السؤال
س١٥: ما أنواع خلق المحبة؟
សំណួរទី១៥. តើក្តីស្រឡាញ់មានប៉ុន្មានប្រភេទ?
الجواب
ج:محبة الله تَعَالَى.
قال تَعَالَى:
﴿وَٱلَّذِينَ ءَامَنُوٓاْ أَشَدُّ حُبّٗا لِّلَّهِ﴾
[البقرة: ١٦٥].
- محبة الرسول صلى الله عليه وسلم.
قال ﷺ:
«والَّذي نَفْسي بِيَدِه، لا يُؤمِنُ أحدُكم حتَّى أكونَ أحبَّ إليهِ مِن والِدِه ووَلَدِه»
رواه البخاري.
محبة المؤمنين، ومحبة الخير لهم كما تحبه لنفسك.
قال النبي عَلَيْهِ الصَّلَاةُ وَالسَّلَامُ:
«لَا يُؤْمِنُ أَحَدُكُمْ حَتَّى يُحِبَّ لِأَخِيهِ مَا يُحِبُّ لِنَفْسِهِ»
ចម្លើយ. ក្តីស្រឡាញ់មានដូចជា៖ ១. ក្តីស្រឡាញ់ចំពោះអល់ឡោះ
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
“រីឯបណ្ដាអ្នកដែលមានជំនឿវិញ គឺពួកគេស្រឡាញ់ អល់ឡោះលើសពីអ្វីៗទាំងអស់”។
(អាល់ហ្ពាក៏រ៉ោះ ៈ ២៤)
២. ក្តីស្រឡាញ់ចំពោះអ្នកនាំសារ ﷺ
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់ថា បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក គឺមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំ ជាងកូនចៅរបស់គេ និងជាងឪពុកម្តាយរបស់គេ”។
រាយការណ៍ដោយ អាល់ពូខរី។
៣. ក្តីស្រឡាញ់ចំពោះអ្នកមានជំនឿ ដោយស្រឡាញ់ពេញចិត្តចង់ឲ្យពួកគេបានល្អដូចខ្លួនដែរ
ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក គឺមិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគេស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គេ ដូចអ្វីដែលគេចង់បានសម្រាប់ខ្លួនឯង”។