السؤال
س١٨: ما هو الاستهزاء؟
សំណួរទី១៨. តើអ្វីទៅជាការសើចចំអក?
الجواب
ج:هو السخرية من أخيك المسلم وتحقيره، وهذا لا يجوز.
قال تَعَالَى في النهي عن ذلك:
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا يَسۡخَرۡ قَوۡمٞ مِّن قَوۡمٍ عَسَىٰٓ أَن يَكُونُواْ خَيۡرٗا مِّنۡهُمۡ وَلَا نِسَآءٞ مِّن نِّسَآءٍ عَسَىٰٓ أَن يَكُنَّ خَيۡرٗا مِّنۡهُنَّۖ وَلَا تَلۡمِزُوٓاْ أَنفُسَكُمۡ وَلَا تَنَابَزُواْ بِٱلۡأَلۡقَٰبِۖ بِئۡسَ ٱلِٱسۡمُ ٱلۡفُسُوقُ بَعۡدَ ٱلۡإِيمَٰنِۚ وَمَن لَّمۡ يَتُبۡ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ﴾
[الحجرات: ١١].
ចម្លើយ. គឺជាការចំអកឡកឡឺយទៅកាន់បងប្អូនមូស្លីម និងមើលស្រាលចំពោះពួកគេ ហើយនេះ គឺមិនត្រូវបានអនុញ្ញាតឡើយ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលហាមឃាត់អំពីវាថា៖
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំឱ្យក្រុមមួយមើលងាយក្រុមមួយទៀតឱ្យសោះ ជួនកាលពួកគេ(ក្រុមដែលត្រូវគេមើលងាយនោះ)ល្អជាងពួកគេ(ក្រុមមើលងាយគេ)។ ហើយកុំឱ្យស្ដ្រីមើលងាយស្ដ្រីដូចគ្នា ជួនកាលពួកនាង(ស្ដ្រីដែលត្រូវគេមើលងាយនោះ) ល្អជាងពួកនាង(ស្ដ្រីដែលមើលងាយគេ)។ ហើយចូរពួកអ្នកកុំប្រមាថគ្នា និងកុំដាក់ងារគ្នាឱ្យសោះ។ ការដាក់ងារមិនល្អក្រោយពីមានជំនឿហើយនោះ គឺអាក្រក់បំផុត។ ហើយអ្នកណាដែលមិនបានសារភាពទោសកំហុស ពួកទាំងនោះគឺជាពួកដែលបំពាន។
(អាល់ហ៊ូជូរ៉ត ៈ ១១)