Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

47 នៃ 839 កាត

លុបតម្រង
“អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។
ហាទីស្ហសហេស ហាទីសទី១៖ រាយការណ៍ដោយ មូស្លីម ហើយហាទីសទី២៖ រាយការណ៍ដោយ អះម៉ាត់ និងអាត់ទើរីមី។
“ចាំបាច់លើពួកអ្នកត្រូវប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ ព្រោះភាពទៀងត្រង់នាំទៅកាន់ទង្វើកុសល ហើយពិតណាស់ ទង្វើកុសលនាំទៅកាន់ឋានសួគ៌។ មានអ្នកខ្លះនៅប្រព្រឹត្តទៀងត្រង់ រហូតដល់ត្រូវបានគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សទៀងត្រង់បំផុត។ ហើយចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការភូតកុហក ព្រោះការភូតកុហកនាំទៅកាន់ទង្វើអាក្រក់ ហើយពិតណាស់ ទង្វើអាក្រក់នាំទៅកាន់ឋាននរក។ មានអ្នកខ្លះនៅនិយាយកុហក រហូតដល់ត្រូវបានគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សកុហកបំផុត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“មិនមែនជាអ្នកខ្លាំងពូកែដោយការបោកចំបាប់ឡើយ។ តាមពិតអ្នកខ្លាំងពូកែ(ពិតប្រាកដ) គឺអ្នកដែលអាចទប់ខ្លួនបាននៅពេលខឹង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារមុខរបស់គេពីឋាននរកនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ពិតណាស់ ក្នុងចំណោមប្រសាសន៍របស់ណាពីមុនៗដែលមនុស្សបានដឹងតៗគ្នានោះគឺ ប្រសិនបើអ្នកមិនចេះខ្មាសអៀនទេនោះ ចូរអ្នកធ្វើអ្វីតាមតែចិត្ដអ្នកចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ជនណាដែលត្រូវបានគេរារាំងពីភាពទន់ភ្លន់ ប្រាកដជាត្រូវបានគេរារាំងពីប្រការល្អ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
ហាទីស្ហសហេសដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
បើមានភាពទន់ភ្លន់នៅលើអ្វីមួយ ធ្វើឲ្យប្រការនោះកាន់តែល្អប្រសើរថែមទៀត។ ហើយប្រសិនបើគេដកភាពទន់ភ្លន់ចេញពីអ្វីមួយ ប្រការនោះនឹងកាន់តែអាប់ឱន”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម