أدعية جامعة

أدعية جامعة

បណ្ដុំនៃការទូអាបួងសួង នេះគឺជាបណ្ដុំទូអាទូទៅដែលមានក្នុងគម្ពីរគួរអាន ឬត្រូវបានបញ្ជាក់ពីរព្យាការីមូហាំម៉ាត់ ﷺ។ ច្បាប់បានណែនាំឱ្យសូត្រទូអាទាំងនេះគ្រប់ពេលវេលានិងទីកន្លែង រួមទាំងពេលធ្វើតាវ៉ាហ្វ ការដើរសាអ៊ី ពេលនៅអារ៉ាហ្វះ និងមូហ្សទើលីហ្វះ ប៉ុន្តែមិនមែនជាការទូអាសម្រាប់តែពេលទាំងនេះឡើយ។

Language: lang_km
Prepared by:
Version: 1.0
Translations 26
Assamese English Spanish French +22
Attachments 7
PDF
Audio
Video
+3

បណ្ដុំនៃការទូអាបួងសួង នេះគឺជាបណ្ដុំទូអាទូទៅដែលមានក្នុងគម្ពីរគួរអាន ឬត្រូវបានបញ្ជាក់ពីរព្យាការីមូហាំម៉ាត់ ﷺ។ ច្បាប់បានណែនាំឱ្យសូត្រទូអាទាំងនេះគ្រប់ពេលវេលានិងទីកន្លែង រួមទាំងពេលធ្វើតាវ៉ាហ្វ ការដើរសាអ៊ី ពេលនៅអារ៉ាហ្វះ និងមូហ្សទើលីហ្វះ ប៉ុន្តែមិនមែនជាការទូអាសម្រាប់តែពេលទាំងនេះឡើយ។

ទីមួយ៖ ទូអាដែលបានចែងក្នុងគម្ពីរគួរអាន

رَبَّنَا تَقَبَّلْ مِنَّا إِنَّكَ أَنتَ السَّمِيعُ الْعَلِيمُ មានន័យថា៖ ឱម្ចាស់របស់ពួកយើងខ្ញុំ! សូមទ្រង់ទទួលយកអំពើល្អនិងការបួងសួងសុំពីយើងខ្ញុំផង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។ وَتُبْ عَلَيْنَآ إِنَّكَ أَنتَ التَّوَّابُ الرَّحِيمُ មានន័យថា៖ និងអភ័យទោសដល់យើងខ្ញុំផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។

رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الآخِرَةِ حَسَنَةً وَقِنَا عَذَابَ النَّارِ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អ(សុខភាព ជីវភាពធូរធារ ចំណេះដឹង...) នៅក្នុងលោកិយនេះ និង ប្រការល្អ(ឋានសួគ៌)នាថ្ងៃបរលោក ហើយសូមរក្សាការពារពួក យើងពីទណ្ឌកម្មនៃភ្លើងនរកផង។

رَبَّنَا لَا تُؤَاخِذْنَا إِن نَّسِينَا أَوْ أَخْطَأْنَا មានន័យថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំចាប់កំហុសពួកយើងអី្វ ប្រសិនបើពួកយើងបានភេ្លចភ្លាំង ឬជ្រុលជ្រួសដោយអចេតនា។

رَبَّنَا وَلَا تَحْمِلْ عَلَيْنَا إِصْرًا كَمَا حَمَلْتَهُ عَلَى الَّذِينَ مِن قَبْلِنَا មានន័យថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់ភារកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើងអ្វី។

رَبَّنَا وَلَا تُحَمِّلْنَا مَا لَا طَاقَةَ لَنَا بِهِ وَاعْفُ عَنَّا وَاغْفِرْ لَنَا وَارْحَمْنَآ أَنتَ مَوْلَانَا فَانصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែលគ្មានលទ្ធភាពសម្រាប់ពួកយើងនឹងធ្វើវា។ ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យដល់ពួកយើង និងអភ័យទោសដល់ពួកយើងនិងអាណិតស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពារពួកយើង ដូចេ្នះសូមទ្រង់មេត្ដាជួយពួកយើងឱ្យមានជ័យជំនះលើក្រុមដែលប្រឆាំងផង។

رَبَّنَا لَا تُزِغْ قُلُوبَنَا بَعْدَ إِذْ هَدَيْتَنَا وَهَبْ لَنَا مِن لَّدُنكَ رَحْمَةً إِنَّكَ أَنتَ الْوَهَّابُ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំបង្វែរចិត្ដរបស់ពួកយើង ក្រោយពេលដែលទ្រង់បានចង្អុលបង្ហាញដល់ពួកយើងហើយនោះ។ ហើយសូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវការអាណិតស្រឡាញ់អំពីទ្រង់ផង។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកប្រទានដ៏ច្រើនលើសលប់។

رَبَّنَا إِنَّنَا آمَنَّا فَاغْفِرْ لَنَا ذُنُوبَنَا وَقِنَا عَذَابَ النَّارِ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! ពួកយើងពិតជាបានជឿហើយ ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងនូវបាបកម្មទាំងឡាយរបស់ពួកយើង និងការពារពួកយើងពីទារុណកម្មនៃភ្លើងនរកផង។

رَبِّ هَبْ لِي مِن لَّدُنْكَ ذُرِّيَّةً طَيِّبَةً إِنَّكَ سَمِيعُ الدُّعَاءِ មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវកូនដ៏ល្អម្នាក់អំពីទ្រង់ផង។ ពិតប្រាកដណាស់ ទ្រង់មហាឮនូវការ បួងសួងសុំនេះ។

رَبَّنَا آمَنَّا بِمَا أَنزَلَتْ وَاتَّبَعْنَا الرَّسُولَ فَاكْتُبْنَا مَعَ الشَّاهِدِينَ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! ពួកយើងមានជំនឿលើអ្វីដែលទ្រង់បានបញ្ចុះមក(គម្ពីរអ៊ីញជីល) ហើយពួកយើងបានប្រតិបត្ដិ តាមអ្នកនាំសារ(អ៊ីសា) ដូចេ្នះសូមទ្រង់មេត្ដាកត់ត្រាពួកយើងឱ្យនៅជាមួយបណ្ដាអ្នកដែលធ្វើសាក្សីផង។

ربَّنَا اغْفِرْ لَنَا ذُنُوبَنَا وَإِسْرَافَنَا فِي أَمْرِنَا وَثَبِّتْ أَقْدَامَنَا وانصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសដល់ពួកយើងនូវរាល់បាបកម្មរបស់ពួកយើងនិងការជ្រុលជ្រួស ក្នុងកិច្ចការរបស់ពួកយើងផង ហើយសូមទ្រង់មេត្ដាពង្រឹងគោលជំហររបស់ពួកយើង និងជួយពួកយើងឱ្យមានជ័យជំនះលើក្រុមដែលប្រឆាំងផង។

رَبَّنَا مَا خَلَقْتَ هَذا بَاطِلاً سُبْحَانَكَ فَقِنَا عَذَابَ النَّارِ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! ទ្រង់មិនបានបង្កើតអ្វីទាំងនេះដោយគ្មានគោលបំណងនោះឡើយ។ ទ្រង់មហាស្អាតស្អំ! សូមទ្រង់ថែរក្សាពួកយើងពីទណ្ឌកម្មភ្លើងនរកផង។

رَبَّنَا إِنَّكَ مَن تُدْخِلِ النَّارَ فَقَدْ أَخْزَيْتَهُ وَمَا لِلظَّالِمِينَ مِنْ أَنصَارٍ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ អ្នកណាដែលទ្រង់បានបញ្ចូលគេទៅក្នុងឋាននរក គឺទ្រង់បានធ្វើឱ្យគេអាម៉ាស់ ហើយសម្រាប់ពួកដែលបំពាននោះគ្មានអ្នកណាជួយឡើយ។

رَّبَّنَا إِنَّنَا سَمِعْنَا مُنَادِيًا يُنَادِي لِلإِيمَانِ أَنْ آمِنُواْ بِرَبِّكُمْ فَآمَنَّا رَبَّنَا فَاغْفِرْ لَنَا ذُنُوبَنَا وَكَفِّرْ عَنَّا سَيِّئَاتِنَا وَتَوَفَّنَا مَعَ الأبْرَارِ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! ជាការពិតណាស់ ពួកយើងបាន ឮអ្នកអំពាវនាវ(មូហាំម៉ាត់)ដែលអំពាវនាវដើម្បីឱ្យមានជំនឿថាៈ ចូរពួកអ្នកជឿលើម្ចាស់របស់ពួកអ្នកចុះ ហើយពួកយើងក៏មានជំនឿ។ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសដល់ពួកយើងនូវទោសកំហុសទាំងឡាយរបស់ពួកយើងផង។ ហើយសូមទ្រង់មេត្ដាលុបលាងឱ្យពួកយើងនូវអំពើអាក្រក់របស់ពួកយើងផង។ ហើយសូមទ្រង់មេត្ដាឱ្យពួកយើងស្លាប់នៅជាមួយបណ្ដាអ្នកដែលសាងអំពើល្អផង។

رَبَّنَا وَآتِنَا مَا وَعَدتَّنَا عَلَى رُسُلِكَ وَلَا تُخْزِنَا يَوْمَ الْقِيَامَةِ إِنَّكَ لَا تُخْلِفُ الْمِيعَادَ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានឱ្យពួកយើងនូវអ្វីដែលទ្រង់បានសន្យាចំពោះពួកយើងតាមរយៈអ្នកនាំសារទាំងឡាយរបស់ទ្រង់ផង ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យពួកយើងអាម៉ាស់នៅថ្ងៃបរលោកអ្វី។ ពិតប្រាកដណាស់ទ្រង់មិនក្បត់កិច្ចសន្យាឡើយ។

رَبَّنَا ظَلَمْنَا أَنفُسَنَا وَإِن لَّمْ تَغْفِرْ لَنَا وَتَرْحَمْنَا لَنَكُونَنَّ مِنَ الْخَاسِرِينَ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! ពួកយើងបានបំពានលើខ្លួនឯងហើយ តែបើទ្រង់មិនអភ័យទោស និង អាណិតស្រឡាញ់ដល់ពួកយើងទេនោះ ពួកយើងច្បាស់ជាស្ថិតក្នុង ចំណោមអ្នកដែលខាតបង់ជាមិនខាន។

رَبَّنَا لَا تَجْعَلْنَا مَعَ الْقَوْمِ الظَّالِمِينَ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់ពួកយើងជាមួយក្រុមដែលបំពានអ្វី។

حَسْبِيَ اللَّهُ لا إِلَهَ إِلَاّ هُوَ عَلَيْهِ تَوَكَّلْتُ وَهُوَ رَبُّ الْعَرْشِ الْعَظِيمِ មានន័យថា៖ អល់ឡោះតែមួយគត់គឺគ្រប់គ្រាន់សម្រាប់ខ្ញុំ។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ចំពោះទ្រង់តែមួយគត់ដែលខ្ញុំបានប្រគល់ការទុកចិត្ដហើយទ្រង់គឺជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។

رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِّلْقَوْمِ الظَّالِمِينَ وَنَجِّنَا بِرَحْمَتِكَ مِنَ الْقَوْمِ الْكَافِرِينَ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់កុំយកពួកយើងធ្វើជាការសាកល្បងចំពោះក្រុមបំពានអី្វ។ហើយសូមទ្រង់មេត្ដាជួយសង្គ្រោះពួកយីងខ្ញុំចេញពីពួកគ្មានជំនឿដោយក្ដីមេត្ដាករុណារបស់ទ្រង់ផងចុះ។

رَبِّ اجْعَلْ هَذَا الْبَلَدَ آمِنًا وَاجْنُبْنِي وَبَنِيَّ أَن نَّعْبُدَ الأَصْنَامَ មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាធ្វើឱ្យទីក្រុងនេះ(ម៉ាក្កះ)មានសុខសន្ដិភាព និងបញ្ចៀសរូបខ្ញុំ ហើយនិងកូនចៅរបស់ខ្ញុំអំពីការគោរពសក្ការៈរូបសំណាកនានាផងចុះ។

