ិសទិហ្វតះ មុននឹងសូត្រស៊ូរ៉ោះអាល់ហ្វាទីហះ
ដោយសូត្រថា៖
ឱអល់ឡោះជាម្ចាស់! ទ្រង់ដ៏មហាបរិសុទ្ធ
ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ព្រះនាមទ្រង់ប្រកបដោយពរជ័យ
ហើយភាពអស្ចារ្យរបស់ទ្រង់ គឺខ្ពង់ខ្ពស់បំផុត។
គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ។
ស៊ុបហាណា កល់ឡហ៊ុមម៉ា វ៉ាពីហាំទីកា វ៉ាតាប៉ា រ៉កាសមូកា
វ៉ាតាអាឡា ចាត់ទូកា វ៉ាឡាអ៊ីឡាហា ហ្គុយរូកា
ឬសូត្រតាមទម្រង់ផ្សេងទៀតដែលមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ។
បន្ទាប់មកទៀត យើងសុំការការពារពីអល់ឡោះជាម្ចាស់នៅដើមដំបូងនៃសឡាត
ដោយសូត្រថា៖
ខ្ញុំសូមការបញ្ចៀសអំពីអល់ឡោះជាម្ចាស់ពីស្ហៃតនដែលត្រូវគេដាក់បណ្តាសា។
អាអ៊ូហ្ស៊ូ ពីលឡាហ៊ី មីណាស់ សៃ្ហត៏ នៀររ៉ជីម
បន្ទាប់មកទៀត យើងសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ៖
បន្ទាប់ពីសូត្រចប់ យើងពោលថា៖
រួចមក ស៊ូណិត គប្បីសូត្រផ្នែកខ្លះនៃគម្ពីរគួរអានតាមដែលអាចធ្វើទៅបាន
ក្រោយពីសូត្រស៊ូរ៉ោះអាល់ហ្វាទីហះរួច។
ក្រោយមក យើងឱនរូកុ ដោយតឹកពៀរថា៖ អល់ឡោះជាម្ចាស់មហាធំធេង អល់ឡហ៊ូ អឹកពើរ
ក្នុងពេលរូកុ យើងដាក់បាតដៃទាំងពីរលើក្បាលជង្គង់ទាំងសងខាង
ដោយញែកម្រាមដៃឱ្យឃ្លាតពីគ្នា ប្រៀបដូចជាយើងចាប់ក្បាលជង្គង់ទាំងពីរដូច្នោះដែរ
ហើយសូត្រថា៖ មហាជ្រះស្អាត ព្រះជាម្ចាស់របស់ខ្ញុំដ៏មហាធំធេង។ ស៊ុបហាណា រ៉ប់ពីយ៉ាល់ អាហ្ស៊ីម ចំនួនបីដង
បន្ទាប់មក យើងងើបពីរូកុវិញ ហើយសូត្រថា៖ អល់ឡោះទ្រង់សណ្តាប់ឮហើយចំពោះជនណាដែលបានកោតសរសើរទ្រង់ សាមីអល់ឡហ៊ូ លីម៉ាន់ហាមីតះ
នៅពេលឈរត្រង់ខ្លួនហើយ យើងសូត្រថា៖ ឱព្រះជាម្ចាស់របស់ពួកយើង ការសរសើរទាំងឡាយ
គឺសម្រាប់ទ្រង់។ រ៉ប់ប៉ាណា វ៉ាឡាកាល់ហាំទូ
បន្ទាប់មកទៀត យើងលំឱនកាយចុះទៅស៊ូជោត ដោយសូត្រថា៖ អល់ឡោះជាម្ចាស់មហាធំធេង អាល់ឡហ៊ូ អឹកពើរ
ការស៊ូជោតដែលត្រឹមត្រូវ គឺត្រូវក្រាបស៊ូជោតលើអវយវៈទាំងប្រាំពីរគឺ៖
ថ្ងាសរួមនឹងច្រមុះ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ
និងចុងជើងទាំងពីរ។
យើងត្រូវស៊ូជោតដោយបញ្ឈរជើងទាំងសងខាង ហើយដាក់ចុងម្រាមជើងតម្រង់ទៅកាន់គិបឡាត់
ញែកភ្លៅទាំងសងខាងឱ្យឃ្លាតពីគ្នា លើកពោះឱ្យខ្ពស់ផុតពីភ្លៅ
ហើយលើកកំភួនដៃទាំងសងខាងឲ្យខ្ពស់ផុតពីដី
និងឱ្យឃ្លាតពីចំហៀងខ្លួន
លើកលែងក្នុងករណីដែលយើងសឡាតរួមគ្នា ហើយខ្លាចក្រែងប៉ះពាល់ដល់អ្នកដែលសឡាតក្បែរ។
ម្យ៉ាងទៀត ត្រូវដាក់បាតដៃទាំងសងខាងស្មើត្រឹមស្មាទាំងពីរ
ហើយសូត្រថា៖ មហាស្អាតស្អំហើយ ព្រះជាម្ចាស់របស់ខ្ញុំដ៏មហាខ្ពង់ខ្ពស់ ស៊ុបហាណា រ៉ប់ពីយ៉ាល់ អាក់ឡើ ចំនួនបីដង
ក្រោយមក យើងងើបក្បាលពីស៊ូជោតមកវិញ ដោយសូត្រតឹកពៀរថា៖ អល់ឡោះជាម្ចាស់មហាធំធេង អល់ឡហ៊ូ អឹកពើរ
យើងត្រូវអង្គុយលើបាតជើងឆ្វេងឲ្យបាននឹង
បញ្ឈរប្រអប់ជើងស្តាំ ហើយដាក់ចុងម្រាមជើងតម្រង់ទៅរកគិបឡាត់
លាបាតដៃទាំងសងខាង ដោយបាតដៃស្តាំដាក់លើភ្លៅស្តាំ
ហើយបាតដៃឆ្វេងដាក់លើភ្លៅឆ្វេង
ហើយសូត្រថា៖ ឱព្រះជាម្ចាស់របស់ខ្ញុំ!
សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង រ៉ប់ពៀហ្គ ហ្វៀរលី ចំនួនបីដង
បន្ទាប់មក យើងក្រាបចុះទៅស៊ូជោតជាលើកទីពីរដោយសូត្រតឹកពៀរ
ដូចការស៊ូជោតលើកទីមួយដែរ។
បន្ទាប់មកទៀត យើងក្រោកឈរដោយសូត្រតឹកពៀរថា៖ អល់ឡោះជាម្ចាស់មហាធំធេង អល់ឡហ៊ូ អឹកពើរ ដើម្បីបន្តទៅកាន់រ៉ក្អាត់ទីពីរ។
យើងត្រូវសឡាតនៅរ៉ក្អាត់ទីពីរដូចក្នុងរ៉ក្អាត់ទីមួយដែរ
គ្រាន់តែមិនតម្រូវឲ្យសូត្រទូអាអ៊ិសទិហ្វតះឡើយ។
បន្ទាប់ពីចប់រ៉ក្អាត់ទីពីរ
យើងអង្គុយដើម្បីសូត្រតះយិត ដោយអង្គុយលើបាតជើងឆ្វេង។
ក្នុងពេលអង្គុយតះយិត យើងដាក់ដៃស្តាំលើភ្លៅស្តាំ
ដោយត្រូវក្តាប់ម្រាមដៃទាំងអស់ លើកលែងតែម្រាមចង្អុលមួយប៉ុណ្ណោះ។
ចំណែកដៃឆ្វេង យើងលាវាដាក់លើភ្លៅឆ្វេង
ហើយសូត្រតះយិត ដោយសូត្រថា៖
ការគោរពតម្កើង គឺសម្រាប់អល់ឡោះ
ហើយការប្រតិបត្តិសឡាត និងសេចក្តីល្អទាំងឡាយ(ក៏សម្រាប់ទ្រង់ដែរ)។ សូមសេចក្តីសុខ
ក្តីមេត្តាករុណារបស់អល់ឡោះ និងពរជ័យរបស់ទ្រង់កើតមានដល់លោក ឱណាពី(មូហាំម៉ាត់)។
សូមសេចក្តីសុខកើតមានដល់ពួកយើង និងបណ្តាខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសល។
ខ្ញុំសូមធ្វើសាក្សីថា
គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ
ហើយខ្ញុំសូមធ្វើសាក្សីទៀតថា ពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ អាត់តាហ៊ីយ៉ាទូ លិលឡាហ៊ី វ៉ាសស៏ឡាវ៉ាទូ វ៉ាត់តុយយីហ្ពាត
អាស្សាឡាមូ អាឡៃកា អៃយូហាន់ ណាពីយូ វ៉ារ៉ោះម៉ាទុលឡហ៊ី វ៉ាប៉ារ៉កាទុះ អាស្សាឡាមូ
អាឡៃណា វ៉ាអាឡា អ៊ីប៉ាទិលឡើ ហ៊ិសស៏លីហ៊ីន អាស្ហហាទូ អាល់ឡាអ៊ីឡាហា អ៊ិលលល់ឡោះ វ៉ាអាស្ហហាទូ
អាន់ណា មូហាំម៉ាតាន់ អាប់ទូហូ វ៉ារ៉ស៊ូលុះ
ប្រសិនបើសឡាតនោះ ជាសឡាតដែលមានពីររ៉ក្អាត់ គឺយើងត្រូវបំពេញការសូត្រតះយិតនេះឱ្យបានចប់
ដោយការសឡាវ៉ាតលើណាពីតាមទម្រង់សឡាវ៉ាតអ៊ិបរ៉ហ៊ីមីយះ ដោយសូត្រថា៖
ឱអល់ឡោះជាម្ចាស់!
