Skip to content

ពិតណាស់ ណាពី ﷺ លោកមិនធ្លាប់បោះបង់បួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងពីររ៉ក្អាត់មុនសឡាតស៊ូពុសឡើយ។

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها

ពិតណាស់ ណាពី ﷺ លោកមិនធ្លាប់បោះបង់បួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងពីររ៉ក្អាត់មុនសឡាតស៊ូពុសឡើយ។

أن النبي صلى الله عليه وسلم كان لا يَدع أربعا قَبل الظهر وركعتين قبل الغَدَاة.

រាយការណ៍ដោយ អាល់ពូខរី
ហាទីស្ហសហេស
ពន្យល់

អាអ៊ីស្ហះ رضي الله عنها បានប្រាប់ថា ពិតប្រាកដណាស់ ណាពី ﷺ លោកតែងរក្សាការសឡាតស៊ូណិតនៅក្នុងផ្ទះរបស់គាត់ដោយលោកមិនបោះបង់ចោលឡើយ គឺបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរដោយឲ្យសាឡាមពីរដង និងពីររ៉ក្អាត់មុនសឡាតស៊ូពុស។

មេរៀនដែលទាញបានពីហាទីស្ហ

ស៊ូណិតថែរក្សាលើការសឡាតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងពីររ៉ក្អាត់មុនសឡាតស៊ូពុស។

ជាការប្រសើរ គប្បីសឡាតស៊ូណិតរ៉វ៉ាតិប(ស៊ូណិតអមហ្វើរទូ)នៅផ្ទះ ដូចដែល អាអ៊ីស្ហះ رضي الله عنها បានរាយការណ៍ពីទង្វើរបស់ណាពី ﷺ ។

ឯកសារយោង

សហេស អាល់ពូខរី (2/ 59) (1182).

បន្ថែមទៀត (2)

توضيح الأحكام مِن بلوغ المرام.

لعبد الله البسام (2/ 379).