ចូរអានហាទីស្ហ“មិនមែនជាអ្នកមានជំនឿពេញលេញទេដែលគេតែងតែបន្ដុះបង្អាប់អ្នកដ៏ទៃ...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។
- الباب / الفصل
- قسم الحديث
السؤال
س12: أكمل حديث «ليس المؤمن بالطعان، ولا اللعان ...»، وبعض فوائده.
សំណួរទី១២. ចូរអានហាទីស្ហ“មិនមែនជាអ្នកមានជំនឿពេញលេញទេដែលគេតែងតែបន្ដុះបង្អាប់អ្នកដ៏ទៃ...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ហនេះ។
الجواب
ج:عن عبد الله بن مسعود رَضِيَ اللَّهُ عَنْهُ قال: قال رسول الله صلى الله عليه وسلم:
«ليس المؤمن بالطعان، ولا اللعان، ولا الفاحش، ولا البذيء»
رواه الترمذي.
من فوائد الحديث:
- النهي عن كل كلام باطل وقبيح.
- أن ذلك صفة المؤمن في لسانه.
ចម្លើយ. អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“មិនមែនជាអ្នកមានជំនឿពេញលេញទេដែលគេតែងតែបន្ដុះបង្អាប់ ឬដាក់បណ្ដាសាអ្នកដ៏ទៃ ឬប្រព្រឹត្ដទង្វើអសីលធម៌ ឬអ្នកដែលនិយាយស្ដីអសីលធម៌នោះ”។
រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី។
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ៖
១. ហាមឃាត់ពីពាក្យសម្តីដែលមិនពិត និងពាក្យសម្តីដែលអាក្រក់។
២. ពិតណាស់ ការដែលអាចចៀសផុតពីការនិយាយស្តីបែបនេះ គឺជាលក្ខណៈរបស់អ្នកមានជំនឿ។