ចូរអានហាទីស្ហ “ពិតណាស់ នៅក្នុងខ្លួនប្រាណ(មនុស្សគ្រប់រូប)មានសាច់មួយដុំ ...” ហើយចូរលើកឡើងនូវមេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ។
- الباب / الفصل
- قسم الحديث
السؤال
س10: أكمل حديث «ألا إن في الجسد مضغة...»، واذكر بعض فوائده.
សំណួរទី១០. ចូរអានហាទីស្ហ “ពិតណាស់ នៅក្នុងខ្លួនប្រាណ(មនុស្សគ្រប់រូប)មានសាច់មួយដុំ ...” ហើយចូរលើកឡើងនូវមេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ។
الجواب
ج:عن النعمان بن بشير رَضِيَ اللَّهُ عَنْهُما قال: سمعت رسول الله صلى الله عليه وسلم يقول:
«ألا وإن في الجسد مضغة إذا صلحت صلح الجسد كله، وإذا فسدت فسد الجسد كله، ألا وهي القلب»
رواه البخاري ومسلم.
بعض فوائد الحديث:
- صلاح القلب فيه صلاح الظاهر والباطن.
- الاهتمام بصلاح القلب لأن به صلاح الإنسان.
ចម្លើយ. អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកមានប្រសាសន៍ថា៖
“ពិតណាស់ នៅក្នុងខ្លួនប្រាណ(មនុស្សគ្រប់រូប)មានសាច់មួយដុំ កាលណាសាច់នោះល្អ ខ្លួនប្រាណទាំងមូលក៏ល្អដែរ។ ប៉ុន្ដែ ប្រសិនបើសាច់នោះខូចវិញ ខ្លួនប្រាណទាំងមូលក៏ខូចដែរ។ ប្រាកដណាស់ សាច់នោះគឺ បេះដូង(ចិត្ដ)”។
រាយការណ៏ដោយ អាល់ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ៖
១. ភាពល្អប្រសើរនៃដួងចិត្ត គឺជាភាពល្អប្រសើរនៃរាងកាយ ក៏ដូចជាផ្នែកខាងក្រៅផងដែរ។
២. យកចិត្តទុកដាក់ចំពោះភាពល្អប្រសើរនៃដួងចិត្ត ពីព្រោះវាគឺជាភាពល្អប្រសើររបស់មនុស្សលោក។