Skip to content

“មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិរបស់ខ្លួន។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងលើកលែងឲ្យយើងវិញ

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិរបស់ខ្លួន។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងលើកលែងឲ្យយើងវិញ។ នៅពេលដែលបុរសនោះបានទៅជួបអល់ឡោះ(ស្លាប់) ទ្រង់ក៏បានលើកលែងឲ្យគាត់”។

«كان رجلٌ يُدَايِنُ الناسَ، فكان يقول لفتاه: إذا أتيتَ مُعسِرًا فتجاوز عنه، لعل اللهَ يَتجاوزُ عنا، فلقي اللهَ فتجاوز عنه».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់អំពីបុរសម្នាក់ដែលបានផ្តល់ប្រាក់កម្ចីដល់មនុស្សផ្សេងទៀត ឬជួញដូរជាមួយពួកគេដោយការជំពាក់ ឬបង់លុយពេលក្រោយ។ បុរសនោះតែងតែនិយាយទៅកាន់អ្នកបម្រើរបស់ខ្លួនដែលជាអ្នកទៅទារបំណុលពីមនុស្សម្នាថា៖ នៅពេលដែលឯងទៅជួបកូនបំណុលរបស់យើង ហើយគេមិនមានអ្វីដើម្បីសងបំណុលដែលគេបានជំពាក់ដោយសារតែគេគ្មានលទ្ធភាព “ចូរឯងលើកលែងឲ្យគេចុះ” អាចតាមរយៈការពន្យារពេលសងបំណុល និងមិនទទូចទារយកបំណុលដែលជំពាក់ ឬដោយការទទួលយកត្រឹមតែអ្វីដែលកូនបំណុលនោះមាន ទោះជាវាមិនគ្រប់ចំនួនបំណុលដែលជំពាក់ក៏ដោយ។ បុរសនោះធ្វើដូច្នោះដោយប្រាថ្នា និងមានក្តីសង្ឃឹមថា អល់ឡោះជាម្ចាស់នឹងលើកលែងឱ្យគាត់ ហើយអភ័យទោសឱ្យគាត់ដូចគ្នា។ នៅពេលដែលបុរសនោះស្លាប់ទៅ អល់ឡោះជាម្ចាស់ក៏បានអភ័យទោសឲ្យគាត់ ហើយលើកលែងទោសចំពោះអំពើអាក្រក់ទាំងឡាយរបស់គាត់។

ពន្យល់ពាក្យ

يداين: يكثر من التعامل مع الناس بالدين.

فتاه: غلامه الذي يكلفه بالعمل.

أتيت معسرًا: لمطالبته بما عليه.

មេរៀនដែលទាញបានពីហាទីស្ហ

ការមានទំនាក់ទំនងល្អជាមួយមនុស្ស ការអភ័យទោសឱ្យពួកគេ និងបង្កលក្ខណៈងាយស្រួលដល់អ្នកដែលកំពុងជួបប្រទះការលំបាក គឺស្ថិតក្នុងចំណោមមូលហេតុដ៏ម្បងដែលនាំឲ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក។

ការធ្វើល្អចំពោះសត្វលោក ការមានភាពជ្រះថ្លា ស្មោះសចំពោះអល់ឡោះ និងមានក្តីសង្ឃឹមចំពោះក្តីមេត្តាករុណារបស់ទ្រង់ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលបាននូវការអភ័យទោសចំពោះបាបកម្មទាំងឡាយ។

ឯកសារយោង

សហេស អាល់ពូខរី (4/ 176) (3480).

សហេស មូស្លីម (3/ 1196) (1562).

បន្ថែមទៀត (9)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 458).

التنوير شرح الجامع الصغير.

للصنعاني (8/ 123).

كنوز رياض الصالحين.

لمجموعة من الباحثين (16/ 402).

مرقاة المفاتيح شرح مشكاة المصابيح.

للقاري (5/ 1953).

نزهة المتقين شرح رياض الصالحين (2/ 945).