“ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកគ្រឹស្ទានបានលើកតម្កើងណាពីអ៊ីសា(លោកយេស៊ូ) កូនប្រុសរបស់ ម៉ារយ៉ាំ។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់”។
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកគ្រឹស្ទានបានលើកតម្កើងណាពីអ៊ីសា(លោកយេស៊ូ) កូនប្រុសរបស់ ម៉ារយ៉ាំ។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់”។
«لَا تُطْرُونِي كَمَا أَطْرَتِ النَّصَارَى ابْنَ مَرْيَمَ؛ فَإِنَّمَا أَنَا عَبْدُهُ، فَقُولُوا: عَبْدُ اللهِ وَرَسُولُهُ».
ណាពី ﷺ លោកបានហាមឃាត់ការលើកតម្កើងហួសហេតុ និងហួសពីដែនកំណត់ច្បាប់ក្នុងការសរសើរដល់រូបលោក ហើយផ្តល់នូវលក្ខណៈសម្បត្តិឲ្យលោកនូវលក្ខណៈសម្បត្តិឬទង្វើណាមួយរបស់អល់ឡោះដែលមានសម្រាប់តែទ្រង់ ឬថាលោកដឹងនូវប្រការអាថ៌កំបាំង ឬបួងសួងបួងសុំពីលោករួមនឹងអល់ឡោះជាម្ចាស់ ដូចពួកគ្រឹស្ទានបានធ្វើចំពោះណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(លោកយេស៊ូ បុត្ររបស់ នាងម៉ារី)។ បន្ទាប់មក លោកបានបញ្ជាក់ថា រូបលោកគ្រាន់តែជាខ្ញុំបម្រើម្នាក់ក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះប៉ុណ្ណោះ និងបានបង្គាប់ប្រើពួកយើងឲ្យនិយាយអំពីរូបលោកថា៖ រូបលោក គឺជាខ្ញុំបម្រើរបស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់។
...:
ការព្រមានពីការបំពានព្រំដែនច្បាប់ក្នុងការលើកតម្កើងនិងកោតសរសើរនរណាម្នាក់ ព្រោះវានាំទៅកាន់អំពើស្ហ៊ីរិក។
អ្វីដែលណាពី ﷺ លោកបានព្រមាន គឺពិតជាបានកើតឡើងប្រាកដមែននៅក្នុងប្រជាជាតិនេះ ដោយមានក្រុមដែលជ្រុលនិយមចំពោះរ៉ស៊ូលុលឡោះ ﷺ មានក្រុមដែលជ្រុលនិយមចំពោះក្រុមគ្រួសាររបស់លោក(آل البيت) និងមានក្រុមដែលជ្រុលនិយមចំពោះកុសលបុគ្គល(វ៉ើលី) ហើយពួកគេទាំងអស់ក៏បានធ្លាក់ចូលទៅក្នុងអំពើស្ហ៊ីរិក។
រ៉ស៊ូលុលឡោះ ﷺ បានពណ៌នាចំពោះខ្លួនលោកថា ពិតណាស់ រូបលោកជាខ្ញុំបម្រើរបស់អល់ឡោះដើម្បីបញ្ជាក់ថា រូបលោកជាខ្ញុំបម្រើម្នាក់ដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដែលគេមិនអនុញ្ញាតឱ្យបង្វែរជូនលោកនូវអ្វីមួយដែលជាលក្ខណៈពិសេសនៃព្រះជាម្ចាស់នោះឡើយ។
រ៉ស៊ូលុលឡោះ ﷺ បានពណ៌នាចំពោះខ្លួនលោកថា ពិតណាស់ រូបលោកជាអ្នកនាំសាររបស់អល់ឡោះដើម្បីបញ្ជាក់ថា រូបលោកជាអ្នកនាំសារដែលត្រូវបានបញ្ជូនមកពីអល់ឡោះជាម្ចាស់។ ដូច្នេះ ចាំបាច់ត្រូវជឿជាក់លើរូបលោក និងដើរតាមលោក។
សហេស អាល់ពូខរី (4/ 167) (3445).
បន្ថែមទៀត (6)
عمدة القاري شرح صحيح البخاري.
محمود بن أحمد بدر الدين العيني (16/ 37).
فتح الباري.
لابن حجر (6/ 490).
منار القاري شرح مختصر صحيح البخاري.
حمزة محمد قاسم (4/ 208).
បានដកស្រង់ក្នុងសៀវភៅ
4 សៀវភៅបន្ថែមទៀត (4)
- مجموعة زاد التربية الإسلامية (1)، والسيرة النبوبة (1)، والعقيدة (1)، والفقه (1)التربية الأسلامية 1«كما أطْرتْ النّصارى ابْن مرْيم»
- موسوعة الأسئلة (المجموعة الأولى)«لَا تُطْرُونِي كَمَا أَطْرَتِ النَّصَارَى ابْنَ مَرْيَمَ، فَإِنَّمَا أَنَا عَبْدُهُ، فَقُولُوا: عَبْدُ اللهِ وَرَسُولُهُ»
- نبراس طالب (1)1«لاَ تُطْرُونِي([1]) كَمَا أَطْرَتْ النَّصَارَى ابْنَ مَرْيَمَ، فَإِنَّمَا أَنَا عَبْدُهُ، فَقُولُوا: عَبْدُ الله وَرَسُولُهُ»
- نبراس طالب (4)1«لَا تُطْرُونِي كَمَا أَطْرَتِ النَّصَارَى ابْنَ مَرْيَمَ، فَإِنَّمَا أَنَا عَبْدُهُ، فَقُولُوا: عَبْدُ اللهِ وَرَسُولُهُ»