សូមទ្រង់មេត្តាសឡាវ៉ាតទៅចំពោះមូហាំម៉ាត់ និងក្រុមគ្រួសារមូហាំម៉ាត់
ដូចដែលទ្រង់បានសឡាវ៉ាតទៅចំពោះអ៊ីព្រហ៊ីម និងក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផង។ ពិតណាស់
ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាប្រទានពរជ័យដល់មូហាំម៉ាត់
និងក្រុមគ្រួសាររបស់មូហាំម៉ាត់ ដូចដែលទ្រង់បានប្រទានពរជ័យដល់អ៊ីព្រហ៊ីម
និងក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផង។ ពិតណាស់ ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ
និងលើកតម្កើង។ អល់ឡហ៊ុមម៉ា សល់លី
អាឡា មូហាំម៉ាត់ វ៉ាអាឡា អាលី មូហាំម៉ាត់ កាម៉ាសល់ឡៃតា អាឡា អ៊ិបរ៉ហ៊ីម វ៉ាអាឡា
អាលី អ៊ិបរ៉ហ៊ីម អ៊ិនណាកា ហាមីទុំម៉ាជីត អល់ឡហ៊ុមម៉ា ប៉ារ៉ឹក អាឡា មូហាំម៉ាត់
វ៉ាអាឡា អាលី មូហាំម៉ាត់ កាម៉ាប៉ារ៉ឹកតា អាឡើ អ៊ិបរ៉ហ៊ីម វ៉ាអាឡា អាលី អ៊ិបរ៉ហ៊ីម
អ៊ិនណាកា ហាមីទុំម៉ាជីត។
ក្រោយមក យើងសូត្រថា៖ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីទណ្ឌកម្មនៃនរកជើហាន់ណាំ
ពីទណ្ឌកម្មនៅក្នុងផ្នូរ ពីភាពវឹកវរនៅក្នុងជីវិតរស់នៅនិងពេលស្លាប់
និងពីភាពអាក្រក់នៃភាពវឹកវរដែលបណ្ដាលមកពីម៉ាសៀហអាត់ហ្ទាច់ហ្ជាលផងចុះ។ អល់ឡហ៊ុមម៉ា អ៊ិននី អាអ៊ូហ្ស៊ូពីកា មិនអាហ្សាពី
ជើហាន់ណាំ វ៉ាមិន អាហ្សាពីលកប់រី វ៉ាមិន ហ្វិតណាទិលម៉ះយ៉ា វ៉ាល់ម៉ាម៉ាត វ៉ាមិន
ស្ហើររី ហ្វិតណាទិល ម៉ាស៊ីហ៊ីតតាច់ចាល
បន្ទាប់មក យើងឲ្យសាឡាមដោយងាកទៅខាងស្តាំ៖ សូមសន្តិភាពពីអល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់កើតមានដល់ពួកអ្នក។ អាស្សាឡាមូ អាឡៃគុំ វ៉ារ៉ោះម៉ាទុលឡោះ
បន្ទាប់មកទៀត ងាកទៅខាងឆ្វេង៖ សូមសន្តិភាពពីអល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់កើតមានដល់ពួកអ្នក។ អាស្សាឡាមូ អាឡៃគុម វ៉ារ៉ោះម៉ាទុលឡោះ
ហើយប្រសិនបើសឡាតនោះ ជាសឡាតដែលមានបីរ៉ក្អាត់
ឬបួនរ៉ក្អាត់
នៅពេលបញ្ចប់ការសូត្រតះយិតទីមួយហើយ យើងត្រូវក្រោកឈរដើម្បីបំពេញរ៉ក្អាត់ដែលនៅសល់
ដោយយើងតឹកពៀរថា៖ អល់ឡោះជាម្ចាស់មហាធំធេង អល់ឡហ៊ូ អឹកពើរ
យើងត្រូវសូត្រតែស៊ូរ៉ោះអាល់ហ្វាទីហះប៉ុណ្ណោះនៅក្នុងរ៉ក្អាត់នោះ ហើយយើងត្រូវសឡាតដូចដែលយើងបានសឡាតនៅរ៉ក្អាត់មុនៗដែរ។
នៅពេលដែលយើងឈានមកដល់តះយិតចុងក្រោយ
យើងត្រូវអង្គុយដាក់គូទផ្ទាល់ដី
ដោយត្រូវអង្គុយបញ្ឈរប្រអប់ជើងស្តាំ
ហើយស៊កបញ្ចូលជើងឆ្វេងពីក្រោមស្មងជើងស្តាំ ដោយអង្គុយផ្ទាល់ទៅនឹងកម្រាល
ហើយយើងសូត្រតះយិត និងសឡាវ៉ាតលើណាពីតាមទម្រង់សឡាវ៉ាតអ៊ិបរ៉ហ៊ីមីយះ
បន្ទាប់មក ពួកយើងបួងសួង ហើយឲ្យសាឡាម។
១. ត្រឹមស្មា
២. ត្រឹមស្លឹកត្រចៀក
៣. អវយវៈទាំងប្រាំពីរ
៤. ថ្ងាសរួមនឹងច្រមុះ
៥. បាតដៃទាំងពីរ
៦. ក្បាលជង្គង់ទាំងពីរ
៧. ជើងទាំងពីរ