Skip to content

“សាសនាអ៊ីស្លាមបានចាប់ផ្តើមដោយចម្លែក ហើយវានឹងត្រឡប់ទៅរកភាពចម្លែកដូចពេលចាប់ផ្តើមវិញ។ ដូចនេះ ជនចម្លែកទាំងនោះពិតជាមានភ័ព្វអស្ចារ្យ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“សាសនាអ៊ីស្លាមបានចាប់ផ្តើមដោយចម្លែក ហើយវានឹងត្រឡប់ទៅរកភាពចម្លែកដូចពេលចាប់ផ្តើមវិញ។ ដូចនេះ ជនចម្លែកទាំងនោះពិតជាមានភ័ព្វអស្ចារ្យ”។

«بَدَأَ الْإِسْلَامُ غَرِيبًا، وَسَيَعُودُ كَمَا بَدَأَ غَرِيبًا، فَطُوبَى لِلْغُرَبَاءِ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ សាសនាអ៊ីស្លាមបានចាប់ផ្តើមដោយចម្លែក ដោយមានមនុស្សតិចណាស់ដែលទទួលយកវា ព្រមទាំងមានចំនួនអ្នកកាន់សាសនានេះតិចតួច ហើយវានឹងត្រឡប់ទៅជាចម្លែកវិញដោយសារតែមានមនុស្សតិចតួចដែលប្រតិបត្តិតាមដូចពេលចាប់ផ្តើម។ ដូច្នេះ អ្នកដែលចម្លែកពិតជាមានភ័ព្វអស្ចារ្យ ព្រោះសុភមង្គល ពរជ័យ និងភាពនឹងនរនឹងជារបស់ពួកគេ។

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ប្រាប់ពីការកើតឡើងនូវភាពចម្លែកនៃសាសនាអ៊ីស្លាម ក្រោយពីសាសនានេះបានរីកសុសសាយ និងមានភាពល្បីល្បាញ។

ហាទីស្ហនេះ គឺជាសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងនៃភាពជាណាពី ខណៈដែលណាពី ﷺ លោកបានប្រាប់ពីអ្វីដែលនឹងកើតឡើងបន្ទាប់ពីលោក ហើយវាពិតជាបានកើតឡើងដូចដែលលោកបានប្រាប់ពិតមែន។

ឧត្តមភាពនៃអ្នកដែលចាកចោលមាតុភូមិ និងក្រុមគ្រួសាររបស់ខ្លួនដើម្បីសាសនាអ៊ីស្លាម ហើយពួកគេនឹងទទួលបានឋានសួគ៌។

ជនចម្លែក គឺអ្នកដែលធ្វើល្អនៅពេលមនុស្សជាច្រើនបំផ្លិចបំផ្លាញ ហើយពួកគេគឺជាអ្នកដែលកែអ្វីដែលមនុស្សបានធ្វើឱ្យខូចខាត។

ឯកសារយោង

សហេស មូស្លីម (1/ 130) (145).

បន្ថែមទៀត (2)

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (4/ 142).

إكمال المعلم بفوائد مسلم (1/ 456).