Skip to content

“ពួកអ្នកប្រាកដជានឹងដើរតាមមាគ៌ានៃអ្នកជំនាន់មុនពួកអ្នក ម្តងមួយចំអាមៗ ម្តងមួយហត្ថៗ

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ពួកអ្នកប្រាកដជានឹងដើរតាមមាគ៌ានៃអ្នកជំនាន់មុនពួកអ្នក ម្តងមួយចំអាមៗ ម្តងមួយហត្ថៗ រហូតដល់ប្រសិនបើពួកគេចូលទៅក្នុងរូងសត្វទន្សង ក៏ពួកអ្នកប្រាកដជានឹងចូលតាមពួកគេដែរ”។ ពួកយើងបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើសំដៅលើពួកយូដា និងពួកគ្រឹស្ទានឬ? លោកបានឆ្លើយថា៖ “តើមាននរណាទៀត”?

«لَتَتَّبِعُنَّ سَنَنَ الَّذِينَ مِنْ قَبْلِكُمْ، شِبْرًا بِشِبْرٍ، وَذِرَاعًا بِذِرَاعٍ، حَتَّى لَوْ دَخَلُوا فِي جُحْرِ ضَبٍّ لَاتَّبَعْتُمُوهُمْ» قُلْنَا: يَا رَسُولَ اللهِ آلْيَهُودَ وَالنَّصَارَى؟ قَالَ: «فَمَنْ؟».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

រ៉ស៊ូលុលឡោះ ﷺ លោកបានបញ្ជាក់ប្រាប់ពីស្ថានភាពនៃប្រជាជាតិរបស់លោកមួយចំនួនក្រោយពីសម័យកាលរបស់លោក នោះគឺពួកគេនឹងដើរតាមមាគ៌ារបស់ពួកយូដា និងពួកគ្រឹស្ទានទាក់ទងនឹងគោលជំនឿ ទង្វើ ទំនៀមទម្លាប់ និងប្រពៃណីរបស់ពួកគេយ៉ាងលម្អិតបំផុត ម្តងមួយចំអាមៗ ម្តងមួយហត្ថៗ រហូតដល់ប្រសិនបើពួកទាំងនោះចូលទៅក្នុងរូងសត្វទង្សង ក៏ពួកគេនឹងចូលតាមពួកទាំងនោះដែរ។

ពន្យល់ពាក្យ

قال فمن؟: استفهامٌ إنكاريٌّ أي: فمن هم غيرُ أولئك.

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ពីសញ្ញាមួយក្នុងចំណោមសញ្ញានៃភាពជាណាពី ខណៈដែលលោកបានប្រាប់នូវរឿងរ៉ាវទាំងនេះតាំងពីមុនពេលដែលវាកើតឡើង ហើយវាបានកើតឡើងដូចដែលលោកបានប្រាប់ពិតមែន។

ហាមឃាត់ជនមូស្លីមមិនឱ្យប្រដូចខ្លួននឹងពួកគ្មានជំនឿ មិនថាទាក់ទងនឹងគោលជំនឿ ការគោរបូជា ពិធីបុណ្យ ឬសម្លៀកបំពាក់សម្រាប់តែក្រុមរបស់ពួកគេឡើយ។

ការប្រើឧទាហរណ៍ជាក់ស្តែងដើម្បីពន្យល់គំនិតពីអរូបី គឺជាវិធីសាស្ត្របង្រៀនមួយក្នុងសាសនាឥស្លាម។

សត្វទន្សង(الضب)៖ ជាសត្វមួយប្រភេទដែលរស់នៅក្នុងរូងងងឹត និងមានក្លិនស្អុយ។ វាជាប្រភេទសត្វល្មូនដែលភាគច្រើនរស់នៅក្នុងវាលខ្សាច់។ ហេតុផលដែលជ្រើសរើសរូងសត្វនេះជាឧទាហរណ៍ ដោយសារតែវាតូចចង្អៀត និងមិនស្អាត។ ទោះជាយ៉ាងនេះក៏ដោយ ព្រោះតែការដើរតាមគន្លងរបស់ពួកគេដ៏លើសលប់ ទោះបីពួកគេចូលទៅក្នុងកន្លែងចង្អៀតនិងមិនស្អាតបែបនេះ ក៏ពួកគេធ្វើតាមពួកទាំងនោះដែរ។ សូមអល់ឡោះជាម្ចាស់ទ្រង់ជួយផងចុះ។

ឯកសារយោង

សហេស អាល់ពូខរី (9/ 103) (7320).

សហេស មូស្លីម (4/ 2054) (2669).

សហេស អាល់ពូខរី (9/ 103) (7320).

សហេស មូស្លីម (4/ 2054) (2669).

បន្ថែមទៀត (8)

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص213).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص193).

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص213).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص193).