السؤال
س١٣: ما أنواع خُلق الحياء؟
សំណួរទី១៣. តើការខ្មាសអៀនមានប៉ុន្មានប្រភេទ?
الجواب
ج:١. الحياء من الله: يكون بأن لا تعصيه سُبْحَانَهُ.
- الحياء من الناس: ومن ذلك ترك الكلام الفاحش البذيء وكشف العورة.
- قال رسول الله صلى الله عليه وسلم:
«الإِيمانُ بِضْعٌ وسَبعونَ» - أو: «بِضْعٌ وسِتُّونَ» - «شُعْبةً، أَعْلَاها: قَوْلُ: لا إِلَهَ إلَّا اللهُ. وأَدْناها: إِماطةُ الأَذَى عنِ الطَّريقِ. والحَياءُ شُعْبةٌ مِنَ الإِيمانِ»
رواه مسلم.
ចម្លើយ. មានពីរប្រភេទ៖ ១. ខ្មាសអៀនចំពោះអល់ឡោះ៖ តាមរយៈការមិនប្រព្រឹត្តអំពើល្មើសនឹងទ្រង់
២. ខ្មាសអៀនចំពោះមនុស្សលោក៖ តាមរយៈការបោះបង់ពាក្យសម្តីអាសគ្រាម និងមិនបើកបង្ហាញនូវកេរខ្មាសរបស់ខ្លួន។
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជំនឿមានច្រើនជាង៧០ផ្នែក ឬច្រើនជាង៦០ផ្នែក។ លំដាប់ដែលខ្ពស់បំផុតរបស់វា គឺការពោលថា لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះ) ហើយលំដាប់ក្រោមបំផុត គឺការយកអ្វីដែលបង្កបញ្ហាដល់អ្នកដំណើរចេញពីដងផ្លូវ ហើយការខ្មាសអៀនក៏ជាផ្នែកមួយនៃជំនឿផងដែរ”។
រាយការណ៍ដោយ មូស្លីម