គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖
គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ”។ ហើយគេបានសួរលោកអំពីប្រការដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។ លោកឆ្លើយថា៖ “គឺមាត់ និងប្រដាប់ភេទ”។
سُئِلَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنْ أَكْثَرِ مَا يُدْخِلُ النَّاسَ الْجَنَّةَ، فَقَالَ: «تَقْوَى اللهِ وَحُسْنُ الْخُلُقِ»، وَسُئِلَ عَنْ أَكْثَرِ مَا يُدْخِلُ النَّاسَ النَّارَ فَقَالَ: «الْفَمُ وَالْفَرْجُ».
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ មូលហេតុដ៏ចម្បងជាងគេបំផុតដែលនាំឲ្យមនុស្សចូលឋានសួគ៌មានពីរគឺ៖ ការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ។ ការកោតខ្លាចអល់ឡោះ៖ គឺអ្នកត្រូវបង្កើតឲ្យមានរបាំងការពារមួយរវាងខ្លួនអ្នកនិងទណ្ឌកម្មរបស់អល់ឡោះតាមរយៈការអនុវត្តបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ សីលធម៌ល្អ៖ តាមរយៈការមានទឹកមុខញញឹម ធ្វើអំពើល្អ និងមិនប្រព្រឹត្តអាក្រក់ដាក់នរណាម្នាក់។ ហើយមូលហេតុដ៏ចម្បងជាងគេបំផុតដែលនាំឲ្យមនុស្សចូលឋាននរក ក៏មានពីរដែរគឺ៖ អណ្តាត និងប្រដាប់ភេទ។ ចំពោះអណ្តាត ក្នុងចំណោមអំពើល្មើសរបស់វាមានដូចជា ការភូតកុហក ការនិយាយដើមគេនិយាយចាក់រុកអ្នកដទៃ -ល-។ ចំណែកឯប្រដាប់ភេទវិញ ក្នុងចំណោមអំពើល្មើសរបស់វាមានដូចជា ការប្រព្រឹត្តអំពើហ្ស៊ីណា និងលីវ៉ត(រួមភេទនឹងភេទដូចគ្នា)ជាដើម។
ការចូលឋានសួគ៌ គឺមានមូលហេតុជាច្រើនដែលជាប់ទាក់ទងនឹងអល់ឡោះ ក្នុងនោះគឺការកោតខ្លាចអល់ឡោះ ហើយនិងមានមូលហេតុជាច្រើនទៀតដែលជាប់ទាក់ទងនឹងមនុស្ស ក្នុងចំណោមនោះ គឺការប្រកាន់ខ្ជាប់នូវសីលធម៌ល្អប្រពៃ។
គ្រោះថ្នាក់នៃអណ្តាតចំពោះមនុស្ស ហើយវាជាមូលហេតុមួយដែលនាំឲ្យចូលឋាននរក។
គ្រោះថ្នាក់នៃកាមតណ្ហា និងទង្វើអសីលធម៌ចំពោះមនុស្ស ហើយវាជាមូលហេតុមួយដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (3/ 536) (2004).
ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (5/ 318) (4246).
មុសណាត់អះម៉ាត់ (13/ 287) (7907).
បន្ថែមទៀត (8)
توضيح الأحكام من بلوغ المرام.
للبسام (7/ 509).
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (10/ 369).
فتح ذي الجلال والإكرام.
لابن عثيمين (6/ 453).
سبل السلام بشرح بلوغ المرام.
للصنعاني (2/ 696).