Skip to content

ការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ

អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖

ណាពី ﷺ លោកបានឮបុរសម្នាក់កំពុងផ្ដល់ដំបូន្មានដល់បងប្អូនរបស់ខ្លួនកុំឲ្យមានការខ្មាសអៀន។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ”។

سَمِعَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَجُلًا يَعِظُ أَخَاهُ فِي الْحَيَاءِ، فَقَالَ: «الْحَيَاءُ مِنَ الْإِيمَانِ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានឮបុរសម្នាក់កំពុងផ្ដល់ដំបូន្មានដល់បងប្អូនរបស់ខ្លួនឲ្យបោះបង់ការខ្មាសអៀនច្រើន។ ពេលនោះ លោកក៏បានបញ្ជាក់ដល់បុរសនោះថា ជាការពិតណាស់ ការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ ហើយពិតណាស់ វាមិននាំមកនូវអ្វីក្រៅពីប្រការល្អឡើយ។ ហើយការខ្មាសអៀន គឺផ្ទុកនូវការប្រព្រឹត្តនូវអំពើណាដែលល្អ ហើយបោះបង់នូវអំពើណាដែលអាក្រក់។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

អ្វីដែលរារាំងអ្នកពីអំពើល្អ គេមិនហៅថា ការខ្មាសអៀនឡើយ។ ផ្ទុយទៅវិញ គេហៅថា កំសាក និងអសមត្ថភាព។

ការខ្មាសអៀនចំពោះអល់ឡោះ គឺតាមរយៈការអនុវត្តបទបញ្ជាទាំងឡាយដែលទ្រង់បង្គាប់ប្រើ ហើយបោះបង់ចោលនូវប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។

ការខ្មាសអៀនចំពោះមនុស្ស គឺតាមរយៈការគោរពឲ្យតម្លៃពួកគេ ផ្តល់ឲ្យពួកគេនូវឋានៈរបស់ពួកគេ ហើយចៀសវាងនូវទម្លាប់ដែលមិនល្អ។

ឯកសារយោង

សហេស អាល់ពូខរី (1/ 14) (24).

សហេស មូស្លីម (1/ 63) (36).

បន្ថែមទៀត (8)

توضيح الأحكام من بلوغ المرام.

للبسام (7/ 489).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 330).

فتح ذي الجلال والإكرام.

لابن عثيمين (6/ 427).

سبل السلام بشرح بلوغ المرام.

للصنعاني (2/ 689).