ចូរលើកឡើងពីនៀកម៉ាត់(ឧបការគុណ)មួយចំនួនរបស់អល់ឡោះជាម្ចាស់មកលើរូបអ្នក។
- الباب / الفصل
- قسم المنوعات
السؤال
س6: اذكر بعض نعم الله عليك.
សំណួរទី៥. ចូរលើកឡើងពីនៀកម៉ាត់(ឧបការគុណ)មួយចំនួនរបស់អល់ឡោះជាម្ចាស់មកលើរូបអ្នក។
الجواب
ج:١. نعمة الإسلام، وأنك لست من أهل الكفر.
- نعمة السنة، وأنك لست من أهل البدع.
- نعمة الصحة والعافية، كالسمع والبصر والمشي وغيرها.
- نعمة الطعام والشراب والملبس.
- ونعمه تَعَالَى علينا كثيرة لا تعد ولا تحصى.
قال تَعَالَى:
﴿وَإِن تَعُدُّواْ نِعۡمَةَ ٱللَّهِ لَا تُحۡصُوهَآۗ إِنَّ ٱللَّهَ لَغَفُورٞ رَّحِيمٞ﴾
[النحل: ١٨].
ចម្លើយ. មានដូចជា៖ ១. នៀកម៉ាត់អ៊ីស្លាម ខណៈដែលទ្រង់មិនបានបង្កើតរូបខ្ញុំមកឲ្យស្ថិតក្នុងចំណោមអ្នកគ្មានជំនឿ(កាហ្វៀរ)ឡើយ។
២. នៀកម៉ាត់ស៊ុណ្ណះ ខណៈដែលទ្រង់មិនបានបង្កើតរូបខ្ញុំឲ្យស្ថិតក្នុងចំណោមអ្នកដែលបង្កើតថ្មី(ពួកពិតអះ)ឡើយ។
៣. នៀកម៉ាត់សុខភាពល្អ និងភាពសុខសាន្ត ដូចជាអាចមើលឃើញ អាចស្តាប់ឮ អាចដើរបាន និងផ្សេងៗទៀត។
៤. នៀកម៉ាត់ចំណីអាហារ ភេសជ្ជៈ និងសម្លៀកបំពាក់។
ហើយនៀកម៉ាត់(ឧបការគុណ)របស់អល់ឡោះជាម្ចាស់មកលើយើង គឺច្រើនណាស់ ដោយយើងមិនអាចគណនា ឬរាប់វាអស់នោះឡើយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
”ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់របស់ អល់ឡោះនោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់”។
(អាន់ណះល៍ ៈ ១៨)