Skip to content

“បុគ្គលណារៀបចំ(អ្វីដែលជាតម្រូវការចាំបាច់)សម្រាប់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះ នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ។ ហើយបុគ្គលណាដែលនៅថែរក្សាការពារក្រុមគ្រួសាររបស់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះដោយក្តី សប្បុរស នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ”។

អំពី ហ្ស៊េទ ពិន ខលិទ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“បុគ្គលណារៀបចំ(អ្វីដែលជាតម្រូវការចាំបាច់)សម្រាប់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះ នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ។ ហើយបុគ្គលណាដែលនៅថែរក្សាការពារក្រុមគ្រួសាររបស់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះដោយក្តី សប្បុរស នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ”។

«مَنْ جَهَّزَ غَازِيًا فِي سَبِيلِ اللَّهِ فَقَدْ غَزَا، وَمَنْ خَلَفَ غَازِيًا فِي سَبِيلِ اللَّهِ بِخَيْرٍ فَقَدْ غَزَا».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលរៀបចំសម្រាប់អ្នកដែលប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ នូវសម្ភារៈប្រើប្រាស់សម្រាប់ការធ្វើដំណើរ និងអ្វីដែលចាំបាច់ ដូចជា អាវុធ យានជំនិះ អាហារ និងថវិកា ជននោះគឺស្ថិតក្នុងច្បាប់អ្នកដែលចេញទៅប្រយុទ្ធ ហើយគេនឹងទទួលបានផលបុណ្យដូចអ្នកចេញទៅប្រយុទ្ធដែរ។ ហើយបុគ្គលណាដែលនៅថែរក្សាការពារក្រុមគ្រួសាររបស់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះដោយក្តី សប្បុរស នៅពេលដែលគាត់នៅឆ្ងាយ នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ។

មេរៀនដែលទាញបានពីហាទីស្ហ

ជំរុញឱ្យជនមូស្លីមជួយគ្នាទៅវិញទៅមកលើប្រការល្អ។

អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះជំរុញឱ្យធ្វើល្អទៅចំពោះអ្នកដែលបម្រើផលប្រយោជន៍អ្នកមូស្លីម ឬអ្នកដែលបំពេញកិច្ចការសំខាន់ៗជូនអ្នកមូស្លីម។

គោលការណ៍ទូទៅ៖ ជនណាដែលជួយបុគ្គលម្នាក់ក្នុងការគោរពប្រតិបត្តិអល់ឡោះ រូបគេនឹងទទួលបានផលបុណ្យដូចជននោះដែរ ដោយគេមិនកាត់បន្ថយផលបុណ្យរបស់អ្នកដែលប្រព្រឹត្តបន្តិចណាឡើយ។

ឯកសារយោង

សហេស អាល់ពូខរី (4/ 27) (2843).

សហេស មូស្លីម (3/ 1506) (1895).

បន្ថែមទៀត (12)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 267).

تطريز رياض الصالحين.

لفيصل آل مبارك (ص143).

كنوز رياض الصالحين.

لمجموعة من الباحثين (3/ 588).

لسان العرب.

لابن منظور (15/ 123).

شرح رياض الصالحين.

لابن عثيمين (2/ 374).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 202).