Skip to content

“បុគ្គលគ្រប់រូបដែលសាងបាបកម្ម បន្ទាប់មក គេក្រោកឈរ ហើយធ្វើការជម្រះសម្អាត(យកវូហ្ទុ) បន្ទាប់មក គេសឡាត។ បន្ទាប់មកទៀត គេសុំការអភ័យទោសពីអល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យគេ

អំពី អាលី បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំជាមនុស្សម្នាក់ដែលនៅពេលណាខ្ញុំបានឮហាទីស្ហណាមួយពីរ៉ស៊ូលុលឡោះ ﷺ នោះ គឺអល់ឡោះជាម្ចាស់បានផ្តល់ប្រយោជន៍ដល់ខ្ញុំពីហាទីស្ហនោះតាមអ្វីដែលទ្រង់មានចេតនា។ ប៉ុន្តែនៅពេលដែលសហាហ្ពាត់ណាម្នាក់និយាយប្រាប់ខ្ញុំ(នូវហាទីស្ហណាមួយ) គឺខ្ញុំនឹងសុំឲ្យគេស្បថ។ ប្រសិនបើគេស្បថហើយ នោះខ្ញុំនឹងជឿគេ។ ហើយពិតណាស់ អាពូហ្ពាកើរ បាននិយាយប្រាប់ខ្ញុំ(នូវហាទីស្ហមួយ) ហើយអាពូហ្ពាកើរ គឺជាមនុស្សសច្ចៈ ដោយគាត់បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“បុគ្គលគ្រប់រូបដែលសាងបាបកម្ម បន្ទាប់មក គេក្រោកឈរ ហើយធ្វើការជម្រះសម្អាត(យកវូហ្ទុ) បន្ទាប់មក គេសឡាត។ បន្ទាប់មកទៀត គេសុំការអភ័យទោសពីអល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យគេ”។ បន្ទាប់មក លោកបានសូត្រអាយ៉ាត់នេះ៖ ﴿وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ ﴾ [سورة آل عمران(135)] (ហើយនិងអ្នកដែលនៅពេលណាដែលពួកគេសាងអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសចំពោះបាបកម្មរបស់ពួកគេ)។

«مَا مِنْ رَجُلٍ يُذْنِبُ ذَنْبًا، ثُمَّ يَقُومُ فَيَتَطَهَّرُ، ثُمَّ يُصَلِّي، ثُمَّ يَسْتَغْفِرُ اللهَ، إِلَّا غَفَرَ اللهُ لَهُ»، ثُمَّ قَرَأَ هَذِهِ الْآيَةَ: {وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ} [آل عمران: 135].

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ខ្ញុំបម្រើអល់ឡោះគ្រប់រូបដែលប្រព្រឹត្តអំពើបាប ក្រោយមក គេយកវូហ្ទុយ៉ាងល្អ បន្ទាប់មក គេក្រោកឈរសឡាតពីររ៉ក្អាត់ដោយនៀតសារភាពកំហុស(តាវហ្ពាត់)ចំពោះអំពើបាបនោះ រួចសុំការអភ័យទោសពីអល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យរូបគេ។ បន្ទាប់មក ណាពី ﷺ លោកបានសូត្រនូវបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ ﴿وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ وَمَنْ يَغْفِرُ الذُّنُوبَ إِلَّا اللَّهُ وَلَمْ يُصِرُّوا عَلَىٰ مَا فَعَلُوا وَهُمْ يَعْلَمُونَ﴾ [سورة آل عمران(135)] (ហើយនិងអ្នកដែលនៅពេលណាដែលពួកគេសាងអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសចំពោះបាបកម្មរបស់ពួកគេ។ ហើយគ្មានអ្នកណាដែលអភ័យទោសនូវបាបកម្មទាំងឡាយក្រៅពីអល់ឡោះឡើយ។ ហើយពួកគេមិនរឹងរូសចំពោះអ្វីដែលពួកគេបានប្រព្រឹត្ដនោះទេ ខណៈដែលពួកគេដឹងហើយនោះ)។ (អាលីអ៊ិមរ៉ន៖១៣៥)

ពន្យល់ពាក្យ

استحلفته: جعلته يقسم بأنه سمعه من النبي عليه الصلاة والسلام.

មេរៀនដែលទាញបានពីហាទីស្ហ

ជំរុញឱ្យប្រតិបត្តិសឡាត រួចសុំការអភ័យទោសពីអល់ឡោះបន្ទាប់ពីសាងបាបកម្មរួច។

បញ្ជាក់ពីភាពទូលំទូលាយនៃការអភ័យទោសរបស់អល់ឡោះជាម្ចាស់ ហើយនិងការទទួលយករបស់ទ្រង់ចំពោះការសារភាពកំហុស និងការសុំការអភ័យទោស។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (2/ 630) (1521).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (1/ 431) (406).

អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាន់ណាសាអ៊ី (10/ 51) (11012).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (2/ 403) (1395).

មុសណាត់អះម៉ាត់ (1/ 179) (2).

បន្ថែមទៀត (2)

فتح الباري لابن حجر (11/ 99).

النهاية في غريب الحديث والأثر (ص 674).