ក្រោយពេលដែលគេបានបញ្ចុះ៖ {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] (នៅពេលដែលជំនួយរបស់អល់ឡោះ និងជ័យជម្នះបានមកដល់) រាល់ពេលដែលណាពី ﷺ សឡាត លោកតែងសូត្រថា៖ سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي (ឱម្ចាស់របស់ពួកយើង! ទ្រង់ដ៏មហាបរិសុទ្ធ! រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យពួកយើងផង)។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖
ក្រោយពេលដែលគេបានបញ្ចុះ៖ {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] (នៅពេលដែលជំនួយរបស់អល់ឡោះ និងជ័យជម្នះបានមកដល់) រាល់ពេលដែលណាពី ﷺ សឡាត លោកតែងសូត្រថា៖ سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي (ឱម្ចាស់របស់ពួកយើង! ទ្រង់ដ៏មហាបរិសុទ្ធ! រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យពួកយើងផង)។ ហើយអំពី អាអ៊ីស្ហះ ដដែល គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកច្រើនសូត្រនៅក្នុងពេលរូកុ និងស៊ូជោតរបស់លោកថា៖ " سُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمدِكَ ، اللَّهُمَّ اغْفِرْ لِي " (ឱម្ចាស់របស់ពួកយើង! ទ្រង់ដ៏មហាបរិសុទ្ធ! រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យដល់ខ្ញុំផង) ដោយលោកអនុវត្តតាមគម្ពីរគួរអាន។
مَا صَلَّى النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ صَلاَةً بَعْدَ أَنْ نَزَلَتْ عَلَيْهِ: {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] إِلَّا يَقُولُ فِيهَا: «سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي». وعَنْها قَالَتْ: كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يُكْثِرُ أَنْ يَقُولَ فِي رُكُوعِهِ وَسُجُودِهِ: «سُبْحَانَكَ اللهُمَّ رَبَّنَا وَبِحَمْدِكَ، اللهُمَّ اغْفِرْ لِي» يَتَأَوَّلُ الْقُرْآنَ.
អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បានប្រាប់ថា ជាការពិតណាស់ ណាពី ﷺ នៅពេលដែលបន្ទូលរបស់អល់ឡោះ៖ “إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ” (នៅពេលដែលជំនួយរបស់អល់ឡោះ និងជ័យជម្នះបានមកដល់) ត្រូវបានបញ្ចុះមក ណាពី ﷺ លោកបានបកស្រាយអត្ថន័យគម្ពីរគួរអាន និងរួសរាន់អនុវត្តតាមបទបញ្ជារបស់អល់ឡោះនៅក្នុងបន្ទូលរបស់ទ្រង់ថា៖ “فسبح بحمد ربك واستغفره}” (ហេតុនេះ ចូរអ្នកលើកតម្កើងដោយការសរសើរចំពោះព្រះជាម្ចាស់របស់អ្នក និងសុំការអភ័យទោសពីទ្រង់) ដោយលោកច្រើនសូត្រនៅក្នុងពេលរូកុ និងស៊ូជោតរបស់លោកក្នុងពេលសឡាតថា៖ سُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمدِكَ ، اللَّهُمَّ اغْفِرْ لِي " (ឱម្ចាស់របស់ពួកយើង! ទ្រង់ដ៏មហាបរិសុទ្ធ! រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង) ពោលគឺ៖ ឱម្ចាស់របស់ពួកយើង! ទ្រង់ដ៏មហាបរិសុទ្ធ ស្អាតស្អំពីភាពខ្វះខាត និងពីអ្វីដែលមិនសក្តិសមសម្រាប់ទ្រង់! រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់ នោះគឺដោយការសរសើរតម្កើងចំពោះទ្រង់ ម្តងហើយម្តងទៀត ព្រោះតែភាពពេញលេញនៃអង្គ លក្ខណៈសម្បត្តិ រួមនឹងទង្វើរបស់ទ្រង់។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំ លុបលាងទោសកំហុសរបស់ខ្ញុំ និងអធ្យាស្រ័យចំពោះវាផង។
ស៊ូណិតបង្កើននូវការសូត្រទូអានេះឲ្យបានច្រើនក្នុងពេលរូកុនិងពេលស៊ូជោត។
ការសុំការអភ័យទោសពីអល់ឡោះនៅចុងបញ្ចប់នៃជីវិត គឺជាការរំលឹកឱ្យបញ្ចប់ការគោរពសក្ការៈ(ជាពិសេស សឡាត)ដោយការសុំការអភ័យទោសពីអល់ឡោះ ដើម្បីកែតម្រូវនូវកំហុសឆ្គងដែលកើតមាននៅក្នុងការគោរពសក្ការៈនោះ។
ប្រការដែលល្អបំផុតក្នុងការប្រើនៅក្នុងការបួងសួងសុំទៅចំពោះអល់ឡោះ ដើម្បីទទួលបានការឆ្លើយតបចំពោះការបួងសួងសុំ គឺការកោតសរសើរដល់អល់ឡោះ លើកតម្កើងទ្រង់ និងបញ្ជាក់ពីភាពបរិសុទ្ធ ជ្រះស្អាតរបស់ទ្រង់ពីភាពខ្វះខាត និងចំណុចមិនល្អទាំងឡាយ។
បញ្ជាក់ពីគុណតម្លៃនៃការសុំការអភ័យទោស និងទាមទារឲ្យធ្វើវាក្នុងគ្រប់ស្ថានភាព។
បញ្ជាក់ពីភាពពេញលេញនៃភាពជាខ្ញុំបម្រើរបស់ណាពី ﷺ និងការគោរពតាមនូវបទបញ្ជារបស់អល់ឡោះជាម្ចាស់។
សហេស អាល់ពូខរី (6/ 178) (4968.
