الإسلام دين رسل الله
ឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ ឥស្លាមគឺជាការចុះចូលចំពោះអល់ឡោះជាម្ចាស់ ដែលជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រងចក្រវាឡ ហើយធ្វើការគោរពប្រតិបត្តិចំពោះទ្រង់ដោយសេចក្តីស្រឡាញ់ និងការគោរព។ មូលដ្ឋានគ្រឹះនៃសាសនាឥស្លាមគឺការមានជំនឿលើអល់ឡោះថាទ្រង់គឺជាអ្នកបង្កើត ហើយអ្វីផ្សេងទៀតទាំងអស់គឺត្រូវបានបង្កើត។ ហើយទ្រង់តែមួយគត់ដែលសក្តិសមនឹងទទួលបានការគោរពសក្ការៈដ៏ត្រឹមត្រូវ ដោយគ្មានដៃគូ និងគ្មានអ្នកណាក្រៅពីទ្រង់ដែលប្រៀបបាននឹងទ្រង់ ឬស្មើនឹងទ្រង់ឡើយ។ ទ្រង់មានព្រះនាមដ៏ប្រសើរបំផុត និងគុណសម្បត្ដិខ្ពស់បំផុត ហើយទ្រង់មានលក្ខណៈល្អឥតខ្ចោះ ទ្រង់មិនបានប្រសូតអ្នកណា ក៏មិនត្រូវបានគេប្រសូតទ្រង់ដែរ ហើយគ្មានអ្នកណាអាចប្រៀបធៀប…
ឥស្លាមគឺជាសាសនានៃបណ្តាអ្នកនាំសាររបស់អល់ឡោះ
ឥស្លាមគឺជាការចុះចូលចំពោះអល់ឡោះជាម្ចាស់ ដែលជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រងចក្រវាឡ ហើយធ្វើការគោរពប្រតិបត្តិចំពោះទ្រង់ដោយសេចក្តីស្រឡាញ់ និងការគោរព។ មូលដ្ឋានគ្រឹះនៃសាសនាឥស្លាមគឺការមានជំនឿលើអល់ឡោះថាទ្រង់គឺជាអ្នកបង្កើត ហើយអ្វីផ្សេងទៀតទាំងអស់គឺត្រូវបានបង្កើត។ ហើយទ្រង់តែមួយគត់ដែលសក្តិសមនឹងទទួលបានការគោរពសក្ការៈដ៏ត្រឹមត្រូវ ដោយគ្មានដៃគូ និងគ្មានអ្នកណាក្រៅពីទ្រង់ដែលប្រៀបបាននឹងទ្រង់ ឬស្មើនឹងទ្រង់ឡើយ។ ទ្រង់មានព្រះនាមដ៏ប្រសើរបំផុត និងគុណសម្បត្ដិខ្ពស់បំផុត ហើយទ្រង់មានលក្ខណៈល្អឥតខ្ចោះ ទ្រង់មិនបានប្រសូតអ្នកណា ក៏មិនត្រូវបានគេប្រសូតទ្រង់ដែរ ហើយគ្មានអ្នកណាអាចប្រៀបធៀប ឬតំណាងនឹងទ្រង់បានឡើយ ។ ទ្រង់មិននៅ ឬរួមបញ្ចូលក្នុងអ្វីទាំងអស់នៃការបង្កើតរបស់ទ្រង់ឡើយ។
សាសនាឥស្លាម ជាសាសនារបស់ព្រះដ៏មហាថ្កុំថ្កើង ដែលមិនទទួលយកពីមនុស្សនូវសាសនាផ្សេងឡើយ។ គឺជាសាសនាដែលព្យាការីទាំងអស់នាំមក សូមសុខសន្តិភាពកើតមានដល់ពួកគាត់។
