Skip to content

គេបានរំលឹកពីបុរសម្នាក់នៅចំពោះមុខណាពី ﷺ ថា បុរសនោះគេងនៅពេលយប់ រហូតដល់ភ្លឺ។ លោកបានមានប្រសាសន៍ថា៖ “បុរសនោះត្រូវស្ហៃតននោមដាក់ត្រចៀកទាំងពីររបស់គាត់ (ឬនោមដាក់ត្រចៀកម្ខាងរបស់គាត់)”។

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖

គេបានរំលឹកពីបុរសម្នាក់នៅចំពោះមុខណាពី ﷺ ថា បុរសនោះគេងនៅពេលយប់ រហូតដល់ភ្លឺ។ លោកបានមានប្រសាសន៍ថា៖ “បុរសនោះត្រូវស្ហៃតននោមដាក់ត្រចៀកទាំងពីររបស់គាត់ (ឬនោមដាក់ត្រចៀកម្ខាងរបស់គាត់)”។

ذُكِرَ عِنْدَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَجُلٌ نَامَ لَيْلَهُ حَتَّى أَصْبَحَ، قَالَ: «ذَاكَ رَجُلٌ بَالَ الشَّيْطَانُ فِي أُذُنَيْهِ، أَوْ قَالَ: فِي أُذُنِهِ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

មានគេរំលឹកពីបុរសម្នាក់នៅចំពោះមុខណាពី ﷺ ថា បុរសនោះគេងនៅពេលយប់ទល់ភ្លឺ រហូតដល់ថ្ងៃរះដោយមិនបានក្រោកសឡាតដែលជាកាតព្វកិច្ចឡើយ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ បុរសនោះត្រូវស្ហៃតននោមដាក់ត្រចៀករបស់គាត់។

មេរៀនដែលទាញបានពីហាទីស្ហ

គេមិនពេញចិត្ត(ម៉ាក្រុះ)ចំពោះការមិនក្រោកសឡាតពេលយប់(គីយ៉ាមុលឡៃល៍) ហើយពិតណាស់ នេះគឺដោយសារតែស្ហៃតន។

ត្រូវប្រុងប្រយ័ត្នពីស្ហៃតនដែលអង្គុយចាំមនុស្សនៅគ្រប់ផ្លូវដើម្បីរារាំងរូបគេពីការគោរពប្រតិបត្តិអល់ឡោះ។

អ៊ិពនូហាជើរ បាននិយាយថា៖ ពាក្យថា៖ “មិនបានក្រោកសឡាត” អាចសំដៅលើគ្រប់ប្រភេទនៃសឡាត ឬអាចសំដៅទៅលើសឡាតជាក់លាក់ណាមួយ ដូចជាសឡាតពេលយប់ ឬសឡាតដែលជាកាតព្វកិច្ច។

អាត់តៃពី បាននិយាយថា៖ ហេតុផលដែលត្រចៀកត្រូវបានលើកឡើងជាពិសេសជាងភ្នែក ទោះបីជាភ្នែកមានទំនាក់ទំនងច្រើនជាមួយការដេកក៏ដោយ គឺដើម្បីបង្ហាញពីភាពធ្ងន់នៃការដេក ព្រោះការស្តាប់គឺជាប្រភពនៃការភ្ញាក់។ ហើយការជ្រើសរើសពាក្យ “នោម” គឺព្រោះវាជ្រាបចូលទៅក្នុងប្រហោង និង សរសៃឈាមយ៉ាងងាយស្រួល និងឆាប់រហ័ស ធ្វើឱ្យសរីរាង្គទាំងមូលមានភាពខ្ជិលច្រអូស។

ឯកសារយោង

សហេស អាល់ពូខរី (4/ 122) (3270).

សហេស មូស្លីម (1/ 537) (774).

បន្ថែមទៀត (10)

بهجة الناظرين.

لسليم الهلالي (2/ 328).

نزهة المتقين.

لمجموعة من الباحثين (2/ 834).

فتح الباري شرح صحيح البخاري.

لأحمد العسقلاني (3/ 28).

شرح رياض الصالحين.

لابن عثيمين (5/ 193).

المنهاج شرح صحيح مسلم بن الحجاج.

النووي (6/ 64).