តើការក្រអឺតក្រទមដែលគេហាមឃាត់នោះ មានប្រភេទអ្វីខ្លះ?
- الباب / الفصل
- قسم الأخلاق
السؤال
س٢٠: ما أنواع الكِبْرُ المحرم؟
សំណួរទី២០. តើការក្រអឺតក្រទមដែលគេហាមឃាត់នោះ មានប្រភេទអ្វីខ្លះ?
الجواب
ج:١. الكِبْر على الحق، وهو رد الحق وعدم قبوله.
- الكِبْرُ على الناس، وهو احتقارهم والاستهانة بهم.
قال رسول الله صلى الله عليه وسلم:
«لا يَدخُلُ الجَنَّةَ مَن كان في قَلبِه مِثْقالُ ذَرَّةٍ مِن كِبْرٍ».
فقال رَجُلٌ: إنَّ الرَّجُلَ يُحِبُّ أن يَكونَ ثَوبُه حسَنًا، ونَعْلُه حسَنةً؟ قال:
«إنَّ اللهَ جَميلٌ يُحِبُّ الجَمالَ، الكِبْرُ: بَطَرُ الحَقِّ، وَغَمْطُ النَّاسِ»
رواه مسلم.
- بَطَرُ الحَقِّ: رده
- غَمْطُ النَّاسِ: استحقارهم.
- الثوب الحسن والنعل الحسن ليس من الكبر.
ចម្លើយ. មានដូចជា៖ ១. ក្រអឺតក្រទមចំពោះការពិត ពោលគឺការបដិសេធការពិត និងមិនទទួលយកការពិតនោះ។
២. ក្រអឺតក្រទមចំពោះមនុស្ស ពោលគឺមើលងាយ មើលស្រាល និងចំអកឡកឡឺយចំពោះពួកគេ។
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“មិនចូលឋានសួគ៌ឡើយ អ្នកដែលនៅក្នុងចិត្ដរបស់គេមានភាពក្រអឺតក្រទមប៉ុនគ្រាប់ស្ពៃ”។
ពេលនោះមានបុរសម្នាក់បានសួរថា៖ មនុស្សដែលចង់ឲ្យសម្លៀកបំពាក់ និងស្បែកជើងរបស់គេល្អ តើយ៉ាងណាដែរ? លោកបានឆ្លើយថា៖
“អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ ទ្រង់ស្រឡាញ់ភាពស្អាតស្អំ។ ភាពកេ្អងក្អាង គឺការបដិសេធនូវភាពត្រឹមត្រូវ និងមើលស្រាលមនុស្ស”។
រាយការណ៍ដោយ មូស្លីម
មិនទទួលយករឿងពិត គឺជាការបដិសេធនូវភាពត្រឹមត្រូវ។
មើលស្រាលមនុស្ស គឺជាការមិនផ្តល់តម្លៃដល់អ្នកដទៃ។
ការចូលចិត្តសម្លៀកបំពាក់ ឬស្បែកជើងដែលល្អស្អាត មិនមែនជាភាពក្រអឺតក្រទមឡើយ។