អំពីគោលគ្រឹះមួយនៃសាសនាឥស្លាម គឺការមានជំនឿលើអ្នកនាំសារទាំងអស់របស់អល់ឡោះ ដោយទ្រង់បានបញ្ជូនពួកគេមកដើម្បីនាំយកបញ្ជារបស់ទ្រង់ទៅកាន់ខ្ញុំបម្រើរបស់ទ្រង់ ហើយបាននាំមកនូវគម្ពីរសម្រាប់ពួកគេ។ ដោយអ្នកនាំសារចុងក្រោយបង្អស់គឺ អ្នកនាំសារមូមាំម៉ាត់ (សូមសន្តិភាពកើតមានលើគាត់)។ ព្រះជាម្ចាស់បានបញ្ជូនគាត់ជាមួយនឹងបញ្ញត្តិច្បាប់ស្ហារីអាត់ចុងក្រោយ ដោយលុបចោលបញ្ញត្តិច្បាប់របស់អ្នកនាំសារទាំងឡាយដែលមកមុនគាត់។ ទ្រង់បានប្រទាន់នូវសញ្ញាភស្តុតាងដ៏អស្ចារ្យជាច្រើនដល់គាត់ ហើយសញ្ញាភស្តុតាងដ៏អស្ចារ្យបំផុតនោះគឺគម្ពីរគួរអានដ៏បរិសុទ្ធ ដែលបន្ទូលរបស់អល់ឡោះជាម្ចាស់នៃភពទាំងអស់។ គម្ពីរដ៏អស្ចារ្យបំផុតដែលមនុស្សជាតិបានស្គាល់អំពីអច្ឆរិយភាពរបស់វាទាំងខ្លឹមសារ ពាក្យពេចន៍និងរចនាសម្ពន្ធផ្សេងៗ ដែលផ្ទុកទៅដោយការណែនាំអំពីសេចក្តីពិតដែលនាំទៅរកសុភមង្គលក្នុងលោកិយនេះ និងថ្ងៃបរលោក។ ហើយវាត្រូវបានរក្សាជាភាសាអារ៉ាប់(ភាសាដើមដែលគម្ពីរបានបញ្ចុះមក)រហូតមកដល់សព្វថ្ងៃនេះ ដោយគ្មានការផ្លាស់ប្តូរ ឬកែប្រែ ទោះបីមួយតួអក្សរនោះឡើយ។
ហើយក្នុងចំណោមគោលគ្រឹះនៃសាសនាឥស្លាម គឺការមានជំនឿលើបណ្តាម៉ាឡាអ៊ីកាត់(ទេវតា) និងមានជំនឿចំពោះថ្ងៃបរលោក ដោយនៅក្នុងថ្ងៃនោះ ទ្រង់នឹងឱ្យមនុស្សចេញពីផ្នូររបស់ពួកគេមកវិញ ដើម្បីកាត់ក្តីចំពោះទង្វើរបស់ពួកគេ។ អ្នកណាដែលធ្វើអំពើល្អ ហើយជាអ្នកមានជំនឿ នោះនឹងទទួលបានសេចក្តីសុខជារៀងរហូតនៅក្នុងឋានសួគ៌ ហើយអ្នកណាដែលគ្មានជំនឿ និងធ្វើអំពើអាក្រក់ នោះនឹងមានទទួលទោសយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងនរក។ ហើយអំពីគោលគ្រឹះមួយនៃសាសនាឥស្លាមផងដែរ គឺការមានជំនឿលើអ្វី(វាសនា)ដែលអល់ឡោះបានកំណត់ អំពីប្រការល្អ ឬអាក្រក់។
ហើយអ្នកម៉ូស្លីមគ្រប់រូបជឿថា យេស៊ូ(អ៊ីសា)គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់អល់ឡោះ ហើយគាត់ក៏មិនមែនជាកូនប្រុសរបស់អល់ឡោះដែរ។ ព្រោះអល់ឡោះ ទ្រង់មិនមានប្រពន្ធ ឬកូនប្រុសឡើយ។ ហើយទ្រង់បានប្រាប់យើងនៅក្នុងគម្ពីរគួរអានថា៖ យេស៊ូគឺជាព្យាការីដែលទ្រង់បានប្រទានអច្ឆរិយភាពជាច្រើនដល់គាត់ ហើយអល់ឡោះបានបញ្ជូនគាត់មកឱ្យអំពាវនាវក្រុមរបស់គាត់ឱ្យពួកគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយគ្មានដៃគូសម្រាប់ទ្រង់ឡើយ។ ហើយទ្រង់បានប្រាប់ថា យេស៊ូមិនបានសុំអំពាវនាវឱ្យមនុស្សឱ្យគោរពសក្ការៈគាត់ឡើយ ប៉ុន្តែឱ្គោរពសក្ការៈអល់ឡោះដែលជាអ្នកបង្កើតតែមួយគត់។
សាសនាឥស្លាមជាសាសនាដែលសមស្របនឹងធម្មជាតិពីកំណើតរបស់មនុស្ស និងសតិសម្បជញ្ញៈដ៏ល្អ ស្របនឹងដួងវិញ្ញាណ។ អល់ឡោះបានដាក់វាជាបញ្ញត្តិច្បាប់សម្រាប់ភាវៈទាំងឡាយដែលទ្រង់បានបង្កើត។ហើយវាគឺជាសាសនានៃសេចក្តីល្អ និងសុភមង្គលសម្រាប់មនុស្សទាំងអស់គ្នា មិនរើសអើងជាតិសាសន៍មួ ឬពណ៌សម្បុរឡើយ។ មនុស្សទាំងអស់ គឺមានភាពស្មើគ្នានៅក្នុងសាសនានេះ គ្មានអ្នកណាល្អប្រសើរជាងអ្នកណាឡើយ លើកលែងតែកម្រិតនៃទង្វើល្អប៉ុណ្ណោះដែលធ្វើឲ្យពួកគេមានភាពល្អប្រសើរជាងគ្នា។
ចាំបាច់លើមនុស្សគ្រប់រូបដែលមានប្រាជ្ញាស្មារតីត្រូវជឿលើអល់ឡោះថាជាម្ចាស់ ឥស្លាមជាសាសនា ហើយមូហាំម៉ាត់ជាអ្នកនាំសាររបស់គេ។ នេះគឺជាអ្វីដែលមនុស្សម្នាក់ៗត្រូវទទួលយកដោយគ្មានការជ្រើសរើស។ ព្រោះអល់ឡោះនឹងសួរគេនៅថ្ងៃបរលោកអំពីអ្វីដែលអ្នកនាំសារគេបានឆ្លើយ។ ប្រសិនបើគេជាអ្នកមានជំនឿ នោះគេនឹងទទួលជោគជ័យ និងភាពសុខសាន្ត ហើយប្រសិនបើគេជាអ្នកគ្មានជំនឿ នោះគេនឹងត្រូវខាតបង់យ៉ាងជាក់ច្បាស់ជាមិនខានឡើយ។
អ្នកដែលចង់ចូលសាសនាឥស្លាមត្រូវពោលថា៖ “ខ្ញុំធ្វើជាសាក្សីថា គ្មានព្រះណាដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវក្រៅពីអល់ឡោះឡើយ ហើយខ្ញុំធ្វើជាសាក្សីថា មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់ទ្រង់” ដោយត្រូវដឹងពីអត្ថន័យរបស់វា ហើយជឿលើអត្ថន័យរបស់វា។ ដោយការធ្វើបែបនេះ គឺគេនឹងក្លាយជាអ្នកមូស្លីម។ បន្ទាប់មក គេត្រូវរៀនអំពីច្បាប់ផ្សេងទៀតនៃសាសនាឥស្លាមបន្តិចម្តងៗ ដើម្បីបានធ្វើអ្វីដែលទ្រង់បានបង្គាប់ឲ្យប្រើឱ្យបានត្រឹមត្រូវ។
សម្រាប់ព័ត៌មានបន្ថែម៖ https://byenah.com/ar/discover-islam