Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

56 នៃ 839 កាត

លុបតម្រង
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកចូលគេង ស្ហៃតនបានចងនៅខាងក្រោយក្បាលរបស់គេបីចំណង ដោយវាបានសរសេរនៅលើចំណងនីមួយៗថា៖ អ្នកមានពេលយប់យូរណាស់។ ហេតុនេះ ចូរអ្នកគេងចុះ។ ដូចនេះ នៅពេលដែលគេភ្ញាក់ឡើង ប្រសិនបើគេហ្ស៊ីកៀរទៅចំពោះអល់ឡោះ ដាច់ចំណងមួយ។ ប្រសិនបើគេយកវូហ្ទុ ដាច់ចំណងមួយ។ ហើយប្រសិនបើគេសឡាត ដាច់ចំណងមួយទៀត ធ្វើឲ្យគេភ្ញាក់ឡើងនៅពេលព្រឹកមានភាពសកម្ម អារម្មណ៍ស្រស់ថ្លា។ តែប្រសិនបើគេមិនបានធ្វើដូច្នោះទេ គេនឹងភ្ញាក់ឡើងដោយមានអារម្មណ៍មិនល្អខ្ជិលច្រអូស”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកមានអារម្មណ៍ថាអ្វីមួយនៅក្នុងពោះរបស់ខ្លួន ហើយរូបគេសង្ស័យថា តើមានអ្វីមួយចេញមកអំពីវា ឬអត់នោះ ចូរកុំឲ្យគេចេញពីម៉ាស្ជិត លុះត្រាតែគេឮសំឡេង ឬធុំក្លិន”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយនៅពេលដែលគេមានហាហ្ទាស(គ្មានភាពជ្រះស្អាត) រហូតទាល់តែគេយកវូហ្ទុ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានសួរអាអ៊ីស្ហះថា៖ ហេតុអ្វីបានជាអ្នកដែលមានរដូវតម្រូវឲ្យបួសសង តែមិនតម្រូវឲ្យសឡាតសង? ពេលនោះ គាត់បាននិយាយថា៖ តើនាងជាពួក “ហារូរីយ៉ះ” ឬ? ខ្ញុំបានតបថា៖ ខ្ញុំមិនមែនជាពួកហារូរីយ៉ះ ទេ។ ប៉ុន្តែខ្ញុំគ្រាន់តែសួរ(ចង់ដឹង)ប៉ុណ្ណោះ។ គាត់បាននិយាយថា៖ ពួកយើងធ្លាប់ជួបបញ្ហានេះ ហើយគេប្រើពួកយើងឲ្យបួសសង តែមិនបានប្រើពួកយើងឲ្យសឡាតសងឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ណាពី ﷺ លោកតែងយកទឹកវូហ្ទុរៀងរាល់ពេលសឡាត។ ខ្ញុំបានសួរថា៖ ចុះពួកអ្នកវិញ តើពួកអ្នកធ្វើដូចម្តេចដែរ? គាត់បានឆ្លើយថា៖ ការយកវូហ្ទុតែមួយដង គឺគ្រប់គ្រាន់ហើយដរាបណាគេមិនមានហាហ្ទាស(ដាច់វូហ្ទុ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ស៊ូណិតហ្វិតត្រោះមានប្រាំ៖ ការខតាន់ កោររោមប្រដាប់ភេទ កាត់តម្រឹមពុកមាត់ កាត់ក្រចកដៃ និងដករោមក្លៀក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលពួកអ្នកបត់ជើង ចូរពួកអ្នកកុំបែរមុខទៅរកទិសគិបឡាត់ ហើយក៏កុំបែរខ្នងទៅរកវាដែរ។ ក៏ប៉ុន្តែ ចូរពួកអ្នកបែរទៅទិសខាងកើត ឬទិសខាងលិចវិញ”។ អាពូអៃយ៉ូប បាននិយាយថា៖ ពេលដែលពួកយើងទៅដល់ប្រទេសស្ហាម(ស៊ីរី) ពួកយើងឃើញថា បន្ទប់ទឹកជាច្រើនត្រូវបានសង់បែរឆ្ពោះទៅរកទិសគិបឡាត់។ ដូចនេះ ពួកយើងក៏បានងាកចេញ(ពីទិសគិបឡាត់) ហើយសុំការអភ័យទោសពីអល់ឡោះជាម្ចាស់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានទៅជួបនឹងណាពី ﷺ ដោយខ្ញុំចង់ចូលសាសនាឥស្លាម។ ពេលនោះ លោកបានប្រើខ្ញុំឲ្យងូតទឹកនឹងទឹកស្លឹកពុទ្រា។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី