Skip to content

“បុគ្គលណាថែរក្សាលើការសឡាតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់ក្រោយពីវា អល់ឡោះជាម្ចាស់នឹងដាក់បម្រាមរូបគេពីឋាននរក”។

អំពី អ៊ុមមូហាពីហ្ពះ رضي الله عنها ដែលជាភរិយារបស់ណាពី ﷺ បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“បុគ្គលណាថែរក្សាលើការសឡាតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់ក្រោយពីវា អល់ឡោះជាម្ចាស់នឹងដាក់បម្រាមរូបគេពីឋាននរក”។

«مَنْ حَافَظَ عَلَى أَرْبَعِ رَكَعَاتٍ قَبْلَ الظُّهْرِ وَأَرْبَعٍ بَعْدَهَا حَرَّمَهُ اللَّهُ عَلَى النَّارِ».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានផ្តល់ដំណឹងរីករាយដល់អ្នកដែលសឡាតស៊ូណិតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហូរ ហើយតែងតែធ្វើវាជាប្រចាំថា អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេពីឋាននរក។

មេរៀនដែលទាញបានពីហាទីស្ហ

ស៊ូណិតថែរក្សាលើការសឡាតស៊ូណិតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហូរ

ស៊ូណិតរ៉វ៉ាតិបមុនសឡាតដែលជាកាតព្វកិច្ច មានបុព្វហេតុជាច្រើន ក្នុងចំណោមនោះ គឺដើម្បីជាការត្រៀមចិត្តមុនចូលដល់សឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)។ ចំណែកឯសឡាតស៊ូណិតក្រោយសឡាតដែលជាកាតព្វកិច្ចវិញ ក្នុងចំណោមបុព្វហេតុរបស់វា គឺជួយបំពេញកំហុសឆ្គងក្នុងសឡាតដែលជាកាតព្វកិច្ច។

ស៊ូណិតរ៉វ៉ាតិប គឺផ្តល់នូវផលប្រយោជន៍ជាច្រើន ក្នុងចំណោមនោះ គឺបង្កើននូវផលបុណ្យ ជម្រុះចោលនូវបាបកម្ម និងលើកឋានៈក្នុងឋានសួគ៌។

ជាគោលការណ៍របស់អះលុស្ស៊ុណ្ណះ ចំពោះហាទីស្ហស្តីពីការសន្យាផ្តល់ផលបុណ្យ ដូចជាហាទីស្ហនេះជាដើម គឺត្រូវបានបកស្រាយជាមួយនឹងលក្ខខណ្ឌនិងការអនុវត្តចំពោះអ្នកដែលស្លាប់ក្នុងនាមជាអ្នកមានជំនឿលើអល់ឡោះតែមួយ(តាវហេទ) ព្រោះអ្នកប្រព្រឹត្តអំពើបាបក្នុងចំណោមអ្នកដែលមានជំនឿលើអល់ឡោះតែមួយ(តាវហេទ) គឺសក្តិសមនឹងទទួលទណ្ឌកម្ម ក៏ប៉ុន្តែមិនស្ថិតនៅជាអមតៈក្នុងឋាននរកឡើយ ប្រសិនបើគេត្រូវទទួលទណ្ឌកម្មនោះ។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (2/ 448) (1269).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (1/ 452) (428).

ស៊ូណាន់ អាន់ណាសាអ៊ី (3/ 265) (1816).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (2/ 238) (1160).

មុសណាត់អះម៉ាត់ (44/ 358) (26772).

បន្ថែមទៀត (4)

سبل السلام شرح بلوغ المرام.

لمحمد الصنعاني (1/ 336).

توضيح الأحكام مِن بلوغ المرام.

لعبد الله البسام (2/ 381).