“ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យស្បថនឹងដូនតារបស់ខ្លួនឡើយ
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យស្បថនឹងដូនតារបស់ខ្លួនឡើយ”។ អ៊ូមើរ បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនដែលស្បថនឹងដូនតាឡើយចាប់តាំងពីខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់មក មិនថាដោយចេតនា មិនថាពាំនាំសម្តីពីអ្នកដទៃមក។
«إِنَّ اللهَ عَزَّ وَجَلَّ يَنْهَاكُمْ أَنْ تَحْلِفُوا بِآبَائِكُمْ»، قَالَ عُمَرُ: فَوَاللهِ مَا حَلَفْتُ بِهَا مُنْذُ سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ نَهَى عَنْهَا ذَاكِرًا وَلَا آثِرًا.
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ចំពោះការស្បថនឹងជីដូនជីតា។ ហេតុនេះ ជនណាដែលចង់ស្បថ គឺគេត្រូវស្បថនឹងអល់ឡោះជាម្ចាស់តែមួយគត់ ហើយមិនត្រូវស្បថនឹងអ្វីផ្សេងក្រៅពីទ្រង់ឡើយ។ ក្រោយមក អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បានរំលឹកថា គាត់មិនដែលស្បថនឹងជីដូនជីតាឡើយ តាំងពីពេលដែលគាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់ដូចនេះមក មិនថាដោយចេតនា មិនថាពាំនាំសម្ដីរបស់អ្នកដទៃដែលស្បថនឹងអ្វីក្រៅពីអល់ឡោះ។
ذاكِرًا: عامِدًا.
آثِرًا: حاكِيًا عن غَيْرِي أنَّه حَلَفَ بها.
ហាមឃាត់ចំពោះការស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះ ហើយការលើកយកដូនតាមកបញ្ជាក់(ក្នុងហាទីស្ហ) ព្រោះការស្បថនឹងដូនតាបែបនេះ គឺជាទំនៀមទម្លាប់នៃសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)។
សម្បថ គឺជាការស្បថនឹងអល់ឡោះ ឬព្រះនាមរបស់អល់ឡោះ ឬលក្ខណៈសម្បត្តិរបស់ទ្រង់លើរឿងអ្វីមួយដើម្បីជាការបញ្ជាក់។
បញ្ជាក់ពីឧត្តមភាពរបស់អ៊ូមើរ رضي الله عنه ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះបទបញ្ជារបស់រ៉ស៊ូលុលឡោះ ﷺ និងការឆាប់យល់របស់គាត់។
សហេស អាល់ពូខរី (8/ 132) (6647).
សហេស មូស្លីម (3/ 1266) (1646).
បន្ថែមទៀត (4)
تيسير العلام شرح عمدة الأحكام.
للبسام (ص684).
الإلمام بشرح عمدة الأحكام.
لإسماعيل الأنصاري (2/ 134).