Skip to content

ពួកយើងមិនចាត់ទុកឈាមពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចេញក្រោយពេលជ្រះស្អាតពីឈាមរដូវថាជាប្រការអ្វីមួយឡើយ។

អំពី អ៊ុមមូអាទីយ៉ះ رضي الله عنها ដែលជាស្ត្រីម្នាក់បានធ្វើសច្ចាប្រណិធាននឹងណាពី ﷺ គាត់បាននិយាយថា៖

ពួកយើងមិនចាត់ទុកឈាមពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចេញក្រោយពេលជ្រះស្អាតពីឈាមរដូវថាជាប្រការអ្វីមួយឡើយ។

كُنَّا لا نَعُدّ الكُدرَةَ والصُّفْرَةَ بعدَ الطُّهرِ شيئًا.

រាយការណ៍ដោយ អាពូហ្ទាវូទ ដោយប្រើពាក្យពេចន៍បែបនេះ និងរាយការណ៍ដោយ អាល់ពូខរី ដោយមិនមានបន្ថែមពាក្យ "បន្ទាប់ពីជ្រះស្អាត" ឡើយ។
ហាទីស្ហសហេស
ពន្យល់

អ៊ុមមូអាទីយ៉ះ رضي الله عنها ដែលជាសហាហ្ពាត់ម្នាក់បានប្រាប់ថា ស្ត្រីក្នុងសម័យកាលណាពី ﷺ មិនចាត់ទុកឈាមដែលចេញពីទ្វារមាសដែលមានពណ៌ក្រហមស្រាល និងពណ៌ល្អក់ក្រោយពីឃើញជ្រះស្អាតពីរដូវហើយនោះថា ជាឈាមរដូវឡើយ។ ដូច្នេះ ពួកនាងមិនផ្អាកសឡាត និងមិនផ្អាកបួសដោយសារវានោះទេ។

ពន្យល់ពាក្យ

الْكُدْرَةُ: هو الماء الذي تراه المرأة كالماء الوسخ الكدر.

الصُّفْرَةَ: هو الماء الذي تراه المرأة كالصديد يعلوه اصفرار.

មេរៀនដែលទាញបានពីហាទីស្ហ

ទឹកដែលចេញពីទ្វារមាសស្ត្រី(ក្រោយពេលជ្រះស្អាតពីឈាមរដូវ)ហើយនោះមិនត្រូវបានចាត់ទុកថា ជាឈាមរដូវឡើយ ទោះបីជាវាមានពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចាត់ទុកជាឈាមក៏ដោយ។

ការចេញទឹកពណ៌ក្រហមស្រាល និងពណ៌ល្អក់ក្នុងអំឡុងពេលមករដូវ គឺចាត់ទុកថាជាឈាមរដូវ ព្រោះវាជាឈាមក្នុងពេលវេលារបស់វា គ្រាន់តែវាលាយជាមួយទឹក។

ស្ត្រីមិនត្រូវផ្អាកសឡាតឬបួសដោយសារតែទឹកពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចេញក្រោយពេលជ្រះស្អាតនោះទេ។ ផ្ទុយទៅវិញ នាងត្រូវយកវូហ្ទុ និងសឡាតដូចធម្មតា។

ឯកសារយោង

សហេស អាល់ពូខរី (1/ 72) (326).

ស៊ូណាន់ អាពូទើវូទ (1/ 226) (307).

បន្ថែមទៀត (4)

توضيح الأحكام.

للبسام (1/ 450).

سُبل السلام.

للصنعاني (1/ 153).