Skip to content

“ភ្លើងដែលពួកអ្នកប្រើសព្វថ្ងៃនេះ ត្រឹមតែមួយភាគនៃចិតសិបភាគរបស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ភ្លើងដែលពួកអ្នកប្រើសព្វថ្ងៃនេះ ត្រឹមតែមួយភាគនៃចិតសិបភាគរបស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! គ្រាន់តែក្តៅត្រឹមភ្លើងធម្មតានេះ គឺគ្រប់គ្រាន់ណាស់ទៅហើយ។ លោកបានតបថា៖ “គេបន្ថែមកម្តៅភ្លើងនរកឲ្យក្តៅលើសភ្លើងធម្មតាហុកសិបប្រាំបួនភាគ ហើយរាល់កំដៅមួយភាគនៃហុកសិបប្រាំបួនភាគរបស់ភ្លើងនរកនោះ ស្មើនឹងកំដៅភ្លើងនៅលោកិយយើងនេះ”។

«نَارُكُمْ جُزْءٌ مِنْ سَبْعِينَ جُزْءًا مِنْ نَارِ جَهَنَّمَ»، قِيلَ: يَا رَسُولَ اللَّهِ، إِنْ كَانَتْ لَكَافِيَةً. قَالَ: «فُضِّلَتْ عَلَيْهِنَّ بِتِسْعَةٍ وَسِتِّينَ جُزْءًا كُلُّهُنَّ مِثْلُ حَرِّهَا».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ភ្លើងដែលគេប្រើក្នុងលោកិយសព្វថ្ងៃនេះ គឺគ្រាន់តែជាមួយភាគនៃចិតសិបភាគ(មួយភាគចិតសិប)របស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ។ ដូចនេះ ភ្លើងនរកត្រូវបានគេបន្ថែមនូវកម្រិតកម្តៅរបស់វាឲ្យក្តៅជាងភ្លើងដែលប្រើក្នុងលោកិយហុកសិបប្រាំបួនភាគ(៦៩ដង)។ មួយភាគៗរបស់វា គឺមានកម្តៅស្មើនឹងកម្តៅនៃភ្លើងដែលប្រើប្រាស់ក្នុងលោកិយសព្វថ្ងៃនេះ។ ពេលនោះ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! ក្តៅត្រឹមភ្លើងក្នុងលោកិយនេះ គឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ដាក់ទណ្ឌកម្មអ្នកដែលចូលឋាននរកនោះ។ លោកបានតបថា៖ គេបន្ថែមកម្តៅភ្លើងនរកឲ្យក្តៅលើសភ្លើងក្នុងលោកិយហុកសិបប្រាំបួនភាគ(៦៩ដង) ហើយរាល់កំដៅមួយភាគរបស់វានោះ គឺស្មើនឹងកំដៅភ្លើងនៅលោកិយយើងនេះ។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ព្រមានពីភ្លើងនរកដើម្បីឲ្យមនុស្សចៀសឆ្ងាយពីទង្វើដែលនាំទៅកាន់ឋាននរក។

ភាពធំធេងនៃនរកជើហាន់ណាំ ទណ្ឌកម្មរបស់វា និងកម្តៅដ៏សែនក្ដៅរបស់វា។

ឯកសារយោង

សហេស អាល់ពូខរី (4/ 121) (3265).

សហេស មូស្លីម (4/ 2184) (2843).

បន្ថែមទៀត (4)

المفهم (7/178).

التوضيح (19/177).

عمدة القاري شرح صحيح البخاري (15/ 165).

فتح الباري لابن حجر (6/ 334).