4967).
សហេស មូស្លីម (1/ 350-351) (484).
បន្ថែមទៀត (10)
تيسير العلام.
للبسام (ص214).
تنبيه الأفهام.
للعثيمين (2/ 278).
الإفهام في شرح عمدة الأحكام.
لابن باز (ص263).
الإلمام بشرح عمدة الأحكام.
لإسماعيل الأنصاري (1/ 176).
خلاصة الكلام.
فيصل المبارك (ص97).
បានដកស្រង់ក្នុងសៀវភៅ
16 សៀវភៅបន្ថែមទៀត (16)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"سبحانك اللهم ربنا وبحمدك اللهم اغفر لي".
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"سبحانك اللهم ربنا وبحمدك، اللهم اغفر لي".
- تطبيق القرآن والأذكارأذكار الصلاة((سُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمْدِكَ، اللَّهُمَّ اغْفِرْ لِي))[58].
- تطبيق القرآن والأذكارأذكار الصلاة((سُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمْدِكَ، اللَّهُمَّ اغْفِرْ لِي)) [66].
- حصن المسلم من أذكار الكتاب والسنةحصن المسلم«سُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمْدِكَ، اللَّهُمَّ اغْفِرْ لِي»[58].
- حصن المسلم من أذكار الكتاب والسنةحصن المسلمسُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمْدِكَ، اللَّهُمَّ اغْفِرْ لِي
- حصن المسلم من أذكار الكتاب والسنةحصن المسلم«سُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمْدِكَ، اللَّهُمَّ اغْفِرْ لِي» [66].
- حصن المسلم من أذكار الكتاب والسنةحصن المسلمسُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمْدِكَ، اللَّهُمَّ اغْفِرْ لِي
- رسالة في الأذكار1كان النبي صلى الله عليه وسلم يُكْثِرُ أن يقول في ركوعه وسجوده: «سُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمْدِكَ، اللَّهُمَّ اغْفِرْ لِي» يَتأوَّلُ القرآن.
- رياض الصالحينرياض الصالحين مع فوائد وهدايات - 1 «سبحانك اللهم ربنا وبحمدك، اللهم اغفر لي».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 7«سبحانكَ اللّهم ربَّنَا وبحمدِكَ، اللّهم اغْفرْ لي».
- صلاتنا الخاشعة"سُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمْدِكَ، اللَّهُمَّ اغْفِرْ لِي" ([22])
- كيفية صلاة النبي - صلى الله عليه وسلم -كَيفِيَّةُ صَلَاةِ النَّبِيِّ ﷺ (سُبْحانَكَ اللَّهُمَّ رَبَّنا وبِحَمْدِكَ، اللَّهُمَّ اغْفِرْ لِي)،
- من الأحكام الفقهية في الطهارة والصلاة والجنائز«سُبْحَانَكَ الْلَّهُمَّ رَبَّنَا وَبِحَمْدِكَ، الْلَّهُمَّ اغْفِرْ لِي» [38]،
- من الأحكام الفقهية في الطهارة والصلاة والجنائز«سُبْحَانَكَ الْلَّهُمَّ رَبَّنَا وَبِحَمْدِكَ، الْلَّهُمَّ اغْفِرْ لِي» [42]،
- موسوعة الأسئلة (المجموعة الأولى)«سُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمْدِكَ، اللَّهُمَّ اغْفِرْ لِي»