السؤال
س2: اشرح هذه الأحكام الخمسة.
សំណួរទី២. ចូរពន្យល់ពីច្បាប់បញ្ញត្តិទាំងនេះ?
الجواب
ج:١. الواجب: وهو على وجه اللزوم، مثل الصلوات الخمس، وصيام رمضان وبر الوالدين.
- الواجب يثاب فاعله ويعاقب تاركه.
- المستحب: وهو ليس على وجه اللزوم، مثل السنن الرواتب، وقيام الليل وإطعام الطعام والسلام. ويسمى السنة والمندوب.
- المستحب يثاب فاعله ولا يعاقب تاركه.
ملاحظة مهمة:
ينبغي للمسلم عندما يسمع أن هذا الأمر سنة أو مستحب أن يبادر إلى فعله، والاقتداء بالنبي ﷺ.
- المحرم: وهو ما تركه لازم، مثل شرب الخمر، وعقوق الوالدين، وقطع الأرحام.
- المحرم يثاب تاركه ويعاقب فاعله.
- المكروه: تركه غير لازم، مثل الأخذ والإعطاء باليد الشمال، كف الثوب في الصلاة.
- المكروه يثاب تاركه ولا يعاقب فاعله.
- المباح: وهو على التخيير بين تركه وفعله، مثل أكل التفاحة وشرب الشاي، ويسمى: الجائز والحلال.
- المباح لا يثاب تاركه ولا يعاقب فاعله.
ចម្លើយ. សុជីវធម៌ក្នុងការទទួលទានអាហារមានដូចជា៖
១. វ៉ាជិប(កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត)៖ ដូចជា ការប្រតិបត្តិសឡាតទាំងប្រាំពេល ការបួសខែរ៉ម៉ាហ្ទន និងការកតញ្ញូចំពោះឪពុកម្តាយជាដើម។
ប្រការវ៉ាជិប គឺគេផ្តល់ផលបុណ្យដល់អ្នកដែលធ្វើវា ហើយគេដាក់ទណ្ឌកម្ម(ទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា។
២. ស៊ូណិត(ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ)៖ ដូចជា ការសឡាតស៊ូណិតរ៉វ៉ាតិប(ស៊ូណិតអមហ្វើរទូ) ការប្រតិបត្តិសឡាតពេលយប់(គីយ៉ាមុលឡៃល៍) ការផ្តល់ចំណីអាហារដល់អ្នកដទៃ និងការឲ្យសាឡាមជាដើម។
ចំពោះប្រការស៊ូណិត គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែលបានធ្វើវា តែគេមិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វានោះទេ។
កំណត់សម្គាល់៖
គប្បីលើជនមូស្លីម នៅពេលដែលគេឮថា ប្រការនេះជាប្រការស៊ូណិត គឺគប្បីរួសរាន់អនុវត្តន៍វា និងប្រតិបត្តិវាតាមគំរូរបស់ព្យាការីមូហាំម៉ាត់ ﷺ។
៣. ហារ៉ាំ(ប្រការដែលគេហាមឃាត់ដាច់ខាត)៖ ដូចជា ការផឹកស្រា អកតញ្ញូចំពោះឪពុកម្តាយ និងការកាត់ផ្តាច់ចំណងសាច់សាលោហិតជាដើម។
ចំពោះប្រការហារ៉ាំ គឺគេដាក់ទណ្ឌកម្ម(ទទួលបានបាបកម្ម)ចំពោះអ្នកដែលបានធ្វើវា ហើយគេផ្តល់ផលបុណ្យចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា។
៤. ម៉ាក្រុះ(ទង្វើដែលគេមិនពេញចិត្ត ឬប្រការដែលមិនគួរគប្បីធ្វើ)៖ ដូចជា ការផ្តល់ឲ្យ ឬទទួលយកអ្វីមួយដោយដៃឆ្វេង និងការមូរសម្លៀកបំពាក់ក្នុងពេលសឡាតជាដើម។
ប្រការម៉ាក្រុះ គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា តែគេក៏មិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលធ្វើវានោះដែរ។
៥. មូហ្ពាស(ប្រការដែលគេអនុញ្ញាត ចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន)៖ ដូចជាការបរិភោគផ្លែប៉ោម និងការផឹកកាហ្វេជាដើម ហើយគេឲ្យឈ្មោះវាទៀតថា ប្រការហារូស(ប្រការដែលគេអនុញ្ញាត) និងប្រការហាឡាល់។
ចំពោះប្រការមូហ្ពាស គឺគេមិនផ្តល់ផលបុណ្យដល់អ្នកដែលធ្វើវានោះទេ ហើយគេក៏មិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វានោះដែរ។