ពួកយើងធ្លាប់នៅជាមួយអ៊ូមើរ ហើយគាត់បាននិយាយថា៖ គេបានហាមឃាត់ពួកយើងពីការដាក់បន្ទុកលើខ្លួនឯងហួសហេតុ។
អំពី អាណាស رضي الله عنه បាននិយាយថា៖
ពួកយើងធ្លាប់នៅជាមួយអ៊ូមើរ ហើយគាត់បាននិយាយថា៖ គេបានហាមឃាត់ពួកយើងពីការដាក់បន្ទុកលើខ្លួនឯងហួសហេតុ។
كُنَّا عِنْدَ عُمَرَ فَقَالَ: «نُهِينَا عَنِ التَّكَلُّفِ».
អ៊ូមើរ رضي الله عنه បានប្រាប់ថា ជាការពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់ពួកគាត់អំពីការដាក់បន្ទុកលើខ្លួនធ្វើនូវរឿងលំបាកដែលមិនមានតម្រូវការចាំបាច់ មិនថាជាពាក្យសម្តី ឬទង្វើនោះឡើយ។
...:
ក្នុងចំណោមការដាក់បន្ទុកលើខ្លួនឯងដែលគេហាមឃាត់ដែរ គឺការសួរនាំច្រើន ដាក់បន្ទុកលើខ្លួនឯងលើអ្វីដែលខ្លួនមិនដឹង ឬធ្វើឲ្យលំបាកចំពោះកិច្ចការដែលអល់ឡោះជាម្ចាស់ទ្រង់បើកទូលាយ។
គប្បីលើជនមូស្លីមត្រូវទម្លាប់ខ្លួនលើការផ្តល់នូវភាពងាយស្រួល ហើយកុំដាក់បន្ទុកលើខ្លួនហួសហេតុនៅក្នុងពាក្យសម្តី និងទង្វើ ដូចជាចំពោះការហូបចុក ការនិយាយស្តី និងគ្រប់ករណីទាំងអស់។
ឥស្លាមជាសាសនាដែលមានភាពងាយស្រួល។
សហេស អាល់ពូខរី (9/ 95) (7293).
បន្ថែមទៀត (10)
نزهة المتقين.
لمصطفى الخن وغيره (2/ 1136).
شرح رياض الصالحين.
لابن عثيمين (6/ 391).
فتح الباري شرح صحيح البخاري.
لابن حجر (13/ 270).
النهاية في غريب الحديث والأثر.
لابن الأثير (4/ 196).
تطريز رياض الصالحين.
لفيصل آل مبارك (ص930).