Skip to content

“នោះគឺជាពាក្យដែលជាប់ទាក់ទងនឹងការពិតដែលពួកជីនបានចាប់យក ហើយបានខ្សឹបដាក់ត្រចៀកគ្នីគ្នារបស់វា បន្ទាប់មកពួកវាបានលាយវាជាមួយពាក្យកុហកលើសពីមួយរយ”។

អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖

មានមនុស្សជាច្រើនបានសួររ៉ស៊ូលុលឡោះ ﷺ អំពីគ្រូទាយ។ ពេលនោះ លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ “គ្រូទាយទាំងនោះគ្មានដឹងអ្វីឡើយ”។ ពួកគេបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ជាការពិតណាស់ ជួនកាលពួកគេ(គ្រូទាយ)និយាយពីអ្វីមួយ ហើយវាក៏បានកើតឡើងពិតមែន។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នោះគឺជាពាក្យដែលជាប់ទាក់ទងនឹងការពិតដែលពួកជីនបានចាប់យក ហើយបានខ្សឹបដាក់ត្រចៀកគ្នីគ្នារបស់វា បន្ទាប់មកពួកវាបានលាយវាជាមួយពាក្យកុហកលើសពីមួយរយ”។

سَأَلَ أُنَاسٌ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنِ الْكُهَّانِ، فَقَالَ لَهُمْ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «لَيْسُوا بِشَيْءٍ» قَالُوا: يَا رَسُولَ اللهِ، فَإِنَّهُمْ يُحَدِّثُونَ أَحْيَانًا بِالشَّيْءِ يَكُونُ حَقًّا، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «تِلْكَ الْكَلِمَةُ مِنَ الْحَقِّ يَخْطَفُهَا الْجِنِّيُّ فَيَقُرُّهَا فِي أُذُنِ وَلِيِّهِ قَرَّ الدَّجَاجَةِ، فَيَخْلِطُونَ فِيهَا أَكْثَرَ مِنْ مِائَةِ كَذْبَةٍ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

មានគេសួរណាពី ﷺ អំពីពួកគ្រូទាយដែលអាចប្រាប់ពីប្រការអាថ៌កំបាំងដែលនឹងកើតឡើងនាពេលអនាគត។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ កុំយកចិត្តទុកដាក់ចំពោះពួកគេ កុំទទួលយកពាក្យសម្តីរបស់ពួកគេ ហើយកុំខ្វល់នឹងកិច្ចការរបស់ពួកគេ។ ពួកគេបាននិយាយទៀតថា៖ ពិតណាស់ មានពេលខ្លះ សម្តីរបស់ពួកគ្រូទាយទាំងនោះស្របនឹងការពិតដែលបានកើតឡើង។ ម្យ៉ាងទៀត ប្រសិនបើពួកគេប្រាប់នូវប្រការអាថ៌កំបាំងដែលនឹងកើតឡើងក្នុងខែណាមួយ ថ្ងៃណាមួយ គឺវាបានកើតឡើងដូចសម្តីរបស់ពួកគេពិតមែន។ ពេលនោះ ណាពី ﷺ លោកបានប្រាប់ពួកគេថា៖ ជាការពិតណាស់ ពួកជិនបានលួចស្តាប់ព័ត៌មាននៅលើមេឃ។ បន្ទាប់មក ពួកគេពាំនាំព័ត៌មានដែលពួកគេបានស្តាប់ឮនោះទៅកាន់មេដឹកនាំ ឬគូកនរបស់ពួកគេដែលជាគ្រូទាយ ហើយប្រាប់ពួកគ្រូទាយទាំងនោះនូវអ្វីដែលពួកគេបានស្តាប់ឮ។ បន្ទាប់មកទៀត គ្រូទាយទាំងនោះបានបន្ថែមទៅលើអ្វីដែលពួកគេបានឮពីលើមេឃនោះនូវការកុហករាប់រយដង។

ពន្យល់ពាក្យ

يخْطفُها: يأخذها بسرعة.

فَيَقُرُّهَا في أُذُنِ: يلْقِيهَا على مسَامِع.

قرَّ الدجاج: صوتها عند مخاطبة دجاجة أخرى.

មេរៀនដែលទាញបានពីហាទីស្ហ

ហាមឃាត់ពីការជឿលើគ្រូទាយ។ ពិតណាស់ អ្វីដែលពួកគេនិយាយ គឺសុទ្ធតែជាពាក្យកុហក និងប្រឌិត បើទោះជាវាពិតក្នុងពេលខ្លះក៏ដោយ។

តាមរយៈការតែងតាំងណាពី ﷺ ជាអ្នកនាំសារ មេឃាត្រូវបានគេការពារពីពពួកស្ហៃតនមិនឲ្យស្តាប់នូវអ្វីមួយអំពីវ៉ាហ៊ី ឬដំណឹងផ្សេងទៀតនោះឡើយ លើកលែងតែពួកដែលបានលួចស្តាប់ ហើយបានរួចផុតពីការតាមកម្ទេចនៃអាចម៍ផ្កាយប៉ុណ្ណោះ។

ពួកជិន គឺមានមេដឹកនាំ ឬគូកនរបស់វាដែលជាមនុស្សលោក។

ឯកសារយោង

សហេស អាល់ពូខរី (8/ 47) (6213).

សហេស មូស្លីម (4/ 1750) (2228).

បន្ថែមទៀត (9)

نزهة المتقين (2/ 1143).

كنوز رياض الصالحين.

لمجموعة من الباحثين (17/ 557).

بهجة الناظرين.

لسليم الهلالي (3/ 177).

مرقاة المفاتيح شرح مشكاة المصابيح.

لعلي القاري (7/ 2904).

شرح رياض الصالحين.

لابن عثيمين (6/ 404).