តើថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមានប៉ុន្មាន?
- الباب / الفصل
- قسم المنوعات
السؤال
س۸: ما هي أعياد المسلمين؟
សំណួរទី៧. តើថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមានប៉ុន្មាន?
الجواب
ج:عيد الفطر وعيد الأضحى.
لما جاء في حديث أَنَسٍ رضي الله عنه، قَالَ:
قَدِمَ رَسُولُ اللَّهِ ﷺ الْمَدِينَةَ وَلَهُمْ يَوْمَانِ يَلْعَبُونَ فِيهِمَا، فَقَالَ: «مَا هَذَانِ الْيَوْمَانِ؟»، قَالُوا: كُنَّا نَلْعَبُ فِيهِمَا فِي الْجَاهِلِيَّةِ، فَقَالَ رَسُولُ اللَّهِ ﷺ:«إِنَّ اللَّهَ قَدْ أَبْدَلَكُمْ بِهِمَا خَيْرًا مِنْهُمَا: يَوْمَ الْأَضْحَى، وَيَوْمَ الْفِطْرِ»
رواه أبوداود.
وما سواهما من الأعياد فمن البدع.
ចម្លើយ. ថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមានពីរ គឺថ្ងៃរ៉យ៉ាហ្វិតរ៉ោះ និងថ្ងៃរ៉យ៉ាហាជ្ជី។
ដូចដែលមានបញ្ជាក់ក្នុងហាទីស្ហមួយដែលរាយការណ៍ដោយអាណាស ដែលគាត់បាននិយាយថា៖ ពេលដែលរ៉ស៊ូលុលឡោះ ﷺ បានទៅដល់ម៉ាទីណះ នៅពេលនោះ សម្រាប់អ្នកនៅម៉ាទីណះ ពួកគេមានពីរថ្ងៃដែលពួកគេលេងសប្បាយ។ ពេលនោះ លោកក៏បានសួរថា៖ “តើថ្ងៃទាំងពីរនេះជាថ្ងៃអ្វីដែរ?” ពួកគេបានឆ្លើយថា៖ “ពួកយើងលេងសប្បាយនៅក្នុងថ្ងៃទាំងពីរនេះតាំងពីសម័យកាលអវិជ្ជា(មុនអ៊ីស្លាម)មកម្លេះ”។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ពួកគេវិញថា៖
“ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជំនួសដល់ពួកអ្នកនូវពីរថ្ងៃផ្សេងវិញ ដែលវាល្អជាងថ្ងៃទាំងពីរនេះទៅទៀត គឺថ្ងៃរ៉យ៉ាហាជ្ជី និងថ្ងៃរ៉យ៉ាហ្វិតត្រោះ”។
រាយការណ៍ដោយ អាពូហ្ទាវូទ។
ចំពោះថ្ងៃរ៉យ៉ា ឬថ្ងៃបុណ្យផ្សេងពីថ្ងៃទាំងពីរនេះ គឺជាប្រការដែលគេបង្កើតថ្មី(ពិតអះ)។