ពិតណាស់ លោកបានហាមឃាត់អំពីការសច្ចាបន់(ណាហ្សើរ) ហើយលោកបានមានប្រសាសន៍ថា៖ “ពិតណាស់ វាមិននាំមកនូវប្រការល្អឡើយ។ តាមពិត វាគ្រាន់តែមកពីប្រភពនៃមនុស្សកំណាញ់ប៉ុណ្ណោះ”។
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما
អំពីណាពី ﷺ ពិតណាស់ លោកបានហាមឃាត់អំពីការសច្ចាបន់(ណាហ្សើរ) ហើយលោកបានមានប្រសាសន៍ថា៖ “ពិតណាស់ វាមិននាំមកនូវប្រការល្អឡើយ។ តាមពិត វាគ្រាន់តែមកពីប្រភពនៃមនុស្សកំណាញ់ប៉ុណ្ណោះ”។
عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَنَّهُ نَهَى عَنِ النَّذْرِ، وَقَالَ: «إِنَّهُ لَا يَأْتِي بِخَيْرٍ، وَإِنَّمَا يُسْتَخْرَجُ بِهِ مِنَ الْبَخِيلِ».
ណាពី ﷺ លោកបានហាមឃាត់ចំពោះការសច្ចាបន់(ណាហ្សើរ) គឺការដែលបុគ្គលម្នាក់ដាក់កាតព្វកិច្ចលើខ្លួនឯងនូវប្រការអ្វីមួយដែលច្បាប់បញ្ញត្តិឥស្លាមមិនបានតម្រូវ ហើយលោកបានពន្យល់ថា៖ ការសច្ចាបន់នេះមិនពន្លឿន ឬពន្យារពេលវេលាចំពោះរឿងអ្វីមួយដែលកើតឡើងឡើយ។ តាមពិត វាគ្រាន់តែជាទង្វើរបស់មនុស្សកំណាញ់ដែលមិនធ្វើអ្វីផ្សេងក្រៅពីអ្វីដែលជាកាតព្វកិច្ចលើខ្លួនគេប៉ុណ្ណោះ។ ហើយការសច្ចាបន់នេះមិនអាចនាំមកនូវអ្វីមួយដែលគេមិនបានកំណត់សម្រាប់រូបគេនោះឡើយ។
النذر: إلزام المكلف نفسه ما لم يكن لازمًا عليه بأصل الشرع، مثل أن يقول: لله على أن أتصدق بمائة.
ច្បាប់ឥស្លាមមិនដាក់បញ្ញត្តិឲ្យសច្ចាបន់(ណាហ្សើរ)នោះឡើយ ក៏ប៉ុន្តែប្រសិនបើគេសច្ចាបន់ ចាំបាច់លើរូបគេត្រូវបំពេញតាមបំណន់របស់ខ្លួន ដរាបណាវាមិនមែនជាអំពើបាប។
ហេតុផលនៃការហាមឃាត់ចំពោះការសច្ចាបន់(ណាហ្សើរ) គឺដោយសារតែ“វាមិននាំមកនូវប្រការល្អឡើយ” ពីព្រោះវាមិនអាចផ្លាស់ប្តូរការកំណត់របស់អល់ឡោះនោះទេ ហើយក៏ដើម្បីកុំឱ្យអ្នកដែលសច្ចាបន់នោះគិតថា ការដែលខ្លួនបានសម្រេចដូចបំណង គឺដោយសារតែការសច្ចាបន់នេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការវាឡើយ។
អ៊ីម៉ាំ អាល់គួរទូពី បាននិយាយថា៖ ការហាមឃាត់នេះសំដៅលើការនិយាយដូចជា ប្រសិនបើអល់ឡោះឲ្យគ្រួសាររបស់ខ្ញុំដែលឈឺបានជាសះស្បើយ ខ្ញុំនឹងបរិច្ចាគទានចំនួនប៉ុននេះ។ មូលហេតុនៃការមិនពេញចិត្តចំពោះការសច្ចាបន់នេះ គឺដោយសារតែនៅពេលណាដែលគេភ្ជាប់លក្ខខណ្ឌនៃការធ្វើប្រការល្អដូចដែលបានលើកឡើងទៅនឹងការសម្រេចបាននូវបំណងដែលខ្លួនលើកឡើង វាបង្ហាញថា រូបគេមិនមានចេតនាបរិសុទ្ធក្នុងការបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់ឡើយ។ ប៉ុន្តែគេបានយកគោលការណ៍ដោះដូរ(ត្រូវទទួលបានអ្វីដែលចំណាយ)នៅក្នុងរឿងនេះ។ នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើទ្រង់មិនបានព្យាបាលអ្នកជំងឺនោះទេ នោះគេនឹងមិនបរិច្ចាគទានឡើយ គឺគេដាក់លក្ខខណ្ឌលើការព្យាបាលនេះ ។ បែបនេះគឺជាចរិតរបស់មនុស្សកំណាញ់ដែលមិនចំណាយប្រាក់របស់ខ្លួនដោយគ្មានទទួលការតបស្នងមកវិញភ្លាមៗនោះឡើយ ហើយភាគច្រើនត្រូវទទួលបានមកវិញលើសពីចំនួនដែលគេបានចំណាយ។
សហេស អាល់ពូខរី (8/ 124) (6608).
សហេស មូស្លីម (3/ 1261) (1639).
បន្ថែមទៀត (4)
خلاصة الكلام شرح عمدة الأحكام.
لفيصل آل مبارك (ص353).
تيسير العلام شرح عمدة الأحكام.
لعبد الله البسام (ص693).