“លោកិយ គឺជាការសប្បាយរីករាយ ហើយប្រការសប្បាយរីករាយដែលល្អបំផុតនៅក្នុងលោកិយនេះ គឺភរិយាដែលល្អប្រពៃ”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ លោកបានមានប្រសាសន៍ថា៖
“លោកិយ គឺជាការសប្បាយរីករាយ ហើយប្រការសប្បាយរីករាយដែលល្អបំផុតនៅក្នុងលោកិយនេះ គឺភរិយាដែលល្អប្រពៃ”។
«الدُّنْيَا مَتَاعٌ، وَخَيْرُ مَتَاعِ الدُّنْيَا الْمَرْأَةُ الصَّالِحَةُ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្វីៗដែលមាននៅក្នុងលោកិយនេះ តាមពិត វាគ្រាន់តែជារបស់មួយដែលគេអាចរីករាយនឹងវាមួយរយៈពេលខ្លីប៉ុណ្ណោះ។ ក្រោយមក វានឹងវិនាសទៅវិញជាមិនខាន។ ហើយប្រការសប្បាយរីករាយដែលល្អបំផុតនៅក្នុងលោកិយនេះ គឺភរិយាដែលល្អប្រពៃដែលនៅពេលណាស្វាមីសម្លឹងមើលទៅកាន់នាង គឺធ្វើឲ្យស្វាមីរីករាយ។ នៅពេលណាដែលស្វាមីប្រើនាង គឺនាងគោរពតាម។ ហើយនៅពេលណាដែលស្វាមីមិននៅ គឺនាងចេះថែរក្សាខ្លួនប្រាណ និងទ្រព្យសម្បត្តិរបស់ខ្លួនសម្រាប់ស្វាមី។
...:
អនុញ្ញាតឲ្យទាញយកភាពរីករាយតាមរយៈរបស់ល្អៗក្នុងលោកិយដែលអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ដោយមិនត្រូវខ្ជះខ្ជាយ ឬរិះថាំពេកនោះឡើយ។
ជំរុញឲ្យជ្រើសរើសភរិយាដែលល្អ(គ្រប់លក្ខណ៍) ព្រោះភរិយានោះនឹងជួយស្វាមីលើការគោរពប្រតិបត្តិម្ចាស់របស់គេ។
ប្រការសប្បាយរីករាយដែលល្អបំផុតនៅក្នុងលោកិយ គឺប្រការទាំងឡាយដែលអាចឲ្យគេគោរពប្រតិបត្តិអល់ឡោះ ឬជួយគេលើការគោរពប្រតិបត្តិអល់ឡោះ។
សហេស មូស្លីម (2/ 1090) (1467).
បន្ថែមទៀត (6)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 365).
كشف المشكل من حديث الصحيحين.
لابن الجوزي (4/ 129).
نزهة المتقين شرح رياض الصالحين.
لمصطفى الخن وغيره (1/ 286).