Skip to content

“នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតឋានសួគ៌ និងឋាននរក ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពី រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតឋានសួគ៌ និងឋាននរក ទ្រង់បានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម ទៅកាន់ឋានសួគ៌ ហើយទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកមើលទៅកាន់ឋានសួគ៌ និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ម៉ាឡាអ៊ីកាត់ជីព្រីលក៏បានមើលទៅកាន់ឋានសួគ៌ រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់ដែលបានឮអំពីវា(ឋានសួគ៌)នោះឡើយ លើកលែងតែរូបគេនឹងបានចូលវា”។ ពេលនោះ ទ្រង់បានបញ្ជាឲ្យព័ទ្ធជុំវិញឋានសួគ៌នោះដោយប្រការដែលគេមិនពេញចិត្ត រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋានសួគ៌)ម្តងទៀត និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋានសួគ៌”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋានសួគ៌ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយប្រការដែលគេមិនពេញចិត្ត។ គាត់ក៏បាននិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់បានចូលវា(ឋានសួគ៌)ឡើយ”។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកទៅមើលឋាននរក និង(មើល)ទៅកាន់អ្វីដែលយើងបានរៀបចំនៅក្នុងវាសម្រាប់អ្នកចូលឋាននរកនោះ”។ ពេលនោះ ជីព្រីលក៏មើលទៅកាន់ឋាននរកដែលវាត្រូវបានរៀបជាជង់លើគ្នា រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់នឹងចូលវាឡើយ”។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាឲ្យគេព័ទ្ធជុំវិញឋាននរកដោយចំណង់តណ្ហា រួចទ្រង់បានមានបន្ទូល(ទៅកាន់ជីព្រីល)ថា៖ “ចូរអ្នកត្រឡប់ទៅមើលវា(ឋាននរក)ម្តងទៀត”។ ពេលនោះ ជីព្រីលក៏បានមើលទៅកាន់ឋាននរកនោះ ខណៈដែលវាត្រូវបានព័ទ្ធជុំវិញដោយចំណង់តណ្ហា។ ក្រោយមក គាត់ក៏ត្រឡប់មកវិញ ហើយនិយាយថា៖ “សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់អាចរួចផុតពីការចូលវា(ឋាននរក)ឡើយ”។

