عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
ពិតណាស់ គាត់បានទៅជួបនឹងណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ស្ហៃតនវាបានរារាំងខ្ញុំពីការសឡាត និងការសូត្រ វាធ្វើឲ្យខ្ញុំច្រឡូកច្រឡំ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះវា ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះអំពីវា ហើយស្តោះផ្លុំទៅខាងឆ្វេងចំនួនបីដង”។ គាត់បាននិយាយថា៖ ខ្ញុំបានធ្វើដូច្នោះ ហើយអល់ឡោះក៏បានឲ្យវាបាត់ចេញពីខ្ញុំ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
មានបុរសម្នាក់បានមករកព្យាការី ﷺ ហើយបាននិយាយថា៖ ឱរ៉សូលុលឡោះ មានម្នាក់ក្នុងចំណោមពួកយើងដែលរកឃើញនៅក្នុងខ្លួនគេ - សញ្ញាអ្វីមួយ- ហើយគេចង់ឱ្យវាក្លាយទៅជាផេះ(ទុកក្នុងចិត្ត)ជាជាងនិយាយវាចេញមក។ បន្ទាប់មក រ៉សូលុលឡោះ បានពោលថា៖ "អល់ឡហ៊ូអឹកពើរ អល់ឡហ៊ូអឹកពើរ។ ការសរសើរទាំងអស់គឺសម្រាប់តែអល់ឡោះដែលបានកាត់បន្ថយល្បិចកលរបស់ស្ហៃតនឱ្យនៅគ្រាន់តែជាការខ្សឹបខ្សៀវ"។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉"
រ៉ស៊ូលុលឡោះ ﷺ ដែលជាអ្នកសច្ចៈទៀងត្រង់ និងជាអ្នកត្រូវបានគេជឿជាក់បានមានប្រសាសន៍ប្រាប់ពួកយើងថា៖ “ពិតប្រាកដណាស់ ម្នាក់ៗនៃពួកអ្នកត្រូវបានគេប្រមូលផ្ដុំកំណើតនៅក្នុងផ្ទៃម្ដាយរបស់ខ្លួនរយៈពេលសែសិបថ្ងៃ(ដំបូង ជាតំណក់ទឹកកាម)។ បន្ទាប់មក ក្លាយជាដុំឈាមក្នុងរយៈពេលដូចគ្នា។ បន្ទាប់មកទៀត ក្លាយជាដុំសាច់ក្នុងរយៈពេលដូចគ្នា។ ក្រោយមក គេ(អល់ឡោះ)បានចាត់តាំងម៉ាឡាអ៊ីកាត់ម្នាក់ទៅកាន់គភ៌នោះដោយគេប្រើឲ្យកត់ត្រានូវបួនប្រការ។ ពេលនោះ ម៉ាឡាអ៊ីកាត់ក៏កត់ត្រានូវលាភសក្ការៈរបស់គេ អាយុជីវិតរបស់គេ ទង្វើរបស់គេ និងសំណាងល្អ(ចូលឋានសួគ៌) ឬសំណាងអាក្រក់(ចូលឋាននរក)។ បន្ទាប់មកទៀត ម៉ាឡាអ៊ីកាត់ក៏ផ្លុំវិញ្ញាណទៅក្នុងគភ៌នោះ។ ជាការពិតណាស់ អ្នកខ្លះខំធ្វើទង្វើល្អដែលជាទង្វើអ្នកឋានសួគ៌ រហូតដល់(ជិតបានចូលឋានសួគ៌ទៅហើយ)នៅសល់តែមួយហត្ថទៀតប៉ុណ្ណោះ។ ប៉ុន្ដែដោយសារគេបានកត់ត្រារួច គាត់ក៏ត្រឡប់ទៅធ្វើទង្វើអាក្រក់ដែលជាទង្វើអ្នកឋាននរកវិញ ហើយគាត់ក៏ចូលឋាននរកទៅ។ ចំណែកឯអ្នកខ្លះទៀតខំធ្វើទង្វើអាក្រក់ដែលជាទង្វើអ្នកឋាននរក រហូតដល់(ជិតចូលឋាននរកទៅហើយ)នៅសល់តែមួយហត្ថទៀតប៉ុណ្ណោះ។ ប៉ុន្ដែដោយសារគេបានកត់ត្រារួច គាត់ក៏ត្រឡប់ទៅធ្វើទង្វើល្អដែលជាទង្វើអ្នកឋានសួគ៌វិញ ហើយក៏បានចូលឋានសួគ៌ទៅ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខណៈដែលជីព្រីលកំពុងអង្គុយជាមួយណាពី ﷺ ស្រាប់តែលឺសំឡេងមួយមកពីខាងលើគាត់។ គាត់ក៏បានងើយមើលទៅលើ ហើយនិយាយថា៖ នេះគឺជាទ្វារមេឃមួយដែលគេបើកនៅថ្ងៃនេះ។ គេមិនធ្លាប់បើកវាពីមុនឡើយ ទើបតែថ្ងៃនេះប៉ុណ្ណោះ។ ពេលនោះ មានម៉ាឡាអ៊ីកាត់ម្នាក់បានចុះតាមទ្វារនោះ។ គាត់ក៏និយាយទៀតថា៖ នេះគឺជាម៉ាឡាអ៊ីកាត់ម្នាក់ដែលចុះមកកាន់ផែនដី។ គាត់មិនធ្លាប់ចុះមកទេ ទើបតែថ្ងៃនេះប៉ុណ្ណោះ។ ម៉ាឡាអ៊ីកាត់នោះបានឲ្យសាឡាម ហើយនិយាយថា៖ សូមលោករីករាយនឹងពន្លឺពីរយ៉ាងដែលគេផ្ដល់វាឲ្យលោក ហើយគេមិនធ្លាប់ផ្ដល់វាឲ្យណាពីណាម្នាក់មុនលោកឡើយ គឺស៊ូរ៉ោះអាល់ហ្វាទីហះ និងបណ្ដាអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ។ រាល់អក្សរណាមួយដែលលោកសូត្រវា គេនឹងផ្ដល់វាដល់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ការបួងសួងរបស់អ្នកអ៊ីស្លាមឲ្យបងប្អូនរបស់ខ្លួនដោយស្ងាត់ៗ គឺត្រូវបានគេទទួលយក។ នៅនឹងក្បាលរបស់ជននោះ មានម៉ាឡាអ៊ីកាត់ម្នាក់ដែលទទួលបន្ទុក។ រៀងរាល់ពេលដែលជននោះបួងសួងសុំប្រការល្អឲ្យបងប្អូនរបស់ខ្លួន ម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកនោះបានបួងសួងថា៖ សូមអល់ឡោះទទួលយកផងចុះ ហើយសូមទ្រង់ផ្ដល់ឲ្យអ្នកដូចនោះដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ម៉ាឡាអ៊ីកាត់មិនរួមដំណើរជាមួយក្រុមណាដែលមានឆ្កែ ឬកណ្តឹងនោះឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម