“នៅពេលពួកអ្នកឮការអាហ្សាន ចូរពួកអ្នកពោលដូចអ្វីដែលអ្នកអាហ្សានបានពោល”។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“នៅពេលពួកអ្នកឮការអាហ្សាន ចូរពួកអ្នកពោលដូចអ្វីដែលអ្នកអាហ្សានបានពោល”។
«إِذَا سَمِعْتُمُ النِّدَاءَ، فَقُولُوا مِثْلَ مَا يَقُولُ المُؤَذِّنُ».
ណាពី ﷺ លោកជំរុញឱ្យឆ្លើយតបនឹងអ្នកអាហ្សាននៅពេលដែលឮសំឡេងគេអាហ្សាន ដោយការពោលដូចអ្វីដែលអ្នកអាហ្សានបានពោល មួយឃ្លាៗ។ ដូចនេះ នៅពេលដែលអ្នកអាហ្សានតឹកពៀរ(الله أكبر الله أكبر) គឺយើងត្រូវតឹកពៀរតាមគាត់។ ហើយនៅពេលអ្នកអាហ្សានពោលពាក្យស្ហាហាហ្ទះទាំងពីរ(أشهد أن لا إله إلا الله، أشهد أن محمدا رسول الله) គឺយើងត្រូវពោលស្ហាហាហ្ទះទាំងពីរតាមគាត់ដែរ។ លើកលែងតែនៅត្រង់ឃ្លា៖ “حي على الصلاة، حي على الفلاح” ប៉ុណ្ណោះដែលគេត្រូវសូត្រតាមដោយសូត្រថា៖ “ لا حول ولا قوة إلا بالله”។
...:
អ្នកអាហ្សាននៅឯម៉ាស្ជិទផ្សេងទៀត អាចចាប់ផ្តើមអាហ្សានបន្តបន្ទាប់ពីអ្នកទីមួយបានអាហ្សានចប់ ទោះបីជាចំនួនអ្នកអាហ្សានមានច្រើនក៏ដោយ បើយោងតាមអត្ថន័យទូទៅនៃហាទីស្ហ។
ចាំបាច់លើអ្នកមានជំនឿត្រូវឆ្លើយតបនឹងអ្នកអាហ្សានគ្រប់ស្ថានភាពទាំងអស់ លើកលែងតែពេលនៅក្នុងបន្ទប់ទឹក ឬកំពុងបត់ជើង។
សហេស អាល់ពូខរី (1/ 126) (611).
សហេស មូស្លីម (1/ 288) (383).
បន្ថែមទៀត (4)
تيسير العلام شرح عمدة الأحكام.
للبسام (ص120).
الإلمام بشرح عمدة الأحكام.
لإسماعيل الأنصاري (1/ 98).