رَبِّ اجْعَلْنِي مُقِيمَ الصَّلَاةِ وَمِن ذُرِّيَّتِي رَبَّنَا وَتَقَبَّلْ دُعَاءِ មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំនិងកូនចៅរបស់ខ្ញុំមួយចំនួនក្លាយជាអ្នកដែលប្រតិបត្ដិសឡាតផងចុះ។ ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់ទទួលយកនូវការបួងសួងសុំរបស់ខ្ញុំផង។

رَبَّنَا اغْفِرْ لِي وَلِوَالِدَيَّ وَلِلْمُؤْمِنِينَ يَوْمَ يَقُومُ الْحِسَابُ មានន័យថា៖ ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្ដាអភ័យទោសដល់ខ្ញុំ និងឪពុកម្ដាយរបស់ខ្ញុំ និងបណ្ដាអ្នកដែលមានជំនឿនៅថ្ងៃជំនុំជំរះនឹងកើតឡើងផង។

رَبَّنَا آتِنَا مِن لَّدُنكَ رَحْمَةً وَهَيِّئْ لَنَا مِنْ أَمْرِنَا رَشَدًا មានន័យថា៖ ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្ដាផ្ដល់ឱ្យយើងខ្ញុំនូវក្ដីមេត្ដាករុណាពីទ្រង់ ហើយសូមទ្រង់មេត្ដាផ្ដល់ភាពងាយ ស្រួលដល់កិច្ចការរបស់ពួកយើងឱ្យទៅរកមាគ៌ាដ៏ត្រឹមត្រូវផងចុះ។

رَبِّ اشْرَحْ لِي صَدْرِي، وَيَسِّرْ لِي أَمْرِي មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាបំភ្លឺចិត្ដរបស់ខ្ញុំឱ្យមានទំនុកចិត្ដខ្លួនឯង និងមានភាពក្លាហានផង។ហើយសូមទ្រង់មេត្ដាសម្រួលកិច្ចការរបស់ខ្ញុំឱ្យងាយ ស្រួលដល់ខ្ញុំផង។

رَّبِّ زِدْنِي عِلْمًا មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាបន្ថែមចំណេះដឹងដល់ខ្ញុំផង។

لا إِلَهَ إِلا أَنتَ سُبْحَانَكَ إِنِّي كُنتُ مِنَ الظَّالِمِينَ មានន័យថា៖ គ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហាស្អាតស្អំ! ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែលបំពាននោះ។

رَبِّ لا تَذَرْنِي فَرْدًا وَأَنتَ خَيْرُ الْوَارِثِينَ មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាកុំទុកឱ្យខ្ញុំនៅម្នាក់ឯងដោយគ្មានអ្នកបន្ដត្រកូលអ្វីហើយទ្រង់គឺជា អ្នកដែលទទួលមរតកល្អជាងគេ។

رَّبِّ أَعُوذُ بِكَ مِنْ هَمَزَاتِ الشَّيَاطِينِ وَأَعُوذُ بِكَ رَبِّ أَن يَحْضُرُونِ មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! ខ្ញុំសុំពីទ្រង់ឱ្យបញ្ចៀសខ្ញុំពីការពង្វក់របស់ស្ហៃតនផង។ ខ្ញុំសុំពីទ្រង់ឱ្យបញ្ចៀសខ្ញុំពីវត្ដមានរបស់ពួកគេមកក្បែរខ្ញុំផង។

رَبَّنَا آمَنَّا فَاغْفِرْ لَنَا وَارْحَمْنَا وَأَنتَ خَيْرُ الرَّاحِمِينَ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! ពួកយើងមានជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោស និងអាណិតស្រឡាញ់ពួកយើងផង ព្រោះទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។

رَّبِّ اغْفِرْ وَارْحَمْ وَأَنتَ خَيْرُ الرَّاحِمِينَ មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាអភ័យទោស និងអាណិតស្រឡាញ់ដល់ខ្ញុំផង។ ព្រោះទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។

رَبَّنَا اصْرِفْ عَنَّا عَذَابَ جَهَنَّمَ إِنَّ عَذَابَهَا كَانَ غَرَامًا. إِنَّهَا سَاءَتْ مُسْتَقَرًّا وَمُقَامًا មានន័យថា៖ ឱម្ចាស់របស់ពួកយើង ខ្ញុំ! សូមទ្រង់មេត្ដាបញ្ចៀសពួកយើងខ្ញុំពីទារុណកម្មនរកជើហាន់ណាំផង។ ពិតប្រាកដណាស់ ទារុណកម្មរបស់វាគឺអមតៈ។ ពិតប្រាកដណាស់ វាជាទីលំនៅនិងជាកន្លែងស្នាក់អាស្រ័យមួយដ៏អាក្រក់បំផុត។

رَبَّنَا هَبْ لَنَا مِنْ أَزْوَاجِنَا وَذُرِّيَّاتِنَا قُرَّةَ أَعْيُنٍ وَاجْعَلْنَا لِلْمُتَّقِينَ إِمَامًا មានន័យថា៖ ឱម្ចាស់របស់ពួកយើងខ្ញុំ! សូមទ្រង់មេត្ដាប្រទានឱ្យពួកយើងខ្ញុំអំពីប្រពន្ធរបស់ពួកយើងខ្ញុំ និងកូនចៅរបស់ពួកយើងខ្ញុំជាទីគាប់ចិត្ដផង! ហើយសូមទ្រង់មេត្ដាធ្វើឱ្យពួកយើងខ្ញុំក្លាយជាអ្នកដឹកនាំសម្រាប់បណ្ដាអ្នកដែលកោតខ្លាចទ្រង់ផង។

رَبِّ أَوْزِعْنِي أَنْ أَشْكُرَ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَى وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْضَاهُ وَأَدْخِلْنِي بِرَحْمَتِكَ فِي عِبَادِكَ الصَّالِحِينَ មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាចង្អុលបង្ហាញខ្ញុំ ដើម្បីឱ្យខ្ញុំអរគុណចំពោះនៀកម៉ាត់របស់ទ្រង់ដែលបានប្រទានឱ្យខ្ញុំ និងមាតាបិតារបស់ខ្ញុំ និងដើម្បីឱ្យខ្ញុំសាងអំពើល្អដែលទ្រង់គាប់ចិត្ដ ហើយសូមទ្រង់មេត្ដាបញ្ចូលខ្ញុំទៅក្នុងចំណោមបណ្ដាខ្ញុំរបស់ទ្រង់ដែលល្អត្រឹមត្រូវដោយក្ដីមេត្ដាករុណារបស់ទ្រង់ផងចុះ។

رَبِّ إِنِّي ظَلَمْتُ نَفْسِي فَاغْفِرْ لِي មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! ខ្ញុំពិតជាបានធ្វើខុសដោយខ្លួនឯង ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោសឱ្យខ្ញុំផង

رَبِّ نَجِّنِي مِنَ الْقَوْمِ الظَّالِمِينَ មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាសង្គ្រោះខ្ញុំពីក្រុមដែលបំពានផង។

عَسَى رَبِّي أَن يَهْدِيَنِي سَوَاءَ السَّبِيلِ មានន័យថា៖ ខ្ញុំសង្ឃឹមថាម្ចាស់របស់ខ្ញុំនឹងចង្អុលបង្ហាញខ្ញុំនូវមាគ៌ាមួយដ៏ត្រឹមត្រូវ។

رَبِّ إِنِّي لِمَا أَنزَلْتَ إِلَيَّ مِنْ خَيْرٍ فَقِيرٌ មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំត្រូវការនូវអ្វីដែលល្អដែលទ្រង់ប្រទានឱ្យខ្ញុំ។

رَبِّ هَبْ لِي مِنَ الصَّالِحِينَ មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវកូនប្រុសដែលស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវផង។

رَبِّ أَوْزِعْنِي أَنْ أَشْكُرَ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَى وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْضَاهُ وَأَصْلِحْ لِي فِي ذُرِّيَّتِي إِنِّي تُبْتُ إِلَيْكَ وَإِنِّي مِنَ الْمُسْلِمِينَ មានន័យថា៖ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំចេះដឹងគុណចំពោះនៀកម៉ាត់របស់ទ្រង់ដែលទ្រង់បានប្រទានមកលើរូបខ្ញុំ និងទៅលើឪពុកម្ដាយរបស់ខ្ញុំ និងដើម្បីឱ្យខ្ញុំធ្វើអំពើល្អត្រឹមត្រូវដែលទ្រង់ពេញចិត្ដវា ហើយសូមទ្រង់មេត្ដាជួយកែលំអរូបខ្ញុំនៅក្នុងវង្សត្រកូលរបស់ខ្ញុំផង។ ពិតប្រាកដណាស់ ខ្ញុំបានសារភាពទោសកំហុសចំពោះទ្រង់ដែលខ្ញុំបានសាងកន្លងមក ហើយពិតប្រាកដណាស់ ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួនចំពោះទ្រង់។

رَّبَّنَا عَلَيْكَ تَوَكَّلْنَا وَإِلَيْكَ أَنَبْنَا وَإِلَيْكَ الْمَصِيرُ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! ចំពោះទ្រង់ហើយដែលពួកយើង ប្រគល់ការទុកចិត្ដ ហើយចំពោះទ្រង់ដែលពួកយើងសារភាពទោសកំហុស ហើយចំពោះទ្រង់ក៏ជាកន្លែងវិលត្រឡប់របស់ពួកយើងដែរនៅថ្ងៃបរលោក។

رَبَّنَا اغْفِرْ لَنَا وَلِإِخْوَانِنَا الَّذِينَ سَبَقُونَا بِالإِيمَانِ وَلا تَجْعَلْ فِي قُلُوبِنَا غِلاً لِّلَّذِينَ آمَنُوا رَبَّنَا إِنَّكَ رَؤُوفٌ رَّحِيمٌ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើង និងបងប្អូន របស់ពួកយើងពីមុនៗដែលមានជំនឿផង។ ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យចិត្ដរបស់ពួកយើងមានភាពច្រណែនឈ្នានីសចំពោះបណ្ដា អ្នកដែលមានជំនឿអ្វី។ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ អល់ឡោះមហាមេត្ដាករុណា មហាអាណិតស្រឡាញ់។

رَبَّنَا لا تَجْعَلْنَا فِتْنَةً لِّلَّذِينَ كَفَرُوا وَاغْفِرْ لَنَا رَبَّنَا إِنَّكَ أَنتَ الْعَزِيزُ الْحَكِيمُ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំធ្វើឱ្យពួកយើងក្លាយជាការសាកល្បងរបស់ពួកដែលគ្មានជំនឿអី្វ។ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសដល់ពួកយើងផង។ ពិតប្រាកដណាស់ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

رَبَّنَا أَتْمِمْ لَنَا نُورَنَا وَاغْفِرْ لَنَا إِنَّكَ عَلَى كُلِّ شَيْءٍ قَدِيرٌ មានន័យថា៖ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាបំពេញពន្លឺរបស់ពួកយើងឱ្យ នៅភ្លឺចែងចាំងសម្រាប់ពួកយើង និងអភ័យទោសឱ្យពួកយើងផង ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

ទី២៖ ទូអាដែលបានចែងក្នុងស៊ុណ្ណះព្យាការី ﷺ

اللَّهمَّ إِنِّي أَعُوذُ بِكَ مِنْ فِتْنَةِ النَّارِ وَعَذَابِ النَّارِ، وَفِتْنَةِ الْقَبْرِ، وَعَذَابِ الْقَبْر، ِ وَشَرِّ فِتْنَةِ الْغِنَى، وَشَرِّ فِتْنَةِ الْفَقْرِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីភាពវឹកវរនៃនរក ពីទណ្ឌកម្មនរក និងភាពវឹកវរក្នុងផ្នូរ និងពីប្រការអាក្រក់នៃភាពមានបាន និងភាពក្រីក្រ។

