“អ្នកដែលលាតត្រដាងការសូត្រគម្ពីរគួរអាន ដូចជាអ្នកដែលលាតត្រដាងការបរិច្ចាគទាន ហើយអ្នកដែលលាក់បាំងការសូត្រគម្ពីរគួរអាន ដូចជាអ្នកដែលលាក់បាំងការបរិច្ចាគទានដូច្នោះដែរ”។
អំពី អ៊ុកហ្ពះ ពិន អាមៀរ អាល់ជូហ៊ើនី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“អ្នកដែលលាតត្រដាងការសូត្រគម្ពីរគួរអាន ដូចជាអ្នកដែលលាតត្រដាងការបរិច្ចាគទាន ហើយអ្នកដែលលាក់បាំងការសូត្រគម្ពីរគួរអាន ដូចជាអ្នកដែលលាក់បាំងការបរិច្ចាគទានដូច្នោះដែរ”។
«الجاهِرُ بالقرآن كالجاهِرِ بالصَّدَقَةِ، والمُسِرُّ بالقرآن كالمُسِرِّ بالصَّدَقَة».
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អ្នកដែលសូត្រគម្ពីរគួរអានដោយបើកចំហ ដូចជាអ្នកដែលបរិច្ចាគទានដោយបើកចំហ ហើយអ្នកដែលសូត្រគម្ពីរគួរអានដោយលាក់បាំង ដូចជាអ្នកដែលបរិច្ចាគដោយលាក់បាំងដូច្នោះដែរ។
...:
ការសូត្រគម្ពីរគួរអានដោយលាក់បាំង គឺប្រសើរជាង ដូចជាការដែលគេបរិច្ចាគដោយលាក់បាំង គឺល្អជាងដូច្នោះដែរ ព្រោះការលាក់បាំង គឺបង្ហាញពីភាពជ្រះថ្លា(អៀខ្លើស) ចាកឆ្ងាយពីការចង់ឲ្យគេដឹងឮ(រីយ៉ាក) លើកលែកតែក្នុងកាលៈទេសៈតម្រូវ និងដែលផ្តល់ផលប្រយោជន៍ដែលទាមទារឲ្យបើកចំហ ដូចជាការបង្រៀនគម្ពីរគួរអានជាដើម។
ស៊ូណាន់ អាពូទើវូទ (2/ 494) (1333).
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (5/ 40) (2919).
ស៊ូណាន់ អាន់ណាសាអ៊ី (5/ 80) (2561).
បន្ថែមទៀត (4)
الكاشف عن حقائق السُّنن (5/1688).
شرح أبي داود للعيني (5/238).
تحفة الأحوذي (8/ 191).
التنوير في شرح الجامع الصغير (5/286).