اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសពីទ្រង់អំពីបំណុលវ័ណ្ឌក ការគាបសង្កត់ពីសំណាក់សត្រូវ និងពីភាពរីករាយរបស់ពួកសត្រូវផង)។
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងបួងសួងនឹងពាក្យទាំងនេះថា៖
اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសពីទ្រង់អំពីបំណុលវ័ណ្ឌក ការគាបសង្កត់ពីសំណាក់សត្រូវ និងពីភាពរីករាយរបស់ពួកសត្រូវផង)។
«اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ».
ណាពី ﷺ លោកបានសុំបញ្ចៀសពីប្រការមួយចំនួនដូចជា៖ ទីមួយ៖ “اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ” (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសពីទ្រង់អំពីបំណុលវ័ណ្ឌក)៖ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសអំពីទ្រង់ ពឹងពាក់ទ្រង់ ជ្រកកោននឹងទ្រង់តែមួយគត់ ពុំមែននឹងអ្នកផ្សេងឡើយ សូមទ្រង់មេត្តាបញ្ចៀសពីបំណុលដ៏ច្រើនលើសលប់ វ័ណ្ឌក និងទុក្ខព្រួយនានារបស់វា។ ហើយខ្ញុំសុំពីទ្រង់មេត្តាជួយដល់ខ្ញុំក្នុងការដោះបំណុលនោះផង។ ទីពីរ៖ “وَغَلَبَةِ الْعَدُوِّ” (ការគាបសង្កត់ពីសំណាក់សត្រូវ) ការត្រួតត្រារបស់គេ និងការគ្រប់គ្រងរបស់គេ។ ហើយខ្ញុំសុំពីទ្រង់មេត្តាបញ្ឈប់ការធ្វើទុក្ខបុកម្នេញពីសំណាក់សត្រូវ និងជួយឲ្យយកឈ្នះលើសត្រូវផង។ ទីបី៖ “وَشَمَاتَةِ الْأَعْدَاءِ” (និងពីភាពរីករាយរបស់ពួកសត្រូវ)ចំពោះគ្រោះថ្នាក់ ឬទុក្ខវេទនាណាមួយដែលអ្នកមូស្លីមទទួលរងផងចុះ។
ជំរុញឲ្យសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការទាំងឡាយដែលរំខានរូបគេពីការគោរពប្រតិបត្តិ និងនាំមកនូវការព្រួយបារម្ភ ដូចជាបំណុលជាដើម។
បំណុលទូទៅ គឺមិនមែនជាការខុសឆ្គងឡើយ តែការខុសឆ្គង គឺចំពោះអ្នកដែលមិនមានលទ្ធភាពសងបំណុល។ នេះហើយជាបំណុលវ័ណ្ឌក។
ចាំបាច់លើបុគ្គលគ្រប់រូបត្រូវនៅឲ្យឆ្ងាយពីប្រការទាំងឡាយដែលធ្វើឲ្យអ្នកដទៃរិះគន់ និងដាក់ពេបជ្រាយមកលើរូបខ្លួន។
បញ្ជាក់ពីភាពជាសត្រូវរបស់ពួកគ្មានជំនឿចំពោះអ្នកមានជំនឿ និងការរីករាយរបស់ពួកគេនៅពេលរឿងមិនល្អកើតឡើងចំពោះអ្នកមានជំនឿ។
ការដែលសត្រូវបង្ហាញនូវភាពរីករាយរបស់ពួកគេចំពោះគ្រោះរបស់មនុស្សណាម្នាក់ គឺវាធ្ងន់ធ្ងរជាងគ្រោះនោះទៅទៀត។
ស៊ូណាន់ អាន់ណាសាអ៊ី (8/ 265) (5475).
មុសណាត់អះម៉ាត់ (11/ 189) (6618).
បន្ថែមទៀត (6)
توضيح الأحكام من بلوغ المرام.
لعبد الله البسام (7/ 569).
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (10/ 450).
فتح ذي الجلال والإكرام.
لابن عثيمين (6/ 497).
បានដកស្រង់ក្នុងសៀវភៅ
7 សៀវភៅបន្ថែមទៀត (6)
- أدعية جامعةأدعية جامعة (للحرمين)98. «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ».
- الدعاء من الكتاب والسنة الدعاء ويليه العلاج بالرقى من الكتاب والسنة (للوزارة)123- ((اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الأعْدَاءِ)).
- الدعاء ويليه العلاج بالرقى من الكتاب والسنةالدعاء من الكتاب والسنة123- «اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الأعْدَاءِ»[85].
- المختصر في آداب السفر وصفة الحج والعمرة وآداب الزيارة والأدعية الجامعة مع ملحق بالفتاوى والمخالفات4- أدعية جامعة (للحرمين)98. «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ».
- تحفة الأخيار تحفة الأخيار (ببيان جملة نافعة مما ورد في الكتاب والسنة من الأدعية والأذكار)«اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الَأعْدَاءِ» [23]
- تطبيق القرآن والأذكارأدعية النبي صلى الله عليه وسلم 123- ((اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الأعْدَاءِ))[137].