اللَّهمَّ إِنِّي أَعُوذُ بِكَ مِنْ فِتْنَةِ الْمَسِيحِ الدَّجَّالِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីភាពវឹកវរនៃម៉ាសៀហ អាត់ហ្ទាច់ហ្ជាល់ផង។

اللَّهمَّ اغْسِلْ قَلْبِي بِمَاءِ الثَّلْجِ وَالْبَرَدِ، وَنَقِّ قَلْبِي مِنَ الْخَطَايَا كَمَا نَقّيتَ الثَّوْبَ الْأَبْيَضَ مِنَ الدَّنَسِ، وَبَاعِدْ بَيْنِي وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមលាងសម្អាតចិត្តរបស់ខ្ញុំដោយទឹកកកនិងព្រិល។ សូមបន្សុទ្ធចិត្តខ្ញុំពីកំហុសឆ្គងទាំងឡាយដូចជាទ្រង់បានលាងសម្អាតសម្លៀកបំពាក់ពណ៌សពីភាពកខ្វក់។ ហើយសូមទ្រង់ធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយពីកំហុសឆ្គងរបស់ខ្ញុំដូចជាទ្រង់បានឲ្យទិសខាងកើតឆ្ងាយពីទិសខាងលិចផង។

اللَّهمَّ إِنِّي أَعُوذُ بِكَ مِنَ الْكَسَلِ وَالْهَرَمِ وَالْمَأْثَمِ وَالْمَغْرَمِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីភាពខ្ជិលក្រអូស ភាពចាស់ជរា អំពើបាប និងបំណុលផង។

اللَّهمَّ إِنِّي أَعُوذ بِك مِنَ الْعَجْز وَالْكَسَل، وَالْجُبْن وَالْهَرَم وَالْبُخْل، وَأَعُوذ بِك مِنْ عَذَاب الْقَبْر، وَمِنْ شَرّ فِتْنَة الْمَحْيَا وَالْمَمَات មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីភាពទន់ខ្សោយ ភាពខ្ជិលក្រអូស ភាពកំសាក ភាពចាស់ជរា និងភាពកំណាញ់។ ហើយការពារខ្ញុំពីទណ្ឌកម្មនៃផ្នូរ និងពីប្រការអាក្រក់នៃការល្បួងនៃជីវិតនិងសេចក្តីស្លាប់ផង។

اللَّهم إني أَعَوذُ بكَ مِنْ جَهْدِ الْبَلاءِ، وَدَرَكِ الشَّقَاءِ، وَسُوءِ الْقَضَاءِ، وَشَمَاتَةِ الأَعْدَاءِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីភាពលំបាកនៃការសាកល្បង ទុក្ខវេទនា ជោគវាសនាដ៏អាក្រក់ និងការសើចចំអករបស់សត្រូវផង។

اللَّهمَّ أَصْلِحْ لِي دِينِي اَلَّذِي هُوَ عِصْمَةُ أَمْرِي، وَأَصْلِحْ لِي دُنْيَايَ اَلَّتِي فِيهَا مَعَاشِي، وَأَصْلِحْ لِي آخِرَتِي اَلَّتِي إِلَيْهَا مَعَادِي، وَاجْعَلِ اَلْحَيَاةَ زِيَادَةً لِي فِي كُلِّ خَيْرٍ، وَاجْعَلِ اَلْمَوْتَ رَاحَةً لِي مِنْ كُلِّ شَرٍّ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់កែលម្អសាសនារបស់ខ្ញុំដែលជាកិច្ចការសំខាន់នៃជីវិតខ្ញុំ ហើយកែលម្អលោកិយរបស់ខ្ញុំដែលជាកន្លែងខ្ញុំរស់នៅ ហើយកែលម្អបរលោករបស់ខ្ញុំដែលជាទីកន្លែងដែលខ្ញុំនឹងត្រូវត្រឡប់ទៅ។ សូមធ្វើឱ្យជីវិតនេះជាឱកាសដែលធ្វើឱ្យខ្ញុំបានបង្កើនរាល់អំពើល្អ និងធ្វើឱ្យសេចក្តីស្លាប់ជាការសម្រាកពីអំពើអាក្រក់ទាំងឡាយផង។

اللَّهمَّ إِنِّي أَسْأَلُكَ الْهُدَى، وَالتُّقَى، وَالْعَفَافَ، وَالْغِنَى មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមប្រទាននូវការចង្អុលបង្ហាញ ការកោតខ្លាចពីអល់ឡោះ ភាពបរិសុទ្ធ និងភាពសម្បូរសប្បាយដល់ខ្ញុំផង។

اللَّهمَّ إِنِّي أَعُوذُ بِكَ مِنَ الْعَجْزِ وَالْكَسَلِ، وَالْجُبْنِ وَالْبُخْلِ، وَالْهَرَمِ وَعَذَابِ الْقَبْرِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីភាពទន់ខ្សោយ ភាពខ្ជិល ភាពកំសាក ភាពកំណាញ់ ភាពចាស់ជរា និងទណ្ឌកម្មនៃផ្នូរផង។

اللَّهمَّ آتِ نَفْسِي تَقْوَاهَا، وَزَكِّهَا أَنْتَ خَيْرُ مَنْ زَكَّاهَا، أَنْتَ وَلِيُّهَا وَمَوْلَاهَا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមប្រទានឱ្យខ្លួនខ្ញុំនូវការកោតខ្លាចដល់ទ្រង់ ហើយសូមសម្អាតវាផង ព្រោះទ្រង់គឺជាអ្នកសម្អាតដ៏ល្អបំផុត ហើយទ្រង់គឺជាម្ចាស់និងជាអ្នកថែរក្សាវា។

اللَّهمَّ إِنِّي أَعُوذُ بِكَ مِنْ عِلْمٍ لَا يَنْفَعُ، وَمِنْ قَلْبٍ لَا يَخْشَعُ، وَمِنْ نَفْسٍ لَا تَشْبَعُ، وَمِنْ دَعْوَةٍ لَا يُسْتَجَابُ لَهَا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់បញ្ជៀសខ្ញុំពីចំណេះដឹងដែលគ្មានប្រយោជន៍ ពីចិត្តដែលមិនកោតខ្លាច ពីខ្លួនប្រាណដែលមិនចេះគ្រប់គ្រាន់ និងពីការទូអាដែលមិនត្រូវបានឆ្លើយតបផង។

اللَّهمَّ اهْدِنِي وَسَدِّدْنِي មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ចង្អុលបង្ហាញខ្ញុំ និងនាំខ្ញុំទៅកាន់ផ្លូវត្រឹមត្រូវផង។

اللَّهمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِك، وَتَحَوُّلِ عَافِيَتِكَ، وَفَجْأَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់បញ្ជៀសខ្ញុំពីការបាត់បង់ពរជ័យរបស់ទ្រង់ និងសុវត្តិភាពដែលទ្រង់ផ្ដល់ឲ្យ ការដាក់ទណ្ឌកម្មភ្លាមៗពីទ្រង់ និងការខឹងសម្បារទាំងអស់របស់ទ្រង់។

اللَّهمَّ إنِّي أعُوذُ بِكَ مِنْ شَرِّ مَا عَمِلْتُ ومنْ شَرِّ مَا لَمْ أعْمَلْ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់បញ្ចៀសខ្ញុំពីអំពើអាក្រក់ដែលខ្ញុំបានធ្វើ និងពីអំពើអាក្រក់ដែលខ្ញុំមិនបានធ្វើ។

لَا إِلهَ إِلَاّ اللَّهُ، الْعَظِيمُ الْحَلِيمُ، لَا إِلهَ إِلَاّ اللَّهُ، رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلهَ إِلَاّ اللَّهُ، رَبُّ السَّموَاتِ، وَرَبُّ الأَرْضِ، وَرَبُّ الْعَرْشِ الْكَرِيمِ មាន័យថា៖ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីអល់ឡោះឡើយ ម្ចាស់ដ៏អស្ចារ្យ ម្ខាស់ដ៏សប្បុរស។ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីអល់ឡោះឡើយ ម្ចាស់នៃអារ៉ស្ហដ៏អស្ចារ្យ។ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីអល់ឡោះឡើយ ម្ចាស់នៃមេឃ ម្ចាស់នៃផែនដី និងម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង។

اللَّهمَّ رَحْمَتَكَ أَرْجُو فَلَا تَكِلْنِي إِلَى نَفْسِي طَرْفَةَ عَيْنٍ، وَأَصْلِحْ لِي شَأْنِي كُلَّهُ لَا إِلَهَ إِلَاّ أَنْتَ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសង្ឃឹមលើក្ដីមេត្តាករុណារបស់ទ្រង់ សូមកុំទុកខ្ញុំឲ្យពឹងផ្អែកលើខ្លួនឯងសូម្បីតែមួយបព្រិចភ្នែកឲ្យសោះ ហើយសូមកែលម្អកិច្ចការទាំងអស់របស់ខ្ញុំ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីអល់ឡោះឡើយ ។

اللَّهمَّ إِنِّي عَبْدُكَ، ابْنُ عَبْدِكَ، ابْنُ أَمَتِكَ، نَاصِيَتِى بِيَدِكَ، مَاضٍ فِيَّ حُكْمُكَ، عَدْلٌ فِيَّ قَضَاؤُكَ، أَسْأَلُكَ بِكُلِّ اسْمٍ هُوَ لَكَ سَمَّيْتَ بِهِ نَفْسَكَ، أَوْ عَلَّمْتَهُ أَحَدًا مِنْ خَلْقِكَ، أَوْ أَنْزَلْتَهُ في كِتَابِكَ، أَوِ اسْتَأْثَرْتَ بِهِ فِى عِلْمِ الْغَيْبِ عِنْدَكَ: أَنْ تَجْعَلَ الْقُرْآنَ رَبِيعَ قَلْبِي، وَنُورَ صَدْرِي، وَجِلَاءَ حُزْنِي، وَذَهَابَ هَمِّي មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំគឺជាខ្ញុំបម្រើរបស់ទ្រង់ ជាកូនរបស់ខ្ញុំបម្រើរបស់ទ្រង់ ជាកូនខ្ញុំបម្រើស្រ្តីរបស់ទ្រង់ រូបខ្ញុំស្ថិតនៅក្នុងដៃរបស់ទ្រង់ បទបញ្ជារបស់ទ្រង់ត្រូវបានអនុវត្តចំពោះខ្ញុំ ការសម្រេចរបស់ទ្រង់គឺយុត្តិធម៌ចំពោះខ្ញុំ។ ខ្ញុំសុំពីទ្រង់តាមរយៈគ្រប់ព្រះនាមដែលជារបស់ទ្រង់ ដែលទ្រង់ហៅខ្លួនទ្រង់ ឬដែលទ្រង់បានបង្រៀនដល់មនុស្សណាម្នាក់ក្នុងចំណោមការបង្កើតរបស់ទ្រង់ ឬដែលទ្រង់បានបញ្ចុះក្នុងគម្ពីររបស់ទ្រង់ ឬដែលទ្រង់បានរក្សាទុកក្នុងចំណេះដឹងរបស់ទ្រង់ដែលគ្មានអ្នកអាចដឹង៖ សូមធ្វើឲ្យគម្ពីរគួរអានក្លាយជាសេចក្តីរីករាយនៃចិត្តខ្ញុំ ជាពន្លឺនៃបេះដូងខ្ញុំ ជាការបំបាត់ភាពកើតទុក្ខរបស់ខ្ញុំ និងធ្វើឲ្យឃ្លាតឆ្ងាយនៃការព្រួយបារម្ភរបស់ខ្ញុំ។

اللَّهمَّ مُصَرِّف الْقُلُوب صَرِّفْ قُلُوبنَا عَلَى طَاعَتك មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ជាអ្នកគ្រប់គ្រងដួងចិត្ត សូមប្តូរដួងចិត្តរបស់ពួកយើងឱ្យស្ដាប់បង្គាប់ទ្រង់ផង។

