Skip to content

“មិនមែនជាអ្នកមានជំនឿឡើយ អ្នកដែលចូលចិត្តបន្តុះបង្អាប់គេ ចូលចិត្តដាក់បណ្ដាសាគេ និយាយពាក្យសម្ដីអាក្រក់ និងអសីលធម៌នោះ”។

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“មិនមែនជាអ្នកមានជំនឿឡើយ អ្នកដែលចូលចិត្តបន្តុះបង្អាប់គេ ចូលចិត្តដាក់បណ្ដាសាគេ និយាយពាក្យសម្ដីអាក្រក់ និងអសីលធម៌នោះ”។

«لَيْسَ الْمُؤْمِنُ بِالطَّعَّانِ وَلاَ اللَّعَّانِ وَلاَ الفَاحِشِ وَلاَ البَذِيءِ».

រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា មិនមែនជាលក្ខណៈរបស់អ្នកដែលមានជំនឿពេញលេញនោះទេ អ្នកដែលចូលចិត្តនិយាយបន្តុះបង្អាប់អ្នកដទៃទាក់ទងនឹងពូជពង្សរបស់ពួកគេ អ្នកដែលចូលចិត្តជេរប្រមាថប្រទេចផ្តាសាអ្នកដទៃ ហើយនិងអ្នកដែលប្រព្រឹត្តទង្វើអសីលធម៌ទាំងពាក្យសម្តីនិងទង្វើដោយគ្មានភាពអៀនខ្មាសនោះ។

មេរៀនដែលទាញបានពីហាទីស្ហ

ការបដិសេធភាពមានជំនឿដែលមានចែងនៅក្នុងភស្តុតាងនានា គឺចំពោះតែការប្រព្រឹត្តប្រការដែលច្បាប់ហាមឃាត់ ឬបោះបង់ចោលប្រការដែលជាកាតព្វកិច្ចប៉ុណ្ណោះ។

ជំរុញឱ្យថែរក្សា និងការពារអវយវៈទាំងឡាយពីអំពើអាក្រក់ ជាពិសេសអណ្តាត។

អាស្ស៊ិនទី បាននិយាយថា៖ ការប្រើពាក្យ “ចូលចិត្តបន្តុះបង្អាប់គេ ចូលចិត្តដាក់បណ្ដាសាគេ” បង្ហាញថា ចំពោះការបន្តុះបង្អាប់ និងការដាក់បណ្តាសាក្នុងកម្រិតតិចតួច ទៅចំពោះអ្នកដែលសមសក្តិនឹងទទួល គឺមិនប៉ះពាល់ដល់ស្ថានភាព ឬលក្ខណៈសម្បត្តិនៃអ្នកមានជំនឿឡើយ។

ឯកសារយោង

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (3/ 520) (1977).

បន្ថែមទៀត (2)

تحفة الأحوذي (6/ 95).

مجموع الفتاوى (12/ 478).