Skip to content

“ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។

អំពី អាពូសៀរម៉ះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។

«مَنْ ضَارَّ ضَارَّ اللهُ بِهِ، وَمَنْ شَاقَّ شَقَّ اللهُ عَلَيْهِ».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហហាសាន់
ពន្យល់

ណាពី ﷺ លោកបានព្រមានចំពោះការបង្កគ្រោះថ្នាក់ ឬបង្កការលំបាកដល់អ្នកមូស្លីម មិនថាចំពោះកិច្ចការណាមួយក្នុងចំណោមកិច្ចការរបស់គេ មិនថាចំពោះខ្លួនប្រាណ ទ្រព្យសម្បត្តិ ឬក្រុមគ្រួសាររបស់គេឡើយ។ ជនណាហើយដែលធ្វើដូច្នោះ គឺអល់ឡោះជាម្ចាស់នឹងតបស្នង និងដាក់ទណ្ឌកម្មដល់ជននោះដូចទៅនឹងទង្វើដែលគេប្រព្រឹត្ត(ចំពោះអ្នកដទៃ)វិញដូចគ្នា។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ហាមឃាត់ចំពោះការបង្កគ្រោះថ្នាក់ ឬបង្កការលំបាកដល់អ្នកមូស្លីម។

អល់ឡោះជាម្ចាស់ផ្តន្ទាទោសចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (5/ 477) (3635).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (3/ 495) (1940).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (3/ 432) (2342).

មុសណាត់អះម៉ាត់ (25/ 34) (15755).

បន្ថែមទៀត (8)

مساوئ الأخلاق.

للخرائطي (ص: 274) (583).

توضيح الأحكام مِن بلوغ المرام.

للبسام (7/ 445).

فتح ذي الجلال والإكرام شرح بلوغ المرام.

لابن عثيمين (6/ 396).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 261).