يَا مُقَلِّبَ الْقُلُوبِ، ثَبِّتْ قَلْبِي عَلَى دِينِكَ មានន័យថា៖ ឱអ្នកដែលបង្វែរដួងចិត្ត សូមទ្រង់ធ្វើឱ្យដួងចិត្តខ្ញុំរឹងមាំក្នុងសាសនារបស់ទ្រង់ផង។

اللَّهمَّ إني أسألُكَ العَافِيَةَ في الدنيا والآخِرةِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទាននូវភាពសុខសាន្តដល់ខ្ញុំទាំងក្នុងលោកិយនេះនិងថ្ងៃបរលោកផង។

اللَّهمَّ أَحْسِنْ عَاقِبَتَنَا فِى الأُمُورِ كُلِّهَا، وَأَجِرْنَا مِنْ خِزْيِ الدُّنْيَا، وَعَذَابِ الآخِرَةِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមផ្តល់លទ្ធផលល្អដល់យើងក្នុងគ្រប់កិច្ចការទាំងអស់ ហើយការពារយើងពីភាពអាម៉ាស់ក្នុងលោកិយនេះ និងទណ្ឌកម្មនៃថ្ងៃបរលោកផង។

رَبِّ أَعِنِّي وَلا تُعِنْ عَلَيَّ، وَانْصُرْنِي وَلا تَنْصُرْ عَلَيَّ، وَامْكُرْ لِي، وَلا تَمْكُرْ عَلَيَّ، وَاهْدِنِي، وَيَسِّرِ الْهُدَى إلِيَّ، وَانْصُرْنِي عَلَى مَنْ بَغَى عَلَيَّ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមជួយខ្ញុំកុំឱ្យមានអ្នកណាប្រឆាំងនឹងខ្ញុំ ជួយខ្ញុំឱ្យបានទទួលជ័យជម្នះ កុំឱ្យមានអ្នកណាឈ្នះលើខ្ញុំ រៀបចំផែនការល្អសម្រាប់ខ្ញុំ កុំឱ្យមានផែនការណាប្រឆាំងនឹងខ្ញុំ ចង្អុលបង្ហាញខ្ញុំ និងធ្វើឱ្យការចង្អុលបង្ហាញងាយស្រួលសម្រាប់ខ្ញុំ ហើយជួយខ្ញុំឱ្យឈ្នះលើអ្នកដែលប្រឆាំងនឹងខ្ញុំផង។

رَبِّ اجْعَلْنِي لَكَ شَكَّارًا، لَكَ ذَكَّارًا، لَكَ رَهَّابًا، لَكَ مِطْوَاعًا، إِلَيْكَ مُخْبِتًا، أَوَّاهًا مُنِيبًا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមធ្វើឱ្យខ្ញុំក្លាយជាអ្នកដែលដឹងគុណទ្រង់ រំលឹកទ្រង់ គោរពកោតខ្លាចទ្រង់ ស្ដាប់បង្គាប់ទ្រង់ បន្ទាបខ្លួនចំពោះទ្រង់ និងវិលត្រឡប់ទៅរកទ្រង់ដោយការសោកស្ដាយផង។

رَبِّ تَقَبَّلْ تَوْبَتِي، وَاغْسِلْ حَوْبَتِي، وَأَجِبْ دَعْوَتِي، وَثَبِّتْ حُجَّتِي، وَاهْدِ قَلْبِي، وَسَدِّدْ لِسَانِي، وَاسْلُلْ سَخِيمَةَ قَلْبِي មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទទួលយកការសារភាពរបស់ខ្ញុំ លាងសម្អាតអំពើបាបរបស់ខ្ញុំ ឆ្លើយតបនឹងការទូអារបស់ខ្ញុំ ពង្រឹងភស្តុតាងរបស់ខ្ញុំ ចង្អុលបង្ហាញដួងចិត្តខ្ញុំ ធ្វើឱ្យអណ្ដាតខ្ញុំត្រឹមត្រូវ និងដកចេញនូវគំនុំគុំគួនពីដួងចិត្តខ្ញុំ។

اللَّهمَّ إنِّي أعُوذُ بِكَ مِنْ شَرِّ سَمْعِي، وَمِنْ شَرِّ بَصَرِي، وَمِنْ شَرِّ لِسَانِي، وَمِنْ شَرِّ قَلْبِي، وَمِنْ شَرِّ مَنِيِّي[2] មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាការពារខ្ញុំពីអំពើអាក្រក់នៃការស្តាប់របស់ខ្ញុំ និងពីអំពើអាក្រក់នៃការមើលឃើញរបស់ខ្ញុំ និងពីអំពើអាក្រក់នៃអណ្តាតរបស់ខ្ញុំ និងពីអំពើអាក្រក់នៃបេះដូងរបស់ខ្ញុំ និងពីអំពើអាក្រក់នៃទឹកកាមរបស់ខ្ញុំ។ អាល់ ម៉ូហាស្សារី បាននិយាយថា៖ "មានន័យថាពីអំពើអាក្រក់នៃទឹកកាមរបស់ខ្ញុំដែលគ្របសង្កត់លើខ្ញុំ ដើម្បីកុំឱ្យខ្ញុំធ្លាក់ចូលក្នុងការប្រព្រឹត្តអំពើអបាយមុខ(ហ្ស៊ីណា) និងការមើលទៅកាន់អ្វីដែលហាមឃាត់។" ដកស្រង់ពី قوت المغتذي على جامع الترمذي (2/ 860)

اللَّهمَّ إِنِّي أَعُوذُ بِكَ مِنَ الْبَرَصِ، وَالْجُنُونِ، وَالْجُذَامِ[3]، وَمِنْ سَيِّئِ الأَسْقَامِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាការពារខ្ញុំពីជំងឺភឿក និងជំងឺវិកលចរិត និងជំងឺឃ្លង់ និងពីជំងឺអាក្រក់ទាំងឡាយ។ ជំងឺដែលគេស្គាល់ថាស៊ីសាច់ហើយធ្វើឱ្យវារលាត់។ សូមអល់ឡោះជាម្ចាស់ការពារយើងពីវា។ ដកស្រង់ពី ការពន្យល់នៃស៊ូណាន់អាពីទើវូត អ៊ីបនូ រ៉ូសឡាន

اللَّهمَّ إِنِّي أَعُوذُ بِكَ مِنْ مُنْكَرَاتِ الْأَخْلَاقِ وَالْأَعْمَالِ وَالْأَهْوَاءِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាការពារខ្ញុំពីចរឹកអាក្រក់ ការប្រព្រឹត្តដ៏អាក្រក់ និងចំណង់អាក្រក់។

اللَّهمَّ إِنَّكَ عُفُوٌّ كَرِيمٌ تُحِبُّ الْعَفْوَ فَاعْفُ عَنِّي មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ទ្រង់ពិតជាអ្នកលើកលែងទោស និងមានចិត្តសប្បុរស ទ្រង់ស្រឡាញ់ការអត់ឱន ដូច្នេះសូមអត់ទោសដល់ខ្ញុំផង។

اللَّهمَّ إِنِّي أَسْأَلُكَ فِعْلَ الْخَيْرَاتِ، وَتَرْكَ الْمُنْكَرَات، وَحُبَّ الْمَسَاكِينِ، وَأَنْ تَغْفِرَ لِي وَتَرْحَمَنِي، وَإِذَا أَرَدْتَ فِتْنَةً في قَوْمٍ فَتَوَفَّنِي غَيْرَ مَفْتُونٍ، وَأسْأَلُكَ حُبَّكَ، وَحُبَّ مَنْ يُحِبُّكَ، وَحُبَّ عَمَلٍ يُقَرِّبُني إِلَى حُبِّكَ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមប្រទានខ្ញុំនូវអំពើល្អ លះបង់អំពើអាក្រក់ ស្រឡាញ់អ្នកក្រីក្រ និងសូមឲ្យទ្រង់អភ័យទោស និងមេត្តាករុណាដល់ខ្ញុំ។ ប្រសិនបើទ្រង់មានបំណងនាំការល្បងលមកកាន់ក្រុមមនុស្ស សូមឲ្យខ្ញុំបានស្លាប់ដោយមិនជាប់ពាក់ព័ន្ធនឹងការល្បងនោះផង។ ខ្ញុំសូមស្រឡាញ់ទ្រង់ ស្រឡាញ់អ្នកដែលស្រឡាញ់ទ្រង់ និងស្រឡាញ់ទង្វើដែលនាំខ្ញុំឲ្យកាន់តែខិតជិតក្តីស្រឡាញ់របស់ទ្រង់។

اللَّهمَّ إِنِّي أَسْأَلُكَ مِنَ الْخَيْرِ كُلِّهِ: عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، وَأَعُوذُ بِكَ مِنَ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទានដល់ខ្ញុំនូវអំពើល្អទាំងអស់ពីទ្រង់ ទាំងបច្ចុប្បន្ន និងអនាគត អ្វីដែលខ្ញុំដឹង និងអ្វីដែលខ្ញុំមិនដឹង។ ហើយសូមទ្រង់មេត្ដាការពារខ្ញុំឲ្យផុតពីអំពើអាក្រក់ទាំងអស់ ទាំងបច្ចុប្បន្ន និងអនាគត អ្វីដែលខ្ញុំដឹង និងអ្វីដែលខ្ញុំមិនដឹង។

اللَّهمَّ إِنِّي أَسْأَلُكَ مِنْ خَيْرِ مَا سَأَلَكَ عَبْدُكَ وَنَبِيُّكَ، وَأَعُوذُ بِكَ مِنْ شَرِّ مَا عَاذَ بِهِ عَبْدُكَ وَنَبِيُّكَ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមប្រទានឲ្យខ្ញុំនូវអំពើល្អពីទ្រង់ ដែលខ្ញុំបម្រើនិងព្យាការីរបស់ទ្រង់បានសុំ ហើយសូមទ្រង់មេត្ដាការពារខ្ញុំឲ្យផុតពីអំពើអាក្រក់ដែលខ្ញុំបម្រើនិងព្យាការីរបស់ទ្រង់បានសុំកាពារ។

اللَّهمَّ إِنِّي أَسْأَلُكَ اَلْجَنَّةَ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَعُوذُ بِكَ مِنَ النَّارِ، وَمَا قَرَّبَ مِنْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَسْأَلُكَ أَنْ تَجْعَلَ كُلَّ قَضَاءٍ قَضَيْتَهُ لِي خَيْرًا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទាននូវឋានសួគ៌ដល់ខ្ញុំ និងពាក្យសម្ដី ឬទង្វើដែលណាដែលនាំខ្ញុំទៅកាន់វា។ ហើយសូមទ្រង់មេត្ដាការពារខ្ញុំឲ្យផុតពីឋាននរក និងពាក្យសម្ដីឬទង្វើណាដែលអាចនាំខ្ញុំទៅកាន់វា។ ខ្ញុំសូមឱ្យទ្រង់ធ្វើឱ្យការសម្រេចចិត្តទាំងអស់ដែលទ្រង់ធ្វើសម្រាប់ខ្ញុំល្អបំផុត។

اللَّهمَّ احْفَظنِي بالإِسْلَامِ قائِماً، واحْفَظْنِي بالإِسْلَامِ قاعِداً، واحْفَظنِي بالإِسْلَامِ راقِداً، ولا تُشْمِتْ بِي عَدُوّاً ولا حاسِداً មានន័យថា៖ ៣៣. ឱអល់ឡោះជាម្ចាស់! សូមទ្រង់ថែរក្សាខ្ញុំជាមួយនឹងអ៊ីស្លាមនៅពេលខ្ញុំឈរ ការថែរក្សាខ្ញុំជាមួយនឹងអ៊ីស្លាមនៅពេលខ្ញុំអង្គុយ និងថែរក្សាខ្ញុំជាមួយនឹងអ៊ីស្លាមនៅពេលខ្ញុំដេក។ សូមកុំអនុញ្ញាតឱ្យសត្រូវ ឬអ្នកឈ្នានីសរីករាយពីភាពទន់ខ្សោយរបស់ខ្ញុំ។

اللَّهمَّ إِنِّي أسْألُكَ مِنْ كُلِّ خَيْر خزائِنُهُ بِيَدِكَ، وأعُوذُ بِكَ مِنْ كُلِّ شَرَ خَزَائِنُهُ بِيَدِكَ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមប្រទានគ្រប់ភាពល្អទាំងអស់ដែលឃ្លាំងរបស់វាស្ថិតនៅក្នុងដៃរបស់ទ្រង់ដល់ខ្ញុំ ហើយសូមទ្រង់មេត្ដាការពារខ្ញុំពីភាពអាក្រក់ទាំងអស់ដែលឃ្លាំងរបស់វាស្ថិតនៅក្នុងដៃរបស់ទ្រង់។

اللَّهمَّ اقْسِمْ لَنَا مِنْ خَشْيَتِكَ مَا يَحُولُ بَيْنَنَا وَبَيْنَ مَعَاصِيكَ، وَمِنْ طَاعَتِكَ مَا تُبَلِّغُنَا بِهِ جَنَّتَكَ، وَمِنَ الْيَقِينِ مَا تُهَوِّنُ عَلَيْنَا مَصَائِبَ الدُّنْيَا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់បែងចែកឱ្យពួកយើងពីការកោតខ្លាចទ្រង់ដែលធ្វើជារបាំងរវាងពួកយើងនិងការមិនស្ដាប់បង្គាប់ទ្រង់ សូមទ្រង់បែងចែកឲ្យពួកយើងនូវការគោរពសក្ការៈចំពោះទ្រង់ដែលនាំពួកយើងទៅកាន់ឋានសួគ៌របស់ទ្រង់ និងពីសេចក្ដីជឿជាក់ដែលជួយពួកយើងឱ្យស្រាលទុក្ខវេទនានៅក្នុងលោកិយនេះ។

اللَّهمَّ مَتِّعْنَا بأسْمَاعِنا، وَأَبْصَارِنَا، وقُوَّتِنَا مَا أحْيَيْتَنَا، وَاجْعَلْهُ الوارثَ مِنَّا[4]، وَاجْعَلْ ثَأرَنَا عَلَى مَنْ ظَلَمَنَا، وَانْصُرْنَا عَلَى مَنْ عَادَانَا، وَلَا تَجْعَلْ مُصيبَتَنَا فِي دِينِنَا، وَلَا تَجْعَلِ الدُّنْيَا أَكْبَرَ هَمِّنَا، وَلَا مَبْلَغَ عِلْمِنَا، وَلَا تُسَلِّطْ عَلَيْنَا مَنْ لَا يَرْحَمُنَا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ផ្ដល់ភាពរីករាយដល់ពួកយើងតាមរយៈការស្ដាប់ ភ្នែក និងភាពរឹងមាំរបស់ពួកយើង ដ៏រាបណាទ្រង់នៅអោយពួកយើងរស់រានមានជីវិត ហើយសូមទ្រង់ធ្វើអោយវាក្លាយជាមរតកបន្ទាប់ពីពួកយើងស្លាប់ទៅ សូមទ្រង់អោយពួកយើងមានឥទ្ធិពល លើអ្នកដែលបំពានមកលើពួកយើង សូមទ្រង់ជួយពួកយើងលើអ្នកដែលធ្វើសត្រូវនឹងពួកយើងសូមទ្រង់កុំផ្ដល់ការលំបាកសំរាប់ពួកយើងក្នុងផ្នែកសាសនារបស់ពួកយើង សូមទ្រង់កុំធ្វើអោយលោកិយក្លាយជាវត្ថុបំណងសំខាន់បំផុតរបស់ពួកយើង សូមទ្រង់កុំបពា្ចប់នូវចំណេះវិជ្ជារបស់ពួកយើង សូមទ្រង់កុំអោយអ្នកដែលមិនអាណិតស្រលាញ់ពួកយើងអាចគ្រប់គ្រងពួកយើង"។ មានន័យថា៖ សូមឱ្យយើងបន្តរក្សានូវកម្លាំងនៃការស្ដាប់ និងការមើលឃើញរបស់យើង បន្ទាប់ពីភាពទន់ខ្សោយនៃសរីរាង្គផ្សេងៗរបស់យើង រហូតដល់ពេលស្លាប់។

اللَّهمَّ إني أَعوذ بك من الجُبْنِ، وأعُوذُ بك من البُخْلِ، وأَعوذُ بك أنْ أُرَدَّ إِلى أرذَلِ العُمر، وأعوذُ بك من فِتْنَةِ الدّنيا وعَذَابِ القَبْرِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាការពារខ្ញុំពីភាពកំសាក និងការពារពីភាពកំណាញ់ និងការពារកុំឱ្យខ្ញុំត្រឡប់ទៅកាន់ភាពសោកសៅបំផុតនៃជីវិត និងការពារពីការល្បួងនៃជីវិតលោកិយ និងទណ្ឌកម្មនៃផ្នូរ។

اللَّهمَّ اغْفِرْ لِي خَطِيئَتِي، وَجَهْلِي، وَإِسْرَافِي فِي أَمْرِي، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهمَّ اِغْفِرْ لِي جِدِّي، وَهَزْلِي، وَخَطَئِي، وَعَمْدِي، وَكُلُّ ذَلِكَ عِنْدِي មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមអភ័យទោសចំពោះកំហុសរបស់ខ្ញុំ ភាពល្ងង់ខ្លៅរបស់ខ្ញុំ ការប្រើប្រាស់ហួសហេតុរបស់ខ្ញុំក្នុងកិច្ចការរបស់ខ្ញុំ និងអ្វីដែលទ្រង់ដឹងច្បាស់ជាងខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមអភ័យទោសចំពោះភាពម៉ីងម៉ាត់របស់ខ្ញុំ ការលេងសើចរបស់ខ្ញុំ កំហុសដោយអចេតនារបស់ខ្ញុំ និងអំពើដោយចេតនារបស់ខ្ញុំ និងអ្វីទាំងអស់នោះនៅក្នុងខ្លួនខ្ញុំ។

اللَّهمَّ اغْفِرْ لِي، وَارْحَمْنِي، وَاهْدِنِي، وَعَافِنِي، وَارْزُقْنِي មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមអភ័យទោសឱ្យខ្ញុំ សូមអាណិតមេត្តាចំពោះខ្ញុំ សូមចង្អុលបង្ហាញខ្ញុំ សូមការពារខ្ញុំ និងសូមផ្ដល់លាភសក្ការៈដល់ខ្ញុំ។

اللَّهمَّ إِنِّي ظَلَمْتُ نَفْسِي ظُلْمًا كَثِيرًا، وَلَا يَغْفِرُ الذُّنُوبَ إِلَاّ أَنْتَ، فَاغْفِرْ لِي مَغْفِرَةً مِنْ عِنْدِكَ، وَارْحَمْنِي، إِنَّكَ أَنْتَ الْغَفُورُ الرَّحِيمُ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំបានធ្វើអំពើអយុត្តិធម៌ចំពោះខ្លួនឯងយ៉ាងច្រើន ហើយគ្មាននរណាអាចអភ័យទោសចំពោះអំពើបាបក្រៅពីទ្រង់ទេ ដូច្នេះសូមទ្រង់អភ័យទោសឱ្យខ្ញុំ ជាការអភ័យទោសពីទ្រង់ និងសូមអាណិតមេត្តាចំពោះខ្ញុំ ពិតណាស់ ទ្រង់គឺជាអ្នកអភ័យទោស ជាអ្នកមេត្តាករុណា។

اللَّهمَّ لَكَ أَسْلَمْتُ، وَبِكَ آمَنْتُ، وَعَليْك تَوَكَّلْتُ، وَإِلَيْكَ أنَبْتُ، وَبِكَ خَاصَمْتُ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ចំពោះទ្រង់ខ្ញុំបានប្រគល់ខ្លួន ចំពោះទ្រង់ខ្ញុំបានមានជំនឿ ចំពោះទ្រង់ខ្ញុំបានប្រគល់ការទុកចិត្ត ចំពោះទ្រង់ខ្ញុំបានវិលត្រឡប់ ហើយជាមួយនឹងទ្រង់ខ្ញុំបានប្រយុទ្ធ។

اللَّهمَّ إني أعُوذُ بعزَّتِكَ؛ لا إلهَ إلَاّ أَنْتَ أنْ تُضلَّني، أَنْتَ الحَيُّ الَّذِي لَا تَمُوتُ، وَالجِنُّ والإنْسُ يَمُوتُونَ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមការពារខ្ញុំដោយអំណាចរបស់ទ្រង់ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីអល់ឡោះឡើយ កុំឱ្យខ្ញុំវង្វេង ទ្រង់គឺជាអ្នករស់ដែលមិនស្លាប់ ហើយជិននិងមនុស្សនឹងស្លាប់។

اللَّهمَّ إنِّي أسْألُكَ مُوجِبَاتِ رَحْمَتِكَ[5]، وَعَزَائِمَ مَغْفِرَتِكَ[6]، والسَّلامَةَ مِنْ كُلِّ إثْمٍ، والغَنِيمَةَ مِنْ كُلِّ بِرٍّ، والفَوْزَ بالجَنَّةِ، والنَّجَاةَ مِنَ النَّارِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមប្រទានឲ្យខ្ញុំនូវក្ដីមេត្តាករុណារបស់ទ្រង់ និងការអត់ឱនទោសដ៏ធំធេងរបស់ទ្រង់ និងសុវត្ថិភាពពីអំពើបាបទាំងអស់ និងភោគផលនៃសកម្មភាពល្អទាំងអស់ និងជោគជ័យនៃឋានសួគ៌ និងការរួចផុតពីនរក។ មានន័យថា៖ សកម្មភាព ពាក្យសម្ដី និងលក្ខណៈសម្បត្តិដែលធ្វើឱ្យខ្ញុំទទួលបានសេចក្ដីមេត្តាពីអ្នកដោយសារវា។ (អាល់អាហ្សាអ៊ីម)៖ ជាពហុវចនៈនៃអាហ្ស៊ីម៉ាស់ គឺជាលក្ខណៈដែលមនុស្សម្នាក់ប្រកាន់ខ្ជាប់៖ មានន័យថា គោលបំណងដែលគាត់មានចេតនាធ្វើ ពីគោលបំណងនៃចិត្ត និងការខំប្រឹងប្រែងក្នុងវា។ មានន័យថា ខ្ញុំសូមឲ្យអ្នកនូវគុណសម្បត្តិទាំងឡាយដែលនាំឱ្យខ្ញុំទទួលបានការអភ័យទោសពីអ្នកដោយសារវា។

اللَّهمَّ اغْفِرْ لِي ذَنْبِي، وَوَسِّعْ لِي فِي دَارِي، وَبَارِكْ لِي فِي رِزْقِي មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមអភ័យទោសអំពើបាបរបស់ខ្ញុំ ពង្រីកលំនៅឋានរបស់ខ្ញុំ និងប្រទានពរជ័យដល់លាភសក្ការៈរបស់ខ្ញុំ។

اللَّهمَّ إنِّي أسْألُكَ مِنْ فَضْلِكَ وَرَحْمَتِكَ، فإِنَّهُ لا يَمْلِكُها إلَاّ أنْتَ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមប្រទានឲ្យខ្ញុំនូវក្ដីមេត្ដាករុណា និងគុណបំណាច់របស់ទ្រង់ ព្រោះគ្មាននរណាម្នាក់គ្រប់គ្រងវាបានឡើយ លើកលែងតែទ្រង់ប៉ុណ្ណោះ។

