Skip to content

اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَارْفُقْ بِهِ" (ឱអល់ឡោះជាម្ចាស់! ជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេបង្កការលំបាកដល់ពួកគេនោះ សូមទ្រង់បង្កការលំបាកដល់គេវិញផង។ ហើយជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេធ្វើទន់ភ្លន់ចំពោះពួកគេ សូមទ្រង់មេត្តាទន់ភ្លន់ចំពោះគេវិញផង)។

អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានបួងសួងនៅក្នុងផ្ទះរបស់ខ្ញុំយ៉ាងដូច្នេះថា៖

"اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَارْفُقْ بِهِ" (ឱអល់ឡោះជាម្ចាស់! ជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេបង្កការលំបាកដល់ពួកគេនោះ សូមទ្រង់បង្កការលំបាកដល់គេវិញផង។ ហើយជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេធ្វើទន់ភ្លន់ចំពោះពួកគេ សូមទ្រង់មេត្តាទន់ភ្លន់ចំពោះគេវិញផង)។

«اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَارْفُقْ بِهِ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

រ៉ស៊ូលុលឡោះ ﷺ លោកបានបួងសួងឲ្យអ្នកដែលគ្រប់គ្រងកិច្ចការណាមួយក្នុងចំណោមកិច្ចការរបស់អ្នកឥស្លាម មិនថាតូច មិនថាធំ មិនថាជាការគ្រប់គ្រងទូទៅ ឬគ្រប់គ្រងដោយផ្នែកណាមួយ ហើយរូបគេបង្កការលំបាកដល់អ្នកឥស្លាមដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន និងមិនមានភាពទន់ភ្លន់ចំពោះពួកគេនោះ គឺសូមឲ្យអល់ឡោះតបស្នងដល់ជននោះវិញទៅតាមប្រភេទនៃទង្វើរបស់គេ ដោយសូមទ្រង់បង្កការលំបាកដល់ជននោះវិញដូចគ្នា។ ហើយចំពោះអ្នកគ្រប់គ្រងដែលមានភាពទន់ភ្លន់ចំពោះអ្នកឥស្លាមដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ព្រមទាំងជួយសម្រួលកិច្ចការទាំងឡាយរបស់ពួកគេនោះ គឺសូមឲ្យអល់ឡោះមានភាពទន់ភ្លន់ចំពោះជននោះ និងផ្តល់ភាពងាយស្រួលចំពោះកិច្ចការទាំងឡាយរបស់គេដូចគ្នា។

មេរៀនដែលទាញបានពីហាទីស្ហ

ចាំបាច់លើអ្នកដែលគ្រប់គ្រងកិច្ចការណាមួយក្នុងចំណោមកិច្ចការរបស់អ្នកឥស្លាមត្រូវមានភាពទន់ភ្លន់ចំពោះពួកគេតាមដែលអាចធ្វើទៅបាន។

ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។

ស្ដង់ដារ ឬខ្នាតដែលអាចវាស់វែងថាជាភាពទន់ភ្លន់ ឬតឹងរឹងនោះ គឺជាសេចក្ដីដែលមិនផ្ទុយពីគម្ពីរគួរអាន និងស៊ុណ្ណះ។

ឯកសារយោង

សហេស មូស្លីម (3/ 1458) (1828).

បន្ថែមទៀត (6)

فتح ذي الجلال والاكرام بشرح بلوغ المرام.

لابن عثيمين (6/ 367).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 224).

توضيح الأحكام من بلوغ المرام.

للبسام (7/ 419).