Skip to content

“ការបួងសួង គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)

អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ការបួងសួង គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)”។ ក្រោយមក លោកបានសូត្រ៖ ﴿وَقَالَ رَبُّكُمُ ادْعُونِي أَسْتَجِبْ لَكُمْ إِنَّ الَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِي سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ﴾ [سورة غافر(60)] “ហើយម្ចាស់របស់អ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងសុំមកចំពោះយើងចុះ យើងនឹងទទួលយកការបួងសួងសុំរបស់ពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមចំពោះការគោរពសក្ការៈមកចំពោះយើង ពួកគេនឹងចូលនរកជើហាន់ណាំយ៉ាងអាម៉ាស់បំផុត”។ (ហ្គហ្វៀរ៖៦០)

«الدُّعَاءُ هُوَ الْعِبَادَةُ»، ثُمَّ قَرَأَ: «{وَقَالَ رَبُّكُمُ ادْعُونِي أَسْتَجِبْ لَكُمْ إِنَّ الَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِي سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ} [غافر: 60]».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ការបួងសួង(ទូអា) គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)។ ដូចនេះ ចាំបាច់ត្រូវបួងសួងដោយចិត្តជ្រះថ្លា(អៀខ្លើស)ចំពោះអល់ឡោះ ទោះជាការបួងសួងនោះ ជាការបួងសួងសុំចង់បានអ្វីមួយ ដូចជាការបួងសួងសុំពីអល់ឡោះនូវអ្វីដែលផ្តល់ផលប្រយោជន៍ និងការពារពីគ្រោះថ្នាក់ពីរូបគេទាំងក្នុងលោកិយនិងថ្ងៃបរលោក ឬមួយជាការបួងសួងជាលក្ខណៈសក្ការៈបូជា(អ៊ីហ្ពាហ្ទាត់) ពោលគឺសំដៅរាល់ប្រការទាំងឡាយដែលអល់ឡោះជាម្ចាស់ស្រឡាញ់ពេញចិត្ត មិនថាជាពាក្យសម្តី ឬកាយវិការ ទាំងខាងក្នុង និងខាងក្រៅ មិនថាជាការសក្ការៈផ្នែកផ្លូវចិត្ត ផ្លូវកាយ ឬតាមរយៈទ្រព្យសម្បត្តិនោះឡើយ។ ក្រោយមក ណាពី ﷺ បានលើកយកភស្តុតាងមកបញ្ជាក់ដោយលោកសូត្រនូវបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយម្ចាស់របស់អ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងសុំមកចំពោះយើងចុះ យើងនឹងទទួលយកការបួងសួងសុំរបស់ពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមចំពោះការគោរពសក្ការៈមកចំពោះយើង ពួកគេនឹងចូលនរកជើហាន់ណាំយ៉ាងអាម៉ាស់បំផុត”។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ការបួងសួងសុំទូអា គឺជាមូលដ្ឋាននៃការគោរពសក្ការៈ(អ៊ីហ្ពាហ្ពាត់) ហើយគេមិនអនុញ្ញាតឲ្យបង្វែរវាទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះឡើយ។

ការបួងសួង គឺផ្ទុកនូវធាតុពិតនៃភាពជាខ្ញុំបម្រើ(ទៅចំពោះអល់ឡោះជាម្ចាស់) ហើយទទួលស្គាល់នូវភាពមានបានមិនត្រូវអ្នកដទៃរបស់ព្រះជាម្ចាស់ និងសមត្ថភាពរបស់ទ្រង់ ព្រមទាំងទទួលស្គាល់នូវភាពខ្សត់ខ្សោយ ខ្វះខាតរបស់ខ្ញុំបម្រើអល់ឡោះដែលត្រូវការទ្រង់។

ការព្រមានយ៉ាងធ្ងន់ធ្ងរនេះ គឺជាការតបស្នងចំពោះភាពក្រអឺតក្រទមមិនព្រមគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ និងបោះបង់ការបួងសួងទៅកាន់ទ្រង់។ ជាការពិតណាស់ ពួកដែលក្រអឺតក្រទមមិនបួងសួងទៅកាន់អល់ឡោះនោះ ពួកគេនឹងចូលទៅក្នុងឋាននរកជើហាន់ណាំក្នុងនាមជាពួកដែលទាបថោក និងអាម៉ាស់ជាទីបំផុត។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (2/ 603) (1479).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (5/ 292) (3247).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (5/ 5) (3828).

មុសណាត់អះម៉ាត់ (30/ 297) (18352).

បន្ថែមទៀត (8)

توضيح الأحكام من بلوغ المرام.

للبسام (7/ 546).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 416).

فتح ذي الجلال والإكرام.

لابن عثيمين (6/ 480).

سبل السلام بشرح بلوغ المرام.

للصنعاني (2/ 707).