اللَّهمَّ إِنِّي أَعُوذُ بِكَ مِنْ التَّرَدِّي، وَالْهَدْمِ، وَالْغَرَقِ، وَالْحَرقِ، وَأَعُوذُ بِكَ أَنْ يَتَخَبَّطَنِي الشَّيْطَانُ عِنْدَ الْمَوْتِ، وَأَعُوذُ بِكَ أَنْ أَمُوتَ فِي سَبِيلِكَ مُدْبِرًا، وَأَعُوذُ بِكَ أَنْ أَمُوتَ لَدِيغًا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ការពារខ្ញុំពីការធ្លាក់ចុះ និងការវិនាស និងការលង់ទឹក និងការឆេះ ហើយខ្ញុំសុំពីទ្រង់ឱ្យការពារខ្ញុំពីស៊ៃតនដែលលួងលោមនៅពេលស្លាប់ ហើយសូមទ្រង់ការពារខ្ញុំពីការស្លាប់ក្នុងផ្លូវរបស់ទ្រង់ដោយបរាជ័យ ហើយការពារខ្ញុំពីការស្លាប់ដោយសារពិសសត្វ។

اللَّهمَّ إِني أَعوذ بك من الجُوع، فإِنه بِئْسَ الضْجيعُ، وأعوذ بك من الخِيانة، فإِنها بِئْسَتِ البِطانةُ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់បញ្ជៀសខ្ញុំពីភាពអត់ឃ្លាន ពីព្រោះវាជាសភាពដ៏អាក្រក់ ហើយសូមទ្រង់ការពារខ្ញុំពីការក្បត់ ពីព្រោះវាជាមិត្តភាពដ៏អាក្រក់។

اللَّهمَّ إني أعُوذُ بِكَ مِنَ العَجْزِ، والْكَسَلِ، والجُبْنِ، والْبُخْلِ، والْهَرَمِ، والقَسْوَةِ، والغَفْلَةِ، والعَيْلَةِ[7]، والذِّلَّةِ، والْمَسْكَنَةِ، وأعُوذُ بِكَ مِنَ الفَقْرِ، وَالكُفْرِ، والفُسُوقِ، والشِّقَاقَ، والنِّفَاقِ، والسُّمْعَةِ، والرِّياءِ، وأعُوذُ بِكَ مِنَ الصَّمَمِ، والبَكَمِ، والْجُنُونِ، وَالْجُذَامِ، وَالْبَرَصِ، وَسَيِّئِ الأَسْقَامِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ការពារខ្ញុំពីភាពទន់ខ្សោយ ភាពខ្ជិល កំសាក ភាពកំណាញ់ ភាពចាស់ជរា ភាពរឹងរូស ការធ្វេសប្រហែស ភាពក្រីក្រ ភាពអាម៉ាស់ និងភាពទុរគតភាព។ សូមទ្រង់ការពារខ្ញុំពីភាពក្រីក្រ ការប្រឆាំងសាសនា ភាពទុច្ចរិត ការបែកបាក់ ភាពកុហក ចង់ឲ្យគេឮ និងមើលឃើញ។ ហើយសូមទ្រង់ការពារខ្ញុំពីភាព ពីភាពថ្លង់ ភាពគ ភាពឆ្កួត ជំងឺឃ្លង់ ជំងឺភឿក និងជំងឺអាក្រក់ផ្សេងៗ។ អាល់អៃឡាស់៖ ភាពក្រីក្រ។

اللَّهمَّ إِنِّى أَعُوذُ بِكَ مِنَ الْفَقْرِ، وَالْقِلَّةِ، وَالذِّلَّةِ، وَأَعُوذُ بِكَ مِنْ أَنْ أَظْلِمَ أَوْ أُظْلَمَ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់បញ្ជៀសខ្ញុំពីភាពក្រីក្រ ភាពខ្វះខាត និងភាពអាម៉ាស់។ ហើយសូមទ្រង់ការពារខ្ញុំពីការធ្វើអំពើអយុត្តិធម៌លើអ្នកដទៃ ឬការទទួលរងអំពើអយុត្តិធម៌។

اللَّهمَّ إنِّي أعُوذُ بِكَ مِنْ جارِ السوءِ في دَارِ المُقامَةِ؛ فإنَّ جارَ البادِيَةِ يَتَحَوَّلُ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ការពារខ្ញុំពីអ្នកជិតខាងអាក្រក់នៅក្នុងលំនៅដ្ឋានអចិន្ត្រៃយ៍ ព្រោះអ្នកជិតខាងនៅតំបន់ដាច់ស្រយាលអាចផ្លាស់ប្តូរបាន។

اللَّهمَّ إِنِّي أَعُوذُ بِكَ مِنْ قَلْبٍ لَا يَخْشَعُ، وَمن نَفْسٍ لَا تَشْبَعُ، وَمن دُعَاءٍ لَا يُسْمَعُ، وَمن عِلْمٍ لَا يَنْفَعُ، اللَّهمَّ إِنِّي أَعُوذُ بِكَ مِنْ هُؤُلَاءِ الأَرْبَعِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់បញ្ជៀសខ្ញុំពីចិត្តដែលមិនកោតខ្លាច ពីខ្លួនប្រាណដែលមិនចេះឆ្អែត ពីការទូអាដែលមិនត្រូវបានឮ និងពីចំណេះដឹងដែលមិនមានប្រយោជន៍។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ការពារខ្ញុំពីអ្វីទាំងបួននេះ។

اللَّهم إني إعوذُ بك من يومِ السوءِ، ومنْ ليلةِ السوءِ، ومنْ ساعة السوءِ، ومنْ صاحبِ السوءِ، ومنْ جارِ السوءِ في دارِ المُقامة មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ការពារខ្ញុំពីថ្ងៃអាក្រក់ ពីរាត្រីអាក្រក់ ពីម៉ោងអាក្រក់ ពីមិត្តអាក្រក់ និងពីអ្នកជិតខាងអាក្រក់នៅក្នុងលំនៅដ្ឋានអចិន្ត្រៃយ៍។

اللَّهم إني أسألك الجنة وأستجير بك من النار មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទានខ្ញុំនូវឋានសួគ៌ និងសូមការពារខ្ញុំពីភ្លើងនរក។

اللَّهمَّ فَقِّهني فِي الدِّينِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមផ្តល់ឱ្យខ្ញុំនូវការយល់ដឹងនៅក្នុងសាសនាផង។

اللَّهمَّ إِنِّي أَعُوذُ بِكَ أَنْ أُشْرِكَ بِكَ وَأَنَا أَعْلَمُ، وَأَسْتَغْفِرُكَ لِمَا لَا أَعْلَمُ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ការពារខ្ញុំពីការប្រព្រឹត្តស្មើជាមួយអល់ឡោះ(ស្ហ៊ីរិក)ដោយដឹងខ្លួន ហើយសូមអភ័យទោសចំពោះអ្វីដែលខ្ញុំមិនដឹង។

اللَّهمَّ انْفَعْنِي بِمَا عَلَّمْتَنِي، وَعَلِّمْنِي مَا يَنْفَعُنِي، وَزِدْنِي عِلْمًا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមឱ្យអ្វីដែលទ្រង់បានបង្រៀនខ្ញុំ មានប្រយោជន៍ដល់ខ្ញុំ។ សូមបង្រៀនខ្ញុំអំពីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំ និងសូមបង្កើនចំណេះដឹងរបស់ខ្ញុំផង។

اللَّهمَّ إِنِّي أَسْأَلُكَ عِلْمًا نَافِعًا، وَرِزْقًا طَيِّبًا، وَعَمَلًا مُتَقَبَّلًا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទាននូវចំណេះដឹងដែលមានប្រយោជន៍ដល់ខ្ញុំ លាភសក្ការៈដែលល្អ និងទង្វើដែលត្រូវបានទទួលយក។

اللَّهمَّ إِنِّي أَسْأَلُكَ يَا اللَّه بِأَنَّكَ الْوَاحِدُ الْأَحَدُ الصَّمَدُ الَّذِي لَمْ يَلِدْ وَلَمْ يُولَدْ وَلَمْ يَكُنْ لَهُ كُفُوًا أَحَدٌ أَنْ تَغْفِرَ لِي ذُنُوبِي إِنَّكَ أَنْتَ الْغَفُورُ الرَّحِيمُ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់តែម្នាក់គត់ ជាអ្នកដែលគ្មានទីពឹង ជាអ្នកដែលមិនបានប្រសូតបុត្រ ហើយទ្រង់ក៏មិនត្រូវបានគេប្រសូតដែរ ហើយក៏គ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ដែរ សូមទ្រង់អត់ទោសចំពោះបាបកម្មរបស់ខ្ញុំផង ពិតណាស់ទ្រង់គឺជាអ្នកអត់ទោស ជាអ្នកមេត្តាករុណា។

اللَّهمَّ إِنِّي أَسْأَلُكَ بِأَنَّ لَكَ الْحَمْدَ، لَا إِلَهَ إِلَّا أَنْتَ، وَحْدَكَ لَا شَرِيكَ لَكَ الْمَنَّانُ يَا بَدِيعَ السَّمَوَاتِ وَالْأَرْضِ، يَا ذَا الْجَلَالِ وَالْإِكْرَامِ، يَا حَيُّ يَا قَيُّومُ، إِنِّي أَسْأَلُكَ الْجَنَّةَ وأَعُوذُ بِكَ مِنَ النَّارِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់តែម្នាក់គត់ ដោយសារការសរសើរជារបស់ទ្រង់ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីអល់ឡោះឡើយ ទ្រង់តែមួយគត់ គ្មានដៃគូ ជាអ្នកប្រទានពរ ឱអ្នកបង្កើតមេឃនិងដី ឱម្ចាស់នៃភាពរុងរឿងនិងកិត្តិយស ឱអ្នកដែលមានជីវិតនិងអ្នកដែលគ្រប់គ្រង សូមទ្រង់ប្រទានឲ្យខ្ញុំឋានសួគ៌ពីទ្រង់ និងសុំការការពារពីឋាននរក។

اللَّهمَّ إِنِّي أَسْأَلُكَ بِأَنِّي أَشْهَدُ أَنَّكَ أَنْتَ اللَّه، لَا إِلَهَ إِلَّا أَنْتَ، اَلْأَحَدُ، اَلصَّمَدُ، اَلَّذِي لَمْ يَلِدْ، وَلَمْ يُولَدْ، وَلَمْ يَكُنْ لَهُ كُفُوًا أَحَدٌ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់តែម្នាក់គត់ ដោយខ្ញុំសូមធ្វើសាក្សីថាទ្រង់គឺជាព្រះ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីអល់ឡោះ ជាអ្នកដែលគ្មានទីពឹង ជាអ្នកដែលមិនបានប្រសូតបុត្រ ហើយទ្រង់ក៏មិនត្រូវបានគេប្រសូតដែរ ហើយក៏គ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ដែរ ។

ربِّ اغْفِر لي وتُب عَليَّ، إنك أَنت التَّوَّابُ الغَفورُ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមអត់ទោសដល់ខ្ញុំ និងទទួលយកការសារភាពរបស់ខ្ញុំ ពិតណាស់ទ្រង់គឺជាអ្នកទទួលយកការសារភាព ជាអ្នកអត់ទោស។

اللَّهمَّ بِعِلْمِكَ الْغَيْب، وَقُدْرَتِكَ عَلَى الْخَلْقِ، أَحْيِنِي مَا عَلِمْتَ الْحَيَاةَ خَيْرًا لِي، وَتَوَفَّنِي إِذَا عَلِمْتَ الْوَفَاةَ خَيْرًا لِي មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ដោយចំណេះដឹងរបស់ទ្រង់នៃអ្វីដែលអាថ៌កំបាំង និងអំណាចរបស់ទ្រង់លើការបង្កើត សូមឱ្យខ្ញុំរស់នៅក្នុងពេលដែលទ្រង់ដឹងថាជីវិតល្អសម្រាប់ខ្ញុំ និងសូមឱ្យខ្ញុំស្លាប់នៅពេលដែលទ្រង់ដឹងថាសេចក្តីស្លាប់ល្អសម្រាប់ខ្ញុំ។

