“ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក។
អំពី អាណាស رضي الله عنه បាននិយាយថា៖
បណ្តាំទូទៅរបស់រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលសេចក្តីស្លាប់បានមកដល់លោកគឺ៖ “ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលក្រោមការគ្រប់គ្រងរបស់ពួកអ្នក”។ រ៉ស៊ូលុលឡោះ ﷺ នៅតែផ្តាំផ្ញើពាក្យនេះដដែលៗ រហូតដល់តឹងណែនក្នុងទ្រូង ហើយអណ្តាតរបស់លោកស្ទើរតែមិនអាចនិយាយពាក្យទាំងនេះចេញមកក្រៅបាន។
كَانَتْ عَامَّةُ وَصِيَّةِ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ حِينَ حَضَرَهُ الْمَوْتُ: «الصَّلَاةَ وَمَا مَلَكَتْ أَيْمَانُكُمْ، الصَّلَاةَ وَمَا مَلَكَتْ أَيْمَانُكُمْ»، حَتَّى جَعَلَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يُغَرْغِرُ بِهَا صَدْرُهُ، وَمَا يَكَادُ يُفِيضُ بِهَا لِسَانُهُ.
បណ្តាំចុងក្រោយបស់ណាពី ﷺ ទៅកាន់ប្រជាជាតិរបស់លោកក្នុងពេលដែលលោកហៀបនឹងទទួលមរណភាពគឺ៖ ចូរពួកអ្នកប្រកាន់ខ្ជាប់នឹងការប្រតិបត្តិសឡាត និងរក្សាវាឱ្យបានខ្ជាប់ខ្ជួន ហើយកុំធ្វេសប្រហែសចំពោះវាឲ្យសោះ។ ក៏ដូចគ្នាដែរ ចូរពួកអ្នកបំពេញនូវសិទ្ធិនានារបស់ទាសា ទាសីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក ហើយត្រូវធ្វើល្អទៅកាន់ពួកគេ។ លោកនៅតែផ្តាំផ្ញើពាក្យនេះដដែលៗ រហូតដល់តឹងណែនក្នុងទ្រូង ហើយអណ្តាតរបស់លោកស្ទើរតែមិនអាចនិយាយពាក្យទាំងនេះចេញមកក្រៅបាន។
បញ្ជាក់ពីភាពធំធេងនៃសឡាត និងសិទ្ធិរបស់ទាសករ ព្រោះណាពី ﷺ លោកបានចាត់ទុកវាជាបណ្តាំចុងក្រោយរបស់លោក។
សឡាតគឺជាសិទ្ធិដ៏ធំធេងបំផុតរបស់អល់ឡោះជាម្ចាស់មកលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ចំណែកឯការបំពេញសិទ្ធិរបស់អ្នកដទៃ ជាពិសេសអ្នកដែលទន់ខ្សោយ និងអ្នកដែលស្ថិតក្រោមការមើលថែរបស់អ្នកដែលមិនមែនជាសាច់ញាតិរបស់ខ្លួន គឺជាសិទ្ធិដ៏ធំធេងបំផុតចំពោះមនុស្សជាតិ។
អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាន់ណាសាអ៊ី (6/ 387) (7058).
ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (4/ 6) (2697).
មុសណាត់អះម៉ាត់ (19/ 209) (12169).
បន្ថែមទៀត (1)
النهاية في غريب الحديث والأثر (668).