Skip to content

តើពុំមែនទេឬ អ្នកដែលឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ ក៏ជាអ្នកដែលមានសមត្ថភាពអាចឲ្យរូបគេដើរនឹងមុខរបស់ខ្លួននៅថ្ងៃបរលោកនោះ

អំពី កតាហ្ទះ រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖

អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយប្រាប់ពួកយើងថា៖ ពិតណាស់ មានបុរសម្នាក់បានសួរថា៖ ឱណាពីរបស់អល់ឡោះ! តើគេប្រមូលផ្តុំអ្នកគ្មានជំនឿ(នៅថ្ងៃបរលោក)ឲ្យដើរនឹងមុខយ៉ាងដូចម្តេចទៅ? លោកបានមានប្រសាសន៍ថា៖ “តើពុំមែនទេឬ អ្នកដែលឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ ក៏ជាអ្នកដែលមានសមត្ថភាពអាចឲ្យរូបគេដើរនឹងមុខរបស់ខ្លួននៅថ្ងៃបរលោកនោះ”? កតាហ្ទះបាននិយាយថា៖ ពិតមែនហើយ ដោយសារមហាខ្លាំងពូកែនៃព្រះអម្ចាស់របស់យើង។

حَدَّثَنَا ‌أَنَسُ بْنُ مَالِكٍ رَضِيَ اللهُ عَنْهُ أَنَّ رَجُلًا قَالَ: يَا نَبِيَّ اللهِ كَيْفَ يُحْشَرُ الْكَافِرُ عَلَى وَجْهِهِ؟ قَالَ: «أَلَيْسَ الَّذِي أَمْشَاهُ عَلَى الرِّجْلَيْنِ فِي الدُّنْيَا قَادِرًا عَلَى أَنْ يُمْشِيَهُ عَلَى وَجْهِهِ يَوْمَ الْقِيَامَةِ؟» قَالَ قَتَادَةُ: بَلَى وَعِزَّةِ رَبِّنَا.

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

មានគេសួរណាពី ﷺ ថា តើគេប្រមូលផ្តុំអ្នកគ្មានជំនឿឲ្យដើរនឹងមុខនៅថ្ងៃបរលោកយ៉ាងដូចម្តេចទៅ? ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើពុំមែនទេឬ អល់ឡោះជាម្ចាស់ដែលជាអ្នកអាចឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ ទ្រង់ក៏ជាអ្នកដែលមានសមត្ថភាពអាចឲ្យរូបគេដើរនឹងមុខរបស់ខ្លួននៅថ្ងៃបរលោកនោះ? ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើរាល់អ្វីៗទាំងអស់។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ភាពទាបថោករបស់ពួកគ្មានជំនឿនៅថ្ងៃបរលោកដោយពួកគេដើរនឹងមុខរបស់ខ្លួន។

ឯកសារយោង

សហេស អាល់ពូខរី (8/ 109) (6523).

សហេស មូស្លីម (4/ 2161) (2806).

បន្ថែមទៀត (4)

الإفصاح عن معاني الصحاح (5/200).

فتح الباري (11/382).

عمدة القاري شرح صحيح البخاري (23/ 105).

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (43/ 454).