اللَّهمَّ أَسْأَلُكَ خَشْيَتَكَ فِي الْغَيْبِ وَالشَّهَادَةِ، وَأَسْأَلُكَ كَلِمَةَ الْحَقِّ فِي الرِّضَا وَالْغَضَبِ، وَأَسْأَلُكَ الْقَصْدَ فِي الْفَقْرِ وَالْغِنَى، وَأَسْأَلُكَ نَعِيمًا لَا يَنْفَدُ، وَأَسْأَلُكَ قُرَّةَ عَيْنٍ لَا تَنْقَطِعُ، وَأَسْأَلُكَ الرِّضَاءَ بَعْدَ الْقَضَاءِ، وَأَسْأَلُكَ بَرْدَ الْعَيْشِ بَعْدَ الْمَوْتِ، وَأَسْأَلُكَ لَذَّةَ النَّظَرِ إِلَى وَجْهِكَ، وَالشَّوْقَ إِلَى لِقَائِكَ فِي غَيْرِ ضَرَّاءَ مُضِرَّةٍ، وَلَا فِتْنَةٍ مُضِلَّةٍ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់តែម្នាក់គត់នូវការកោតខ្លាចទ្រង់ក្នុងសេចក្តីអាថ៌កំបាំង និងក្នុងការលាតត្រដាង និងសូមសុំពាក្យសច្ចៈក្នុងពេលសប្បាយនិងក្នុងពេលខឹង និងសូមសុំការប្រុងប្រយ័ត្នក្នុងពេលក្រនិងពេលមាន និងសូមសុំពរជ័យដែលមិនចេះអស់ និងសូមសុំភាពរីករាយដែលមិនចេះបាត់បង់ និងសូមសុំភាពពេញចិត្តបន្ទាប់ពីការកំណត់ និងសូមសុំជីវិតដ៏ត្រជាក់បន្ទាប់ពីការស្លាប់ និងសូមសុំសេចក្តីសុខនៃការមើលទៅមុខរបស់ទ្រង់ និងការនឹកនាទៅជួបទ្រង់ដោយគ្មានទុក្ខវេទនានិងគ្មានការវង្វេង។

اللَّهمَّ زَيِّنَّا بِزِينَةِ الْإِيمَانِ، وَاجْعَلْنَا هُدَاةً مُهْتَدِينَ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមលម្អយើងដោយគ្រឿងលម្អនៃគោលជំនឿ និងធ្វើឱ្យយើងជាអ្នកចង្អុលបង្ហាញដែលត្រូវបានណែនាំ។

اللَّهمَّ ارْزُقْنِي حُبَّكَ، وَحُبَّ مَنْ يَنْفَعُنِي حُبُّهُ عِنْدَكَ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមប្រទានដល់ខ្ញុំនូវការស្រលាញ់ទ្រង់ និងការស្រលាញ់អ្នកដែលស្រលាញ់ខ្ញុំដែលមានប្រយោជន៍ចំពោះខ្ញុំនៅចំពោះទ្រង់។

اللَّهمَّ مَا رَزَقْتَنِي مِمَّا أُحِبُّ فَاجْعَلْهُ قُوَّةً لِي فِيمَا تُحِبُّ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! អ្វីដែលទ្រង់បានប្រទានដល់ខ្ញុំដែលខ្ញុំស្រលាញ់ សូមធ្វើឱ្យវាជាកម្លាំងសម្រាប់ខ្ញុំក្នុងអ្វីដែលទ្រង់ស្រលាញ់។

اللَّهمَّ وَمَا زَوَيْتَ عَنِّي مِمَّا أُحِبُّ فَاجْعَلْهُ فَرَاغًا لِي فِيمَا تُحِبُّ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! អ្វីដែលទ្រង់ដកចេញពីខ្ញុំដែលខ្ញុំស្រឡាញ់ សូមធ្វើឱ្យវាក្លាយជាពេលវេលាទំនេររបស់ខ្ញុំសម្រាប់អ្វីដែលទ្រង់ស្រឡាញ់។

اللَّهمَّ إِنِّي أَعُوذُ بِكَ مِنَ الْجُبْنِ، وَالْبُخْلِ، وَسُوءِ الْعُمُرِ، وَفِتْنَةِ الصَّدْرِ، وَعَذَابِ الْقَبْرِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ការពារខ្ញុំពីភាពកំសាក ភាពកំណាញ់ អាយុជីវិតអាក្រក់ ការល្បួងក្នុងដួងចិត្ត និងទណ្ឌកម្មនៃផ្នូរ។

اللَّهمَّ رَبَّ جِبْرَائِيلَ وَمِيكَائِيلَ، وَرَبَّ إِسْرَافِيلَ، أَعُوذُ بِكَ مِنْ حَرِّ النَّارِ، وَمِنْ عَذَابِ الْقَبْرِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ម្ចាស់នៃម៉ាឡើអ៊ីកាត់ជីព្រេល និងមីកាអេល និងម្ចាស់នៃអ៊ីស្រហ្វេល ខ្ញុំសុំទ្រង់ការពារខ្ញុំពីកំដៅនៃភ្លើងនរក និងពីទាណ្ឌកម្មនៃផ្នូរ។

اللَّهمَّ أَلْهِمْنِي رُشْدِي، وَأَعِذْنِي مِنْ شَرِّ نَفْسِي មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមបំផុសឆន្ទៈខ្ញុំឱ្យមានការដឹកនាំត្រឹមត្រូវ និងការពារខ្ញុំពីអំពើអាក្រក់របស់ខ្លួនខ្ញុំផ្ទាល់។

اللَّهمَّ إِنِّي أَسْأَلُكَ عِلْمًا نَافِعًا، وَأَعُوذُ بِكَ مِنْ عِلْمٍ لَا يَنْفَعُ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមប្រទានដល់ខ្ញុំនូវចំណេះដឹងដែលមានប្រយោជន៍ពីទ្រង់ និងការពារខ្ញុំពីចំណេះដឹងដែលគ្មានប្រយោជន៍។

اللَّهمَّ رَبَّ السَّمَوَاتِ السبع، وَرَبَّ الْأَرْضِ، وَرَبَّ الْعَرْشِ الْعَظِيمِ، رَبَّنَا وَرَبَّ كُلِّ شَيْءٍ، فَالِقَ الْحَبِّ وَالنَّوَى[8]، وَمُنْزِلَ التَّوْرَاةِ وَالْإِنْجِيلِ وَالْفُرْقَانِ، أَعُوذُ بِكَ مِنْ شَرِّ كُلِّ شَيْءٍ أَنْتَ آخِذٌ بِنَاصِيَتِهِ، اللَّهمَّ أَنْتَ الْأَوَّلُ فَلَيْسَ قَبْلَكَ شَيْءٌ، وَأَنْتَ الْآخِرُ فَلَيْسَ بَعْدَكَ شَيْءٌ، وَأَنْتَ الظَّاهِرُ فَلَيْسَ فَوْقَكَ شَيْءٌ، وَأَنْتَ الْبَاطِنُ فَلَيْسَ دُونَكَ شَيْءٌ، اقْضِ عَنَّا الدَّيْنَ، وَأَغْنِنَا مِنْ الْفَقْرِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ម្ចាស់នៃមេឃទាំងប្រាំពីរ ម្ចាស់នៃផែនដី និងម្ចាស់នៃអារ៉ស្ហដ៏អស្ចារ្យ ម្ចាស់របស់យើង និងម្ចាស់នៃអ្វីៗគ្រប់យ៉ាង អ្នកដែលបំបែកគ្រាប់រុក្ខជាតិ ធ្វើឲ្យបណ្ដូលដុះចេញជារុក្ខជាតិ អ្នកដែលបញ្ចុះគម្ពីរតៅរ៉ត និងគម្ពីរអ៊ីញជីល និងគម្ពីរហ្វួរកន ខ្ញុំទ្រង់ការពារខ្ញុំពីអំពើអាក្រក់នៃអ្វីៗគ្រប់យ៉ាងដែលទ្រង់គ្រប់គ្រងវា ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាដើមដំបូង គ្មានអ្វីមុនទ្រង់ ហើយទ្រង់គឺជាចុងក្រោយ គ្មានអ្វីក្រោយទ្រង់ ហើយទ្រង់គឺជាអ្នកខាងលើ គ្មានអ្វីនៅលើទ្រង់ ហើយទ្រង់គឺជាអ្នកខាងក្នុង គ្មានអ្វីក្រៅពីទ្រង់ សូមលុបបំណុលយើង និងធ្វើឱ្យយើងចាកផុតពីភាពក្រីក្រផង។ មានន័យថា៖ ការបំបែកគ្រាប់ពូជដើម្បីចេញជាកួរ និងគ្រាប់ផ្លែដើម្បីចេញជាល្មើ។ ដកស្រង់ពីសៀវភៅ៖ المفهم لما أشكل من تلخيص كتاب مسلم (7/ 41)

اللَّهمَّ أَلِّفْ بَيْنَ قُلُوبِنَا، وَأَصْلِحْ ذَاتّ بَيْنِنَا، وَاهْدِنَا سُبُلَ السَّلَامِ، وَنَجِّنَا مِنْ الظُّلُمَاتِ إلَى النُّورِ، وَجَنِّبْنَا الْفَوَاحِشَ وَالْفِتَنَ، مَا ظَهَرَ مِنْهَا، وَمَا بَطَنَ، وَبَارِكْ لَنَا فِي أَسْمَاعِنَا، وَأَبْصَارِنَا، وَقُلُوبِنَا، وَأَزْوَاجِنَا، وَذُرِّيَّاتِنَا، وَتُبْ عَلَيْنَا إنَّك أَنْتَ التَّوَّابُ الرَّحِيمُ، وَاجْعَلْنَا شَاكِرِينَ لِنِعَمِك، مُثْنِينَ بِهَا عَلَيْكَ، قَابِلِينَ لهَا، وَأَتِممْها عَلَيْنَا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់បង្រួបបង្រួមឲ្យមានសាមគ្គីភាពក្នុងចិត្តរបស់យើង និងសុខសាន្តក្នុងទំនាក់ទំនងរបស់យើង។ សូមចង្អុលបង្ហាញយើងតាមផ្លូវនៃសន្តិភាព សង្គ្រោះយើងពីភាពងងឹតទៅកាន់ពន្លឺ និងការពារយើងពីការប្រព្រឹត្តិអនាចារ និងការល្បួងទាំងចំហនិងលាក់កំបាំង។ សូមប្រទានពរដល់ការស្តាប់ ការមើលឃើញ ចិត្ត គូស្រករ និងកូនចៅរបស់យើង។ សូមទទួលការសារភាពរបស់យើង ពីព្រោះទ្រង់គឺជាអ្នកទទួលការសារភាព មានក្ដីមេត្តាករុណា។ សូមធ្វើឱ្យយើងក្លាយជាអ្នកដឹងគុណចំពោះពរជ័យរបស់ទ្រង់ សរសើរទ្រង់ចំពោះពរជ័យទាំងនោះ ទទួលយកពរជ័យទាំងនោះ និងបំពេញពរជ័យទាំងនោះសម្រាប់យើង។

اللَّهمَّ إنّي أسْألُكَ خَيرَ المسْأَلَةِ، وخَيْرَ الدُّعَاءِ، وخَيْرَ النَّجَاح، وخَيْرَ العَمَلِ، وخَيْرَ الثَّوابِ، وخَيْرَ الْحَيَاةِ، وخَيْرَ الْمَمَاتِ، وثَبِّتْنِي، وثَقِّلْ مَوَازِينِي، وحَقِّقْ إيْمانِي، وَارْفَعْ دَرَجاتِي، وَتَقَبَّلْ صَلَاتِي، وَاغْفِرْ خَطِيئَتِي، وَأَسْأَلُكَ الدَّرجَاتِ العُلَا مِنَ الْجَنَّةِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទានដល់ខ្ញុំនូវការសុំដ៏ល្អបំផុត ការបួងសួងដ៏ល្អបំផុត ជោគជ័យដ៏ល្អបំផុត ទង្វើដ៏ល្អបំផុត រង្វាន់ដ៏ល្អបំផុត ជីវិតដ៏ល្អបំផុត និងការបញ្ចប់ជីវិតដ៏ល្អបំផុត។ សូមទ្រង់ពង្រឹងខ្ញុំ ធ្វើឲ្យជញ្ជីងរបស់ខ្ញុំធ្ងន់ ពង្រឹងជំនឿរបស់ខ្ញុំ លើកកម្ពស់ឋានៈរបស់ខ្ញុំ ទទួលយកការសឡាតរបស់ខ្ញុំ អភ័យទោសកំហុសរបស់ខ្ញុំ ហើយខ្ញុំសុំឋានៈខ្ពស់បំផុតនៃឋានសួគ៌។

