Skip to content

មិនត្រូវទុកឲ្យមាននៅនឹងកសត្វអូដ្ឋនូវខ្សែកដែលធ្វើពីខ្សែធ្នូ ឬបន្តោងខ្សែអ្វីមួយឡើយ ប្រសិនបើមានគឺត្រូវកាត់វាចោល”។

អំពី អាពូហ្ពាស្ហៀរ អាល់អាន់សរីយ៍ رضي الله عنه

ពិតណាស់ គាត់ធ្លាប់នៅជាមួយរ៉ស៊ូលុលឡោះ ﷺ ក្នុងការធ្វើដំណើរមួយចំនួនរបស់លោក។ គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានបញ្ជូនអ្នកនាំសារម្នាក់ឲ្យទៅប្រកាសប្រាប់មនុស្សលោក (ខណៈដែលពួកគេកំពុងស្ថិតនៅកន្លែងគេងរបស់ពួកគេ)ថា៖ “មិនត្រូវទុកឲ្យមាននៅនឹងកសត្វអូដ្ឋនូវខ្សែកដែលធ្វើពីខ្សែធ្នូ ឬបន្តោងខ្សែអ្វីមួយឡើយ ប្រសិនបើមានគឺត្រូវកាត់វាចោល”។

أَنَّهُ كَانَ مَعَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي بَعْضِ أَسْفَارِهِ، قَالَ: فَأَرْسَلَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَسُولًا -وَالنَّاسُ فِي مَبِيتِهِمْ-: «لَا يَبْقَيَنَّ فِي رَقَبَةِ بَعِيرٍ قِلَادَةٌ مِنْ وَتَرٍ أَوْ قِلَادَةٌ إِلَّا قُطِعَتْ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

នៅក្នុងការធ្វើដំណើរមួយចំនួនរបស់ណាពី ﷺ ខណៈដែលមនុស្សម្នាកំពុងស្ថិតនៅកន្លែងគេងរបស់ពួកគេ និងនៅក្នុងតង់របស់ពួកគេ លោកបានប្រើមនុស្សម្នាក់ឲ្យទៅប្រកាសប្រាប់ពួកគេដោយប្រើពួកគេឲ្យកាត់ចេញនូវចំណងខ្សែដែលពាក់នៅនឹងកសត្វអូដ្ឋ ទោះជាចំណងខ្សែដែលធ្វើពីខ្សែធ្នូ ឬជាអ្វីផ្សេងក្រៅពីនេះ ដូចជាកណ្តឹង ឬស្បែកជើងជាដើម។ ពួកគេពាក់ចំណងខ្សែលើកសត្វអូដ្ឋរបស់ពួកគេដោយសារតែពួកគេជឿថា ការធ្វើដូច្នោះអាចការពារពីជំងឺក្តៅភ្នែកបាន។ ដូចនេះ ទើបគេប្រើពួកគេឲ្យកាត់វាចេញ ពីព្រោះវាមិនអាចជួយជាប្រយោជន៍អ្វីដល់ពួកគេបន្តិចឡើយ ហើយពិតណាស់ ផលប្រយោជន៍ និងគ្រោះថ្នាក់ គឺស្ថិតក្នុងកណ្តាប់ដៃអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។

ពន្យល់ពាក្យ

وتر: مفرد أوتار، وهو ما يشد به القوس كانت العرب تعلقه تتقي به العين.

قلادة: ما يعلق في رقبة البعير وغيره، كالجرس والنعل، بنية دفع العين.

មេរៀនដែលទាញបានពីហាទីស្ហ

ហាមឃាត់ចំពោះការពាក់ខ្សែក ឬខ្សែបន្តោងផ្សេងៗដើម្បីផ្តល់ផលប្រយោជន៍ ឬការពារពីព្រោះថ្នាក់ ព្រោះការធ្វើដូច្នោះស្ថិតក្នុងចំណោមអំពើស្ហ៊ីរិក។

ការពាក់ខ្សែអ្វីផ្សេងក្រៅពីខ្សែធ្នូ ប្រសិនបើគ្រាន់តែដើម្បីលម្អ ឬនាំផ្លូវសត្វ ឬចងសត្វ គឺគ្មានបញ្ហាអ្វីឡើយ។

ចាំបាច់ត្រូវហាមឃាត់ពីប្រការអាក្រក់ទៅតាមលទ្ធភាព។

ចាំបាច់ជាប់ជំពាក់ចិត្តនឹងអល់ឡោះជាម្ចាស់តែមួយគត់ដោយគ្មានដៃគូរួមជាមួយនឹងទ្រង់ឡើយ។

ឯកសារយោង

សហេស អាល់ពូខរី (4/ 59) (3005).

សហេស មូស្លីម (3/ 1672) (2115).

បន្ថែមទៀត (6)

القول المفيد على كتاب التوحيد.

لابن عثيمين (1/ 179).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص77).

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص89).