Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

14 នៃ 839 កាត

លុបតម្រង
“លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ។ ហើយប្រសិនបើគេមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ អ្នកដែលនៅពេលណាគេនិយាយ គឺគេកុហក នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា នៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ) ហើយនៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“មនុស្សបីប្រភេទដែលអល់ឡោះជាម្ចាស់នឹងមិនមានបន្ទូលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក និងមិនជម្រះសម្អាតពួកគេឡើយ ហើយពួកគេនឹងត្រូវទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតគឺ មនុស្សចាស់ជរាដែលប្រព្រឹត្តហ្ស៊ីណា អ្នកក្រដែលមានភាពក្រអឺតក្រទម និងអ្នកដែលយក(ការស្បថនឹង)អល់ឡោះជាមធ្យោបាយនៅក្នុងរកស៊ីរបស់ពួកគេ ដោយមិនទិញ ឬលក់ឡើយ លើកលែងតែត្រូវស្បថ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តប់រ៉នី
“ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការមើលស្រាលបាបកម្មតូច។ តាមពិត ការប្រៀបធៀបការមើលស្រាលចំពោះបាបកម្មតូច គឺប្រៀបដូចជាក្រុមមួយដែលចុះទៅបាតជ្រលងភ្នំមួយ ម្នាក់យកឈើតូចមួយ ម្នាក់យកឈើតូចមួយ រហូតដល់ពួកគេអាចចម្អិននំបុ័ងរបស់ពួកគេបាន។ ហើយពិតណាស់ ការមើលស្រាលចំពោះបាបកម្មតូចនោះ នៅពេលណាដែលអ្នកប្រព្រឹត្តវាត្រូវបានគេយកទោស វានឹងបំផ្លាញរូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
មានបុរសម្នាក់បានមកជួបរ៉ស៊ូលុលឡោះ ﷺ ហើយសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាដែរ ប្រសិនបើមានបុរសម្នាក់មានបំណងយកទ្រព្យសម្បត្ដិរបស់ខ្ញុំ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំឲ្យទ្រព្យសម្បត្ដិរបស់អ្នកទៅជននោះ”។ បុរសនោះសួរទៀតថា៖ តើលោកយល់យ៉ាងណាដែរ ប្រសិនបើគេវាយខ្ញុំ។ លោកបានឆ្លើយថា៖ “អ្នកត្រូវតស៊ូប្រយុទ្ធនឹងគេវិញ”។ បុរសនោះសួរទៀតថា៖ តើលោកយល់យ៉ាងណាដែរប្រសិនបើគេសម្លាប់ខ្ញុំ? លោកបានឆ្លើយថា៖ “អ្នកគឺជាអ្នកពលី(ស្ហាហ៊ីទ)”។ បុរសនោះក៏សួរទៀតថា៖ តើលោកយល់យ៉ាងណាដែរប្រសិនបើខ្ញុំសម្លាប់ជននោះ? លោកបានឆ្លើយថា៖ “គឺជននោះស្ថិតក្នុងឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ នៅពេលដែលគេនិយាយ គឺគេកុហក នៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា ហើយនៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“កាលណាអ្នកឥស្លាមពីរនាក់ប្រយុទ្ធគ្នាដោយដាវរបស់ខ្លួន អ្នកដែលសម្លាប់គេ និងអ្នកដែលត្រូវគេសម្លាប់ សុទ្ធតែស្ថិតក្នុងឋាននរក”។ ខ្ញុំ(នូហ្វៃក)បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! (ទណ្ឌកម្ម)នេះគឺសម្រាប់អ្នកដែលសម្លាប់គេ ចុះអ្នកដែលត្រូវគេសម្លាប់វិញ មានកំហុសអ្វីដែរទៅ? លោកបានឆ្លើយថា៖ “ប្រាកដណាស់ គេក៏បានព្យាយាមសម្លាប់ដៃគូខ្លួនដែរ(តែមិនបានសម្រេច)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
”កាលពីជំនាន់មុនពួកអ្នក មានបុរសម្នាក់មានរបួស។ ដោយភាពគ្មានអំណត់ បុរសនោះក៏បានយកកាំបិតមកកាត់ដៃរបស់ខ្លួន។ ពេលនោះ ឈាមនៅតែហូរមក រហូតដល់គាត់បានស្លាប់។ អល់ឡោះបានមានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងប្រញាប់ប្រញាល់មករកយើងដោយខ្លួនឯង។ ដូចនេះ យើងហាមឃាត់រូបគេមិនឱ្យចូលឋានសួគ៌ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅយប់ដែលគេនាំខ្ញុំឡើងទៅលើមេឃ ខ្ញុំបានឆ្លងកាត់ក្រុមមួយដែលមានក្រចកស្ពាន់ ហើយពួកគេកំពុងខ្វាចមុខ និងទ្រូងខ្លួនឯង។ ពេលនោះ ខ្ញុំបានសួរថា៖ តើអ្នកទាំងនោះជានរណា ឱជីព្រីល? គាត់បានឆ្លើយថា៖ អ្នកទាំងនោះ គឺជាពួកដែលស៊ីសាច់មនុស្ស(និយាយដើមគេ) និងនិយាយបង្ខូចកិត្ដិយសរបស់ពួកគេ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