“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ រហូតទាល់តែពេលវេលាកាន់តែខ្លីចូលគ្នា(ពេលវេលាដើរលឿន)
- التصنيف الشرعي
- العقيدةالإيمان باليوم الآخرأشراط الساعة
- موضوعات الحديث
- الإيمانالإيمان باليوم الآخرأشراط الساعة
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ រហូតទាល់តែពេលវេលាកាន់តែខ្លីចូលគ្នា(ពេលវេលាដើរលឿន) ដោយមួយឆ្នាំប្រៀបដូចជាមួយខែ មួយខែប្រៀបដូចជាមួយសប្តាហ៍ មួយសប្តាហ៍ប្រៀបដូចជាមួយថ្ងៃ មួយថ្ងៃប្រៀបដូចជាមួយម៉ោង ហើយមួយម៉ោងប្រៀបដូចជាការឆេះធាងល្មើមួយធាង”។
«لَا تَقُومُ السَّاعَةُ حَتَّى يَتَقَارَبَ الزَّمَانُ، فَتَكُونَ السَّنَةُ كَالشَّهْرِ، وَيَكُونَ الشَّهْرُ كَالْجُمُعَةِ، وَتَكُونَ الْجُمُعَةُ كَالْيَوْمِ، وَيَكُونَ الْيَوْمُ كَالسَّاعَةِ، وَتَكُونَ السَّاعَةُ كَاحْتِرَاقِ السَّعَفَةِ الْخُوصَةُ».
ណាពី ﷺ លោកបានប្រាប់ថា ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក គឺពេលវេលាដើរកាន់តែលឿន។ មួយឆ្នាំនឹងកន្លងផុតបីដូចជាមួយខែ។ មួយខែនឹងកន្លងផុតបីដូចជាមួយសប្តាហ៍។ មួយសប្តាហ៍នឹងកន្លងផុតបីដូចជាមួយថ្ងៃ។ មួយថ្ងៃនឹងកន្លងផុតបីដូចជាមួយម៉ោង។ ហើយម៉ោងមួយនឹងកន្លងផុតទៅយ៉ាងលឿន ប្រៀបដូចជាធាងល្មើដែលត្រូវបានដុតឆេះ។
...:
ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក គឺការបាត់បង់ពរជ័យពីពេលវេលា ឬពេលវេលាដើរកាន់តែលឿន។
មុសណាត់អះម៉ាត់ (16/ 550) (10943).
បន្ថែមទៀត (4)
معالم السنن (4/341).
فتح الباري (13/16).
شرح سنن أبي داود لابن رسلان (16/678).
تحفة الأحوذي (6/514).