«لَمَّا خَلَقَ اللَّهُ الْجَنَّةَ وَالنَّارَ أَرْسَلَ جِبْرِيلَ عَلَيْهِ السَّلَامُ إِلَى الْجَنَّةِ، فَقَالَ: انْظُرْ إِلَيْهَا وَإِلَى مَا أَعْدَدْتُ لِأَهْلِهَا فِيهَا. فَنَظَرَ إِلَيْهَا فَرَجَعَ، فَقَالَ: وَعِزَّتِكَ لَا يَسْمَعُ بِهَا أَحَدٌ إِلَّا دَخَلَهَا. فَأَمَرَ بِهَا فَحُفَّتْ بِالْمَكَارِهِ، فَقَالَ: اذْهَبْ إِلَيْهَا فَانْظُرْ إِلَيْهَا وَإِلَى مَا أَعْدَدْتُ لِأَهْلِهَا فِيهَا. فَنَظَرَ إِلَيْهَا، فَإِذَا هِيَ قَدْ حُفَّتْ بِالْمَكَارِهِ، فَقَالَ: وَعِزَّتِكَ لَقَدْ خَشِيتُ أَنْ لَا يَدْخُلَهَا أَحَدٌ. قَالَ: اذْهَبْ فَانْظُرْ إِلَى النَّارِ وَإِلَى مَا أَعْدَدْتُ لِأَهْلِهَا فِيهَا. فَنَظَرَ إِلَيْهَا فَإِذَا هِيَ يَرْكَبُ بَعْضُهَا بَعْضًا، فَرَجَعَ فَقَالَ: وَعِزَّتِكَ لَا يَدْخُلُهَا أَحَدٌ. فَأَمَرَ بِهَا فَحُفَّتْ بِالشَّهَوَاتِ، فَقَالَ: ارْجِعْ فَانْظُرْ إِلَيْهَا. فَنَظَرَ إِلَيْهَا فَإِذَا هِيَ قَدْ حُفَّتْ بِالشَّهَوَاتِ، فَرَجَعَ وَقَالَ: وَعِزَّتِكَ لَقَدْ خَشِيتُ أَنْ لَا يَنْجُوَ مِنْهَا أَحَدٌ إِلَّا دَخَلَهَا».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
ហាទីស្ហហាសាន់
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតឋានសួគ៌ និងឋាននរករួច ទ្រង់បានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម ថា៖ ចូរអ្នកទៅមើលឋានសួគ៌។ ពេលនោះ ជីព្រីលក៏បានទៅមើលឋានសួគ៌ រួចក៏ត្រឡប់មកវិញ។ ជីព្រីលបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់! សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់ដែលបានឮអំពីឋានសួគ៌ និងការប្រោសប្រទាននានា ព្រមទាំងភាពឧត្តុង្កឧត្តម និងប្រការល្អទាំងឡាយដែលមាននៅក្នុងឋានសួគ៌នោះឡើយ លើកលែងតែគេចង់ចូលវា និងសាងទង្វើកុសលដើម្បីបានចូលក្នុងវា។ បន្ទាប់មក អល់ឡោះជាម្ចាស់ក៏បានព័ទ្ធជុំវិញឋានសួគ៌នោះដោយប្រការដែលគេមិនពេញចិត្ត និងប្រការដែលលំបាកៗ ដូចជាការអនុវត្តតាមបទបញ្ជា និងចៀសវាងពីប្រការហាមឃាត់ជាដើម ដែលចាំបាច់លើអ្នកដែលចង់ចូលឋានសួគ៌នោះត្រូវតែឆ្លងកាត់(ប្រតិបត្តិតាម)ប្រការដែលគេមិនពេញចិត្តទាំងនោះឲ្យបាន។ ក្រោយមក អល់ឡោះទ្រង់បានមានបន្ទូលថា៖ ឱជីព្រីល! ចូរអ្នកត្រឡប់ទៅមើលឋានសួគ៌ម្តងទៀត ក្រោយពីវាត្រូវបានព័ទ្ធជុំវិញដោយប្រការដែលគេមិនពេញចិត្ត។ ពេលនោះ ជីព្រីលក៏ទៅមើលឋានសួគ៌ រួចក៏ត្រឡប់មកវិញ ហើយនិយាយថា៖ បរពិត្រព្រះជាម្ចាស់! សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់បានចូលឋានសួគ៌នោះឡើយ ព្រោះតែការលំបាក និងភាពតានតឹងជាច្រើនដែលមាននៅតាមផ្លូវឆ្ពោះទៅកាន់ឋានសួគ៌នោះ។ ហើយនៅពេលដែលអល់ឡោះបានបង្កើតឋាននរករួច ទ្រង់បានមានបន្ទូលថា៖ ឱជីព្រីល! ចូរអ្នកទៅមើលឋាននរក។ ពេលនោះ ជីព្រីលក៏បានទៅមើលឋាននរក។ ក្រោយមក ជីព្រីលក៏បានត្រឡប់មកវិញ ហើយនិយាយថា៖ បរពិត្រព្រះជាម្ចាស់! សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! គ្មាននរណាម្នាក់ដែលបានឮពីអ្វីដែលមាននៅក្នុងឋាននរកនៃទណ្ឌកម្ម ទុក្ខវេទនានិងភាពលំបាកផ្សេងៗនៅក្នុងនោះឡើយ លើកលែងតែគេមិនពេញចិត្តនឹងចូលវាឡើយ ព្រមទាំងចៀសឆ្ងាយពីមូលហេតុទាំងឡាយដែលនាំឲ្យចូលវា។ បន្ទាប់មក អល់ឡោះជាម្ចាស់ក៏បានហ៊ុមព័ទ្ធឋាននរក និងធ្វើឲ្យផ្លូវដែលឆ្ពោះទៅកាន់ឋាននរកនោះពោរពេញទៅដោយចំណង់តណ្ហា និងភាពសប្បាយរីករាយ។ ក្រោយមក ទ្រង់បានមានបន្ទូលថា៖ ឱជីព្រីល! ចូរអ្នកទៅមើលឋាននរកម្តងទៀត។ ពេលនោះ ម៉ាឡាអ៊ីកាត់ជីព្រីលក៏បានទៅមើលឋាននរក។ ក្រោយមក គាត់ក៏ត្រឡប់មកវិញ ហើយនិយាយថា៖ បរពិត្រព្រះជាម្ចាស់! សូមស្បថនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់! ខ្ញុំពិតជាបារម្ភខ្លាចក្រែងគ្មាននរណាម្នាក់អាចរួចផុតពីឋាននរកឡើយ ត្បិតនៅជុំវិញឋាននរកនោះ គឺពោរពេញទៅដោយចំណង់តណ្ហា និងភាពសប្បាយរីករាយ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ត្រូវមានជំនឿថា ឋានសួគ៌ និងឋាននរក គឺមានវត្តមានពិតប្រាកដក្នុងពេលបច្ចុប្បន្ន។

ចាំបាច់ត្រូវមានជំនឿចំពោះប្រការអាថ៌កំបាំង និងរាល់អ្វីដែលបាននាំមកពីអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ﷺ។

សារៈសំខាន់នៃភាពអត់ធ្មត់ចំពោះប្រការដែលគេមិនពេញចិត្ត ព្រោះវាជាផ្លូវឆ្ពោះទៅកាន់ឋានសួគ៌។

សារៈសំខាន់នៃការចៀសវាងនូវប្រការដែលត្រូវបានហាមឃាត់ ព្រោះវាជាផ្លូវឆ្ពោះទៅកាន់ឋាននរក។

ការឲ្យឋានសួគ៌ត្រូវបានហ៊ុមព័ទ្ធទៅដោយប្រការដែលគេមិនពេញចិត្ត ហើយឋាននរកត្រូវបានហ៊ុមព័ទ្ធដោយចំណង់តណ្ហា វាគឺជាគោលបំណងនៃការសាកល្បងនៅក្នុងជីវិតលោកិយ។

ផ្លូវទៅកាន់ឋានសួគ៌ គឺមានការលំបាក ហើយទាមទារឲ្យមានការអត់ធ្មត់ និងការតស៊ូរួមជាមួយនឹងសេចក្តីជំនឿ។ ចំណែកឯផ្លូវទៅកាន់ឋាននរកវិញ គឺពោរពេញទៅដោយភាពសប្បាយរីករាយ និងចំណង់តណ្ហាក្នុងលោកិយ។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (7/ 122) (4744).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 319) (2560).

ស៊ូណាន់ អាន់ណាសាអ៊ី (7/ 3) (3763).

).

បន្ថែមទៀត (4)

شرح سنن أبي داود للعباد (537/ 15).

حاشية السندي على سنن النسائي (7/ 3).

فتح الباري (18/317).

ذخيرة العقبى في شرح المجتبى (30/276).