اللَّهمَّ إنّي أَسْأَلُكَ فَوَاتِحَ الْخَيْرِ، وخَوَاتِمَهُ، وَجَوَامِعَهُ، وَأَوَّلَهُ، وَظَاهِرَهُ، وَبَاطِنَهُ، وَالدَّرَجَاتِ الْعُلَا مِنَ الْجَنَّةِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់នូវដើមនៃសេចក្តីល្អ ទីបញ្ចប់នៃសេចក្តីល្អ ភាពទូលំទូលាយនៃសេចក្តីល្អ ចំណុចចាប់ផ្តើមនៃសេចក្តីល្អ សេចក្តីល្អខាងក្រៅ សេចក្តីល្អខាងក្នុង និងកម្រិតខ្ពស់បំផុតនៃឋានសួគ៌។

اللَّهمّ إِنّي أَسْأَلُكَ خَيْرَ مَا آتِي، وَخَيْرَ مَا أَفْعَلُ، وَخَيْرَ مَا أعْمَلُ، وَخَيْرَ مَا بَطَنَ، وَخَيْرَ مَا ظَهَرَ، وَالدَّرَجَاتِ الْعُلَا مِنَ الْجَنَّةِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់នូវអ្វីដែលខ្ញុំនាំមកមានភាពល្អបំផុត អ្វីដែលខ្ញុំធ្វើមានភាពល្អបំផុត អ្វីដែលខ្ញុំសម្រេចបានមានភាពល្អបំផុត អ្វីដែលលាក់កំបាំងរបស់ខ្ញុំមានភាពល្អបំផុត អ្វីដែលបង្ហាញរបស់ខ្ញុំមានភាពល្អបំផុត និងកម្រិតខ្ពស់បំផុតនៃឋានសួគ៌។

اللَّهمَّ إنّي أَسْأَلُكَ أَنْ تَرْفَعَ ذِكْرِي، وَتَضَعَ وِزْرِي، وَتُصْلِحَ أَمْرِي، وَتُطَهِّرَ قَلْبي، وَتُحَصِّنَ فَرْجِي، وَتُنَوِّرَ قَلْبِي، وَتَغْفِرَ لِي ذَنْبِي، وَأَسْأَلُكَ الدَّرَجَاتِ الْعُلَا مِنَ الْجَنَّةِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសូមពីទ្រង់នូវការនឹកនាដល់ខ្ញុំ លុបបំបាត់បន្ទុកខ្ញុំ កែលម្អកិច្ចការខ្ញុំ បន្សុទ្ធចិត្តខ្ញុំ ការពារកិត្តិយសខ្ញុំ បំភ្លឺចិត្តខ្ញុំ អភ័យទោសអំពើបាបកម្មរបស់ខ្ញុំ ហើយសូមទ្រង់ប្រទាននូវឋានៈខ្ពស់បំផុតនៃឋានសួគ៌។

اللَّهمَّ إنّي أَسْأَلُكَ أَنْ تُبارِكَ فِي نَفْسِي، وَفِي سَمْعِي، وَفِي بَصَرِي، وَفِي رُوحِي، وَفِي خَلْقِي، وَفِي خُلُقِي، وَفِي أهْلِي، وَفِي مَحْيَايَ، وَفِي مَمَاتِي، وَفِي عَمَلِي، فَتَقَبَّلْ حَسَنَاتِي، وَأَسْأَلُكَ الدَّرَجَاتِ الْعُلَا مِنَ الْجَنَّةِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទានពរជ័យដល់ខ្លួនខ្ញុំ ការស្តាប់របស់ខ្ញុំ ការមើលឃើញរបស់ខ្ញុំ វិញ្ញាណរបស់ខ្ញុំ ការបង្កើតរបស់ខ្ញុំ ចរិតរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំ ជីវិតរស់នៅរបស់ខ្ញុំ សេចក្តីស្លាប់របស់ខ្ញុំ និងកិច្ចការរបស់ខ្ញុំ។ សូមទទួលយកអំពើល្អរបស់ខ្ញុំ ហើយខ្ញុំសុំពីទ្រង់នូវឋានៈខ្ពស់បំផុតនៃឋានសួគ៌។

اللَّهمَّ، جَنِّبْنِي مُنْكَرَاتِ الأَخْلاقِ، وَالأَعْمَالِ، وَالأَهْوَاءِ، وَالأدْوَاءِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ការពារខ្ញុំពីចរិតអាក្រក់ ទង្វើអាក្រក់ តណ្ហា និងជំងឺ។

اللَّهمَّ قَنِّعْنِي بِمَا رَزَقْتَنِي، وَبَارِكْ لِي فِيهِ، وَاخْلُفْ عَلَيَّ كُلَّ غَائِبَةٍ لِي بِخَيْرٍ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ធ្វើឲ្យខ្ញុំពេញចិត្តនឹងអ្វីដែលទ្រង់បានផ្តល់ឲ្យខ្ញុំ ប្រទានពរដល់វា និងជំនួសអ្វីដែលខ្ញុំបាត់បង់ដោយសេចក្តីល្អ។

اللَّهمَّ حَاسِبْنِي حِسَابًا يَسِيرًا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់នាំមកឲ្យខ្ញុំនូវការជំនុំជម្រះដ៏ងាយស្រួល។

اللَّهمَّ أَعِنِّي عَلَى ذِكْرِكَ، وَشُكْرِكَ، وَحُسْنِ عِبَادَتِكَ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ជួយខ្ញុំឲ្យចងចាំទ្រង់ ដឹងគុណទ្រង់ និងគោរពសក្ការៈទ្រង់ដោយល្អប្រសើរ។

اللَّهم إِنِّي أَسْأَلُكَ إِيمَانًا لَا يَرْتَدُّ، وَنَعِيمًا لَا يَنْفَدُ، وَمُرَافَقَةَ نَبِيِّكَ مُحَمَّدٍ صلى الله عليه وسلم فِي أَعْلَى جَنَّةِ الْخُلْدِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទានជំនឿដែលមិនវិលត្រឡប់ សេចក្តីសុខដែលមិនចេះអស់ និងភាពជាដៃគូជាមួយនឹងព្យាការី មូហាំម៉ាត់ (ស.អ.វ) នៅកម្រិតខ្ពស់បំផុតនៃឋានសួគ៌ដ៏អមត។

اللَّهمَّ قِنِي شَرَّ نَفْسِي، وَاعْزِمْ لِي عَلَى أَرْشَدِ أَمْرِي، اللَّهمَّ اغْفِرْ لِي مَا أَسْرَرْتُ، وَمَا أَعْلَنْتُ، وَمَا أَخْطَأْتُ، وَمَا عَمَدْتُ، وَمَا عَلِمْتُ، وَمَا جَهِلْتُ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ការពារខ្ញុំពីអំពើអាក្រក់របស់ខ្លួនខ្ញុំ និងណែនាំខ្ញុំទៅកាន់ផ្លូវដ៏ត្រឹមត្រូវបំផុត។ ឱអល់ឡោះជាម្ចាស់! សូមអភ័យទោសអ្វីដែលខ្ញុំលាក់កំបាំង អ្វីដែលខ្ញុំលាតត្រដាង អ្វីដែលខ្ញុំបានធ្វើដោយអចេតនា អ្វីដែលខ្ញុំធ្វើដោយចេតនា អ្វីដែលខ្ញុំដឹង និងអ្វីដែលខ្ញុំមិនដឹង។

اللَّهمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ការពារខ្ញុំពីបន្ទុកបំណុល ជ័យជម្នះរបស់សត្រូវ និងការសប្បាយរីករាយរបស់សត្រូវចំពោះការវិនាសរបស់ខ្ញុំ។

اللَّهمَّ اغْفِرْ لِي، وَاهْدِنِي، وَارْزُقْنِي، وَعَافِنِي، أَعُوذُ بِاللَّه مِنْ ضِيقِ الْمَقَامِ يَوْمَ الْقِيَامَةِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់អភ័យទោសឲ្យខ្ញុំ ចង្អុលបង្ហាញខ្ញុំ ផ្តល់លាភសក្ការៈឲ្យខ្ញុំ ការពារខ្ញុំ។ ខ្ញុំទ្រង់ការពារខ្ញុំពីភាពចង្អៀតនៃឋានៈនៅថ្ងៃបរលោក។

اللَّهمَّ مَتِّعْنِي بِسَمْعِي، وَبَصَرِي، وَاجْعَلْهُمَا الْوَارِثَ مِنِّي، وَانْصُرْنِي عَلَى مَنْ يَظْلِمُنِي، وَخُذْ مِنْهُ بِثَأْرِي មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ផ្ដល់ឲ្យខ្ញុំនូវសេចក្ដីរីករាយពីការស្តាប់និងការមើលឃើញរបស់ខ្ញុំ ធ្វើឲ្យវាក្លាយជាអ្នកស្នងមរតករបស់ខ្ញុំ សូមជួយខ្ញុំយកឈ្នះលើអ្នកដែលបង្កភាពអយុត្តិធម៌ដល់ខ្ញុំ និងសងសឹកលើខ្ញុំ

اللَّهمَّ إنِي أَسْأَلُكَ عِيشَةً نَقِيَّةً، ومِيتَةً سَوِيّةً، ومَردّاً غَيْرَ مُخْزٍ، ولَا فَاضِحٍ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទានជីវិតដ៏បរិសុទ្ធដល់ខ្ញុំ ការស្លាប់ដោយសុខសាន្ត និងការវិលត្រឡប់ដែលគ្មានភាពអាមាស់ឬអៀនខ្មាស់ផង។

اللَّهمَّ أَحْسَنْتَ خَلْقِي، فَأَحْسِنْ خُلُقِي មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ទ្រង់បានបង្កើតខ្ញុំឲ្យមានរាងកាយល្អឥតខ្ចោះ ដូច្នេះសូមធ្វើឲ្យចរិតរបស់ខ្ញុំល្អឥតខ្ចោះផង។

اللَّهمِ اَغْفِرْ لِلْمُؤْمِنِينَ وَالمُؤْمِنَاتِ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់អភ័យទោសដល់បុរសនិងស្ត្រីដែលមានជំនឿទាំងអស់ផង។

اللَّهمَّ ثَبِّتني وَاجْعَلْني هَادِيًا مَهْدِيًّا មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ពង្រឹងខ្ញុំ និងធ្វើឲ្យខ្ញុំក្លាយជាអ្នកចង្អុលបង្ហាញនិងទទួលបានការចង្អុលបង្ហាញនូវភាពត្រឹមត្រូវផង។

اللَّهمَّ آتِنِي الْحِكْمَةَ الّتِي مَنْ أُوتِيهَا فَقَدْ أُوتِيَ خَيْراً كَثِيراً មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទានដល់ខ្ញុំនូវប្រាជ្ញាដ៏ល្អបំផុតដែលអ្នកណាក៏ដោយដែលទទួលបានវាពិតជាបានទទួលអំណោយដ៏ល្អជាច្រើន។

والله أعلم وصلى الله وسلم على نبينا محمد អល់ឡោះដឹងបំផុត ហើយសូមអល់ឡោះជាម្ចាស់ប្រទានពរនិងសន្តិភាពដល់ព្យាការីយើង មូហាំម៉ាត